រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.តនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស២នាក់ទៀតរងរបួសធ្ងន់ និងរងរបួសស្រាលជាច្រើននាក់ទៀត នៅក្នុងហេតុការណ៍គ្រោះចរាចរណ៍បង្កឡើងដោយរថយន្ដម៉ាក Fordranger Wildtrack ខណៈអ្នកបើកបរតៃកុងស្រវឹង ហើយបើកចុះពីលើស្ពានខ្សែកាប រួចបុ.ករះម៉ូតូ និងរថយន្តកំពុងរង់ចាំភ្លើងស្តុប។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោមស្ពានអាកាសឫស្សីកែវ ស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ក្រុមទី១៧ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកខាងលើនេះម៉ាក Ford Ranger Wildtrack ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AZ-5854 បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កម្រិតជាតិអាកុល ០.៥៤)។ ហើយនៅក្នុងហេតុការណ៍នោះ បណ្តាលឱ្យរងការខូចខាតរថយន្តចំនួន៣គ្រឿង និងម៉ូតូចំនួន៤គ្រឿង ក្នុងនោះរួមមាន ៖
១- រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ (រថយន្តបង្ក ហេតុ) ខូចខាតមួយកំណាត់មុខ បើកបរ។
២- រថយន្តម៉ាក Lexus NX២០០T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ២BT-៣៧៧៩ បើកបរដោយឈ្មោះ សៀង គ្រុយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមេធាវី មានទីលំនៅផ្ទះលេខ២៥ ផ្លូវរំចង់ រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បណ្ដាលឱ្យខូចខាតមួយកំណាត់ក្រោយទាំងស្រុង ។
៣- រថយន្តម៉ាក Toyota Vitz ពណ៌ស ពាក់ផ្លាកលេខ ២BB-៤២០៨ បើកបរដោយឈ្មោះ គៀត ជីអូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ៦៦H ផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
៤- ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង១AP-៧៤៧១ បើកបរដោយស្ត្រី មិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
៥- ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លា.ប់នៅកន្លែងកើតហេតុ)។
៦-ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លា.ប់នៅកន្លែងកើតហេតុ)។
៧- ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងម្នាក់ទៀតឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នោភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ស្លា.ប់ទាំង២នាក់នៅកន្លែងកើតហេតុ)។
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តកាមរី ដែលធ្វើដំណើរឆ្លងកាត់ ហើយឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បានប្រាប់ឱ្យដឹងថា «ដំណើររឿងហេតុមុនកើតហេតុ រថយន្តបង្កធ្វើដំណើរឆ្លងស្ពានខ្សែកាបឫស្សីកែវ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ថែមទាំងក្នុងអាការៈបើកឈប់ៗទៀត។
ប្រភពដដែលបន្តថា ពេលឃើញដូច្នោះ រូបគាត់ជាម្ចាស់រថយន្តកាមរី ក៏បើកវ៉ារថយន្តបង្កមកអែបឃឿនកណ្ដាលស្ពាន ខណៈធ្វើដំណើរមកដល់ជិតក្រោមស្ពានហើយ ស្រាប់តែរថយន្តបង្កធ្វើដំណើរវ៉ាជែងគេពីក្រោយមកប៉ះរថយន្ដរបស់គាត់ បណ្ដាលឱ្យក្រពឹតទ្វារខាងស្តាំបន្តិច។ ចំណែករថយន្តបង្កបន្តទៅបុ.ករថយន្ត និងម៉ូតូដែលកំពុងឈប់រង់ចាំស្តុបជាច្រើនគ្រឿងទៀតពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូផ្លោងហោះដូចសំឡី និងបុ.កផ្ទប់រថយន្ដ toyota vitz ធ្វើឱ្យខ្ទាតឡើងឃឿនសួនច្បារទៀត។ រីឯម៉ូតូស្កុបពី កៀបជាប់ពីមុខរថយន្តរុញច្រាញទៅបុ.កផ្ទប់នឹងរថយន្ដ lexus Nx 200t បន្តទៅបុ.ករបាំងថ្មពុះចែកទ្រូងស្ពាន បណ្ដាលឱ្យដួលអស់មួយកង់ ទើបរថយន្តបង្កអស់ល្បឿន រួ.ញស្រុញកៀ.បជាប់គ្នាពីក្រោយរថយន្ត lexus Nx200t»។
ប្រភពដដែលបន្តទៀតថា ហើយហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធ.ត់នេះ បណ្តាលឱ្យមានមនុស្សស្លា.ប់នៅនឹងកន្លែងកើតហេតុចំនួន៤នាក់ (ក្នុងនោះស្រី៣នាក់ ប្រុសម្នាក់) និងរងរបួសធ្ងន់ចំនួន២នាក់(ស្រី) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ នៅក្នុងហេតុការណ៍នោះ ក៏មានអ្នករបួសស្រាលផ្សេងៗទៀតជាច្រើននាក់ផងដែរ ចំណែកម៉ូតូក៏រងការខូចខាតតិចតួចជាច្រើនគ្រឿងទៀតផង ប៉ុន្ដែពួកគាត់មិននៅដោះស្រាយនោះទេ ដោយបានបើកចេញពីកន្លែងកើតហេតុ រួចទៅព្យាបាលរបួស និងជួសជុលម៉ូតូដោយខ្លួនឯង។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត រួមនឹងមធ្យោបាយទាំងអស់ ត្រូវប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
ចែករំលែកព័តមាននេះ