ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ម៉ូតូ​ម៉ាក​TODAY១​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក TODAY១​គ្រឿង ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​០២​ខែធ្នូ​ឆ្នាំ ២០២៣​ នេះ…

រាជធានី​ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក TODAY១​គ្រឿង ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​០២​ខែធ្នូ​ឆ្នាំ ២០២៣​ នេះ ​ដែល​គេ​សង្ស័យថា ម៉ូតូ​នោះ​ត្រូវ​បាន​គេ​ជិះ​មក​លោតទឹក ហើយ​ស​ន្ស​ល់​ទុក​។​ទោះបីជា​យ៉ាងណា ​ពុំ​មាន​សាក្សី​ណា​ម្នាក់​អះអាង​ថា បានឃើញ​មនុស្សមក​លោតទឹក​សម្លាប់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​នោះ​ទេ ។

​ម៉ូតូ​ដែល​បន្សល់​ទុក​ម៉ាក TODAY​ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ​១HB.២៤៥៣ ដែល​មាន​ម្ចាស់​ទំនងជា​មនុស្ស​ស្រី​។ តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ មាន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ថ្មី បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ បន្សល់​ទុក​នៅ​ស្ពាន ក៍បាន​រាយការណ៍​ប្រាប់​នគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នៅរ​ង្វ​ល់​មូល​គួ​ច​កាណុង​នាំ​គ្នា ចុះ​ទៅ​យក​។ ភ្លាម​ៗ​គេ​មានការ​សង្ស័យ ម៉ូតូ​នោះ ត្រូវ​បាន​គេ​អះអាង​ថា ម៉ូតូ​ត្រូវ​បាន​គេ​ជិះ​មក​លោតទឹក​សម្លាប់​ហើយ​បន្សល់​ទុក​តែ​ម៉ូតូ​នៅ​លើ​ស្ពាន​។

ទោះបីជា​យ៉ាងណា នៅ​ព្រឹក​នោះ ពុំ​មាន​សាក្សី​ណា ដែល​បានឃើញ មនុស្ស មក​លោតទឹក​សម្លាប់ ឃើញ​តែ​ម៉ូតូ​តែ​ប៉ុណ្ណោះ ។​បន្ទាប់​ពី រាយការណ៍ នគរបាល​ក៍បាន​ចុះ​ទៅ​យក​ម៉ូតូ​នោះ​មក​ទុក​គោលដៅ​រួច​ក៍បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ស្រះ​ចុះ​ទៅ​យក​មក​រក្សា​ទុក​ប្រគល់​អោយ​ម្ចាស់​ឬ​បងប្អូន​សាចញាតិ​។

​តាម​ការ​ត្រួតពិនិត្យនៅ​ក្នុង​ឃ្លុប​ម៉ូតូ សមត្ថកិច្ច​ពុំ​រក​ឃើញ​មាន​អត្តសញ្ញាណ​ម្ចាស់​ម៉ូតូ​ឡើយ មាន​តែ ស្រោមដៃ​នារី ហើយសមត្ថកិច្ចសន្និដ្ឋាន​ថា ម្ចាស់​ម៉ូតូ​ជា​មនុស្ស​ស្រី តែ​គេ​ពុំ​ដឹង​ថា ម្ចាស់​បាន​ជិះ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ