អនុប្រធានការិយាល័យនៃគណៈកម្មការគ្រប់គ្រងល្បែ.ងពាណិជ្ជកម្មកម្ពុជា១រូប ជួបគ្រោះអកុសលតាមផ្លូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាអនុប្រធានការិយាល័យនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
រាជធានីភ្នំពេញ ៖ បុរសជាអនុប្រធានការិយាល័យនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
រាជធានីភ្នំពេញ ៖ បុរសជាអនុប្រធានការិយាល័យនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាមួយរូបបានស្លា.ប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវរថយន្តស៊េរីទំនើបម៉ាក Jeep មួយគ្រឿង បុ.កយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចជិតសាលាអន្តរជាតិផារ៉ាហ្គន តាមបណ្តោយផ្លូវ៣១៧កែងនឹងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សៀង គីមហុង ភេទប្រុស អាយុ២៩ឆ្នាំ ជាអនុប្រធានការិយាល័យ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ស្នាក់នៅផ្ទះលេខ១១Eo ផ្លូវលេខ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DF-5396 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានជិះឆ្លងកាត់ផ្លូវ៣១៧ ខណៈពេលជិះឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿនរួចក៏ជ្រុលបុ.កម៉ូតូចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះហោះផ្លោងទៅបុកផ្ទុបនិងបង្គោលភ្លើងបែ.កក្បាលស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។
តាមប្រភពខាងលើបានបន្តថា ចំណែករថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅមុខទាំងកៀបម៉ូតូជាប់ក្រោយរថយន្តអូសទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម និងបុកចំម៉ាស៊ីនភ្លើងរបស់ហាងស៊ុបដែលដាក់នៅលើខឿនតាមចិញ្ចើមបណ្តាលឲ្យក្រពឹត ហើយរថយន្តបានរងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំ រីឯម៉ូតូបានរងការខូចខាតដាច់ជាពីរ។ បន្ទាប់មកអ្នកបើកបររថយន្តក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះធ្វើអន្តរាគមន៍ និងបានស្រាវជ្រាវទាក់ទងទៅសាច់ញាតិជនរងគ្រោះ ហើយសាច់ញាតិជនរងគ្រោះក៏បានចុះមកដល់កន្លែងកើតហេតុនិងបានស្រែកទ្រហោយំអោបស.ពជនរងគ្រោះយ៉ាងគួរឲ្យស្រោកសង្រេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ដោយឡែកស.ពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ