អ្នកវិទ្យាសាស្ត្រចិនកំពុងអភិវឌ្ឍថ្នាំចាក់ដែលអះអាងថា អាចព្យាបាលរោគសញ្ញាជំងឺអូទីស្សឹម
ចិន ៖ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ កំពុងអភិវឌ្ឍថ្នាំចាក់មួយប្រភេទ ដែល
ចិន ៖ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ កំពុងអភិវឌ្ឍថ្នាំចាក់មួយប្រភេទ ដែល
ចិន ៖ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ កំពុងអភិវឌ្ឍថ្នាំចាក់មួយប្រភេទ ដែលពួកគេអះអាងថា អាចព្យាបាលរោគសញ្ញជំងឺអូទីស្សឹម (Autism) ដែលរហូតមកដល់ពេលនេះឈានដល់ដំណាក់កាលសំខាន់ ដែលត្រូវបានប្រើប្រាស់លើសត្វកណ្តុរ ប៉ុន្តែភស្តុតាងពួកគេបង្ហាញថា អាចធ្វើទៅបានដើម្បីជួយមនុស្សដែលមានជំងឺវិសាលគមនេះ។
អ្នកវិទ្យាសាស្ត្រមកពីទីក្រុងសៀងហៃ បានចាក់ថ្នាំសត្វកណ្តុរជាមួយនឹងឧបករណ៍កែសម្រួលហ្សែនដែលផ្លាស់ប្តូរជាក់លាក់នៅក្នុង DNA ដែលទាក់ទងនឹងរោគសញ្ញាអូទីសឹម។ សត្វកណ្ដុរត្រូវបានចាក់ថ្នាំនេះ មានការផ្លាស់ប្តូរទាំងស្រុងរួមទាំងអាកប្បកិរិយាផងដែរ។ ជំងឺអូទីស្សឹមវិបល្លាសវិសាលគម ឬ Autism Spectrum Disorder ដែលហៅកាត់ថា ASD ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរក្នុងហ្សែន MEF2C ហើយ DNA ដែលដំណើរការខុសប្រក្រតី បណ្តាលឱ្យមានបញ្ហាជាមួយដំណើរការអភិវឌ្ឍន៍សំខាន់ៗនៅក្នុងខួរក្បាល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Shanghai Jiao Tong University School of Medicine និងសាកលវិទ្យាល័យ Fudan ទីក្រុងសៀងហៃ បានអះអាងថា ការសិក្សាពីមុនបានភ្ជាប់ការផ្លាស់ប្តូរហ្សែនជាង ២០០ ដើម្បីមានឥទ្ធិពលលើជំងឺអូទីស្សឹម ដែលភាគច្រើនមិនមែនជាតំណពូជនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្របានជ្រើសរើសផ្តោតលើហ្សែនមួយ ដែលហៅថា MEF2C ព្រោះកុមារដែលមានការផ្លាស់ប្តូរដែលរស់នៅក្នុងប្រទេសចិន និងកូរ៉េ ត្រូវបានដឹងថា ទំនងមានច្រើនជាងអ្នកផ្សេងទៀត ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះ ដោយសារហ្សែន MEF2C ជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទទាំងនៅក្នុងស្បូន និងក្នុងវ័យកុមារភាព។
សូមជម្រាបថា ការពិនិត្យរកជំងឺអូទីស្សឹមត្រូវបានណែនាំនៅអាយុ ១៨ខែ និង ២៤ខែ ដែលភាសា ចលនា និងការគិតរបស់កុមារ ក៏ដូចជាអាកប្បកិរិយា និងអារម្មណ៍អាចប្រៀបធៀបទៅនឹងក្រុមអាយុផ្សេងទៀត៕ (ប្រភព ៖ Daily Mail)
ចែករំលែកព័តមាននេះ