Tube Central ប្តូរមកជា Tube Coffee + មានទាំងភេសជ្ជៈ និងមុខម្ហូបបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ អនាម័យខ្ពស់ និងតម្លៃសមរម្យ
រាជធានីភ្នំពេញ ៖ Tube Central បានផ្លាស់ប្តូរឈ្មោះមកជា Tube Coffee + ចាប់ពីថ្ងៃនេះតទៅហើយ !…
រាជធានីភ្នំពេញ ៖ Tube Central បានផ្លាស់ប្តូរឈ្មោះមកជា Tube Coffee + ចាប់ពីថ្ងៃនេះតទៅហើយ !…
រាជធានីភ្នំពេញ ៖ Tube Central បានផ្លាស់ប្តូរឈ្មោះមកជា Tube Coffee + ចាប់ពីថ្ងៃនេះតទៅហើយ ! ដោយ Tube Coffee + នឹងមានទាំងភេសជ្ជៈ និងមុខម្ហូបបែបខ្មែរជាច្រើនមុខ ដែលមានរសជាតិឆ្ងាញ់ អនាម័យខ្ពស់ តម្លៃសមរម្យ មានភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត ព្រមទាំងការវេចខ្ចប់ទាន់សម័យផងដែរ ។ សាខាចំនួន 6 ទូទាំងរាជធានីភ្នំពេញ អតិថិជនអាចទទួលទានអាហារកម្ពុជា បែបចិញ្ចើមផ្លូវទំនើប ដែលមានគុណភាពខ្ពស់ និងតម្លៃចាប់ពី 3.20 ដុល្លារតែប៉ុណ្ណោះ ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ មកនេះ កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូប កាហ្វេ ឯ.ក (Tube Café Co., LTD.) បានឱ្យដឹងពីគោលបំណងនៃការផ្លាស់ប្តូរឈ្មោះថ្មីនេះថា ៖ «Tube Coffee + ជាឈ្មោះថ្មីដែលបានធ្វើការផ្លាស់ប្តូរពី Tube Central ហើយពាក្យថា ផ្លឹស មានន័យថា មានទាំងម្ហូបបែបខ្មែរជាច្រើនជម្រើស និងភេសជ្ជៈដែលមានគុណភាពខ្ពស់ ក្នុងគោលបំណងបង្កើតឱ្យមានភាពងាយស្រួលសម្រាប់អតិថិជន ក្នុងការចំណាំឈ្មោះថ្មីនេះ លើសពីនេះទៅទៀត Tube Coffee + មិនត្រឹមតែផ្តល់ជូនភេសជ្ជៈកាហ្វេនោះទេ ក៏ប៉ុន្តែយើងផ្តល់ជូននូវអាហារបែបខ្មែរជាច្រើនជម្រើស ដែលមានគុណភាពខ្ពស់ អនាម័យ តម្លៃសមរម្យ សេវាកម្មរហ័ស ឈ្ងុយឆ្ងាញ់ និងត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារទាំងអស់របស់ ធ្យូប កាហ្វេ» ។
កញ្ញា មុន្នីពេជ្រ បានបន្តថា ធ្យូប កាហ្វេ ផ្លឹស មិនត្រឹមតែជាហាងកាហ្វេផ្តល់សេវាកម្មកាហ្វេតែមួយមុខនោះទេ តែយើងនឹងផ្តល់ម្អូបជាច្រើនដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរយើងមាន ដូចជា ៖ បាយសាច់ជ្រូកអាំង បាយឡុកឡាក់ បាយមាន់គ្រឿង លោតឆាសាច់គោ មីឆាសាច់គោ ជាពិសេសមីសាច់ស្រួយ ។ល។ ចំពោះការវេចខ្ជប់អាហារ ឬការបរិភោគនៅហាងក្តី គឺការវេចខ្ចប់យើងមានលក្ខណៈពិសេសខុសគេ ដោយអាហារដាក់ក្នុងចានអាល៊ុយមីញ៉ូមស្រាប់ ដូចនេះអតិថិជនអាចកំដៅបាននៅពេលក្រោយ ។ ធ្យូប កាហ្វេ ផ្លឹស គឺសក្តិសមជាមួយអតិថិជនគ្រប់រូប សម្រាប់ការស្រស់ស្រូបអាហារពេលព្រឹក អាហារពេលថ្ងៃនិងពេលល្ងាចផងដែរ ។
ជាមួយនឹងការផ្តល់សេវាកម្ម និងផលិតផលជូនដល់អតិថិជន កញ្ញា មុន្នីពេជ្រ តែងតែប្រកាន់ខ្ជាប់នូវពាក្យស្លោកទាំង ៣ គឺ «លឿនរហ័ស តម្លៃសមរម្យ និងគុណភាពខ្ពស់» ។
សូមជម្រាបផងដែរថា ចាប់តាំងពី ឆ្នាំ ២០១៧ នៃការដំណើរការ ធ្យូប កាហ្វេ មកដល់បច្ចុប្បន្ននេះ ធ្យូប កាហ្វេ មានសាខាទាំងអស់ ៣៧ សាខាទូទាំងរាជធានីភ្នំពេញនិងខេត្ត ។
បន្ថែមពីនេះ កញ្ញា មុន្នីពេជ្រ បន្តថា ៖ «តាមរយៈការប្រកាន់ខ្ជាប់គុណតម្លៃស្នូល និងការប្តេជ្ញាចិត្តរបស់ក្រុមការងារទាំងអស់ បូករួមទាំងបទពិសោធន៍ និងការគាំទ្ររបស់អតិថិជន យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធ្យូប កាហ្វេ ផ្លឹស នឹងមានប្រជាប្រិយភាព លេចធ្លោនៅក្នុងទីផ្សារ ក៏ដូចជាការគាំទ្រពីអតិថិជនបន្ថែមទៀត ។ មួយវិញទៀតខ្ញុំសង្ឃឹមថា ប្រ៊េន កាហ្វេ របស់យើង ដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់នឹងអាចឈានជើងចូលទៅក្នុងទីផ្សារក្រៅប្រទេស ក្នុងកំឡុងពេល ២ ទៅ ៣ ឆ្នាំខាងមុខ» ។
គួររំលឹកផងដែរថា ក្រុមហ៊ុន ធ្យូបកាហ្វេ ឯ.ក គឺជាប្រ៊េនរបស់ខ្មែរ ដែលត្រូវមានបង្កើតឡើងដោយកូនខ្មែរផ្ទាល់ ដោយមានសហស្ថាបនិកខ្មែរ ៣ រូប ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ