Real Madrid ទម្លាក់ Man City ក្លាយជាក្លិបរកចំណូលបានច្រើនបំផុតលើពិភពលោក
អន្តរជាតិ ៖ ក្លិប Real Madrid បានទម្លាក់ក្លិប Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបាន
អន្តរជាតិ ៖ ក្លិប Real Madrid បានទម្លាក់ក្លិប Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបាន
អន្តរជាតិ ៖ ក្លិប Real Madrid បានទម្លាក់ក្លិប Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងបំផុត។ នេះបើយោងតាមទិន្នន័យគេហទំព័រ Deloitte ដែលត្រូវបានចេញផ្សាយដោយ BBC កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅ។
ក្លិបអេស្ប៉ាញ Real Madrid រកចំណូលបានច្រើនបំផុតចចំនួន៨៣១លានអឺរ៉ូ ដើម្បីឈរនៅកំពូលតារាង Money League សម្រាប់រដូវកាល ២០២២-២៣ ខណៈដែលក្លិបអង់គ្លេស Man City ធ្លាក់មកចំណាត់ថ្នាក់លេខ ២ ជាមួយចំណូល ៨២៦លានអឺរ៉ូ ដែលបានបំបែកកំណត់ត្រាក្លិបរកចំណូលបានច្រើនបំផុតនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League (EPL) នៅពេលពួកគេបានក្លាយជាក្លិបអង់គ្លេសទី២ បន្ទាប់ពី Man United កាលពីឆ្នាំ ១៩៩៩ ដើម្បីឈ្នះពានរង្វាន់៣ក្នុង១រដូវកាល English Premier League, FA Cup និង UEFA Champions League ។
របាយការណ័របស់គេហទំព័រ Deloitte ក៏បានបង្ហាញថា ប្រាក់ចំណូលសម្រាប់ក្លិបកំពូលទាំង ២០ បានកើនឡើង ១៤% ក្នុងតម្លៃកំណត់ត្រា ១០.៥ពាន់លានអឺរ៉ូ ដោយនោះត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណូលពាណិជ្ជកម្មចំនួន ៤.៤ពាន់លានអឺរ៉ូ និងចំណូលពីការលក់សំបុត្រប្រកួតចំនួន ១.៩ពាន់លានអឺរ៉ូ។
ក្លិបបាល់ទាត់ទាំង ១០ ដែលរកចំណូលបានច្រើនសម្រាប់រដូវកាល ២០២២-២៣
-Real Madrid (អេស្ប៉ាញ) ៖ ៨៣១លានអឺរ៉ូ
-Manchester City (អង់គ្លេស) ៖ ៨២៦លានអឺរ៉ូ
-PSG (បារាំង) ៖ ៨០២លានអឺរ៉ូ
-Barcelona (អេស្ប៉ាញ) ៖ ៨០០លានអឺរ៉ូ
-Manchester United (អង់គ្លេស) ៖ ៧៤៦លានអឺរ៉ូ
-Bayern Munich (អាល្លឺម៉ង់) ៖ ៧៤៤លានអឺរ៉ូ
-Liverpool (អង់គ្លេស) ៖ ៦៨៣លានអឺរ៉ូ
-Tottenham Hotspur (អង់គ្លេស) ៖ ៦៣១លានអឺរ៉ូ
-Chelsea (អង់គ្លេស) ៖ ៥៨៩លានអឺរ៉ូ
-Arsenal (អង់គ្លេស) ៖ ៥៣២លានអឺរ៉ូ៕
ចែករំលែកព័តមាននេះ