ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​ឱសថស្ថាន​«​ពន្លឺ​សុខភាព​»​ ក្រុងបានលុង ត្រូវបញ្ជូនទៅ​ពន្ធនាគារ​ហើយ

1 ឆ្នាំ មុន
  • រតនគិរី

​ខេត្ត​​រតនគិរី​ ៖ ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី​ លោក​កែវ ពិសុទ្ធ​ បាន​ឱ្យដឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​៣​

​ខេត្ត​​រតនគិរី​ ៖ ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី​ លោក​កែវ ពិសុទ្ធ​ បាន​ឱ្យដឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​៣​ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា​ លោក​លុយ ទី ជា​ម្ចាស់​ឱសថស្ថាន ​«ពន្លឺ​សុខភាព» ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ភ្នំ​ស្វាយ ដោយសារ​តែ​ព្យាបាល​អ្នកជំងឺ​ម្នាក់​ បណ្តាល​ឲ្យ​ស្លា.ប់​ សង្ស័យ​ប្រតិកម្ម​ថ្នាំ​ ។ គួររំលឹកថា គ្លីនិក​ឯកជន​មួយ​កន្លែង រង​ការ​ចោទប្រកាន់​បាន​ព្យាបាល​អ្នកជំងឺ​ម្នាក់​ស្លា​.​ប់

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​កន្លង​ទៅ​ កន្លែង​ឱសថស្ថាន​«​ពន្លឺ​សុខភាព​»​បាន​ទទួល​អ្នកជំងឺ​ម្នាក់​ឈ្មោះ​ប្រាក់ សុភាព​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​កម្មករ​ចៀរ​ជ័រកៅស៊ូ និង​មាន​ប្រពន្ធ​ឈ្មោះ​ឈួ​ន ស្រី​រ័​ត្ន ​អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​២​សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​។

បើ​តាម​ភរិយា​ជន​រង​គ្រោះ​រៀបរាប់​ឲ្យ​ដឹង​ថា​ ប្តី​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដួល​ម៉ូតូ​ពេល​កំពុង​ដឹក​ជ័រកៅស៊ូ​យក​មក​ផ្ទះ គឺ​បោក​ត្រូវ​ចំ​ដើមទ្រូង​ ដោយ​សារភ័យ​ខ្លា.ច​របួស​ធ្ងន់ធ្ងរ​នោះ ​នៅ​រសៀល​ថ្ងៃ​ដដែល​ក៏​នាំ​ប្តី​ទៅ​ព្យាបាល​នៅ​កន្លែង​ឱសថស្ថាន​ខាងលើ​ ។

​ភរិយា​ជន​រង​គ្រោះ​បន្ត​ថា​ គ្រូពេទ្យ​បាន​ព្យួរ​សេ​រ៉ូម​ឱ្យ​ប្តី​គាត់​អស់​៤-៥​​ប្លោក ​ក្នុង​រយៈពេល​៧​ម៉ោង​ ប៉ុន្តែ​អ្នកជំងឺ​មិន​ធូរស្រាល​សោះ​ ។ ​ឃើញ​សភាព​បែប​នេះ​ក្រុម​គ្រួ​សារបាន​សុំ​គ្រូពេទ្យ​យក​អ្នកជំងឺ​ចេញ​ ​តែ​ប្រធាន​គ្រប់គ្រង​នៅ​ទីនោះ​មិន​ព្រម​ឲ្យ​យក​អ្នកជំងឺ​ចេញ​ ។ ​ហើយ​ថែម​ទាំង​ប្រាប់​ថា​ គេ​ចេះ​ព្យាបាល​ហើយ​ ។ ​ប៉ុន្តែ​អ្វី​ដែល​ក្រុម​គ្រូពេទ្យ​ឱសថស្ថាន​«​ពន្លឺ​សុខភាព​» ​បាន​អះអាង​នោះ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ​ពោល​គឺ​អ្នកជំងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ប្រកាច់​ទាំង​ដៃ​ជាប់​សេរ៉ូម​រហូត​ដាច់ខ្យល់​ស្លា.ប់​ទើប​ព្រម​ឲ្យ​យក​ស.ព​ចេញ​ទៅ​ផ្ទះ​។

គួរ​រម្លឹក​ផង​ដែរ​ថា ​លោក​លុយ ទី​ ម្ចាស់​ឱសថស្ថាន​«​ពន្លឺ​សុខភាព​»​កាលពី​ថ្ងៃ​ទី​២៨​ ខែមេសា ឆ្នាំ​២០១៦​កន្លង​មក ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ហើយ​ករណី​ឃុបឃិត​ជាមួយ​បក្ខពួក​ឈ្មោះ​ហេង រតនា​ អ្នក​កាន់​ឃ្លាំង​ឱសថ ពី​បទ​លួច​ថ្នាំពេទ្យ​ជា​ច្រើន​ប្រអប់​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​ឃ្លាំង​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ ។​

ដោយឡែក លោក​វេជ្ជ​បណ្ឌិត​អ៊ុ​ង រតនា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ​កាលពី​​ថ្ងៃ​ទី​១​ខែធ្នូ ឆ្នាំ​២០២៣ ​បាន​ចេញ​សេចក្តីសម្រេច​បិទ បន្ទប់​ពិគ្រោះ ព្យាបាល​ជំងឺ ស៊ឹ​ម​  សន​ឡៃ​ ផង​ដែរ​។

សូម​បញ្ជាក់​ថា ​ឱសថស្ថាន​«ពន្លឺ​សុខភាព​» លក់​ថ្នាំពេទ្យ​ឈរឈ្មោះ​ដោយ​ឱសថការី​ស៊ឹ​ម រតនា​ ប៉ុន្តែ​មិនដឹង​យ៉ាង​មិច​គេ​ឃើញ​កន្លែង​ខាងលើ​ទទួល​ឲ្យ​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ជា​ហូរហែ​មិន​ខ្លា.ច​ច្បាប់​ ​នៅ​ជាប់​បន្ទប់​ពិគ្រោះ ព្យាបាល​ជំងឺ ស៊ឹ​ម សន​ឡៃ​ ត្រូវជា​ឪពុកក្មេក​លោក​លុយ ទី​ ។ ដូច្នេះ​បុគ្គលិក​ធ្វើការ​នៅ​ជាមួយ​គ្នា​ចល័ត​ទៅ​មក​ ៕​

ថ្នាំពេទ្យប្រមូលបានវិញ ពីការលួច
ថ្នាំពេទ្យប្រមូលបានវិញ ពីការលួច
ថ្នាំពេទ្យប្រមូលបានវិញ ពីការលួច

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ