នគរបាលត្រៀមបញ្ជូនចិន៩នាក់ទៅតុលាការ ពាក់ព័ន្ធករណីកា.ប់ចា.ក់គ្នាកណ្តាលរាត្រី
- ភ្នំពេញ
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានត្រៀមរៀបចំសំណុំរឿងបញ្ជូនជនជាតិចិនចំនួន៩នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណី
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានត្រៀមរៀបចំសំណុំរឿងបញ្ជូនជនជាតិចិនចំនួន៩នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណី
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានត្រៀមរៀបចំសំណុំរឿងបញ្ជូនជនជាតិចិនចំនួន៩នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សាវា.យកា.ប់ចា.ក់គ្នាកណ្តាលរាត្រី ក្នុងទីក្រុងភ្នំពេញ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ពីបទហិ.ង្សាដោយចេតនា (ប្រើកាំបិ.តបុ័ងតោកា.ប់បង្ករបួសស្នាម) នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ៣៩២ ស្ថិតក្នុងភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ជនសង្ស័យទាំង៩នាក់ដែលឃាត់ខ្លួនខាងលើនេះ រួមមាន ៖ ១- ឈ្មោះ WU TSUNG HING ភេទប្រុស សញ្ជាតិចិន។ ២- ឈ្មោះ LAZARE ភេទប្រុស សញ្ជាតិកាំម៉ូរ៉ូន។ ៣- ឈ្មោះ YANG SHANG LIN ភេទប្រុស សញ្ជាតិចិន។ ៤- ឈ្មោះ LIN WEI TING ភេទប្រុស សញ្ជាតិចិន។ ៥- ឈ្មោះ WU TING SHENG ភេទប្រុស សញ្ជាតិចិន។ ៦- ឈ្មោះ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។ ៧- ឈ្មោះ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។ ៨- ឈ្មោះ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។ ៩- ឈ្មោះ ឈិន ម៉េង ភេទប្រុស សញ្ជាតិចិន។
ចំណែកវត្ថុតាងដែលចាប់យកបាន រួមមាន ៖ ទូរស័ព្ទដៃចំនួន៩គ្រឿង,កាំភ្លើ.ងខ្លី១ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់កាំភ្លើ.ងចំនួន១០គ្រា.ប់, កាបូបស្ពាយចំហៀង១, អត្តសញ្ញាណប័ណ្ឌខ្មែរ១, កាតគ្រីសម្គាល់រថយន្ត១, ប័ណ្ណបើកបរ១, ប័ណ្ណសម្គាល់ការងារ១, កាតធនាគាចំនួន៥, កាតកាន់កា.ប់កាំភ្លើ.ង១ និងប្រាក់ចំនួន១៥០០ដុល្លារ។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕
ចែករំលែកព័តមាននេះ