ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! បុរស​២​នាក់​រាយ​ខ្សែលួស​ភ្ជាប់​ដុំ​ឆក់​ជុំវិញ​ផ្ទះ ត្រៀម​ឆក់​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​គ្រឿ.ង​​​ញៀ​.​ន​ដល់​ផ្ទះ

11 ខែ មុន
  • កណ្តាល

ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ និង​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ក្រោយ​ពី​មាន​ពលរដ្ឋ​ល្អ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ និង​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ក្រោយ​ពី​មាន​ពលរដ្ឋ​ល្អ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន (​ម៉ា​ទឹកកក​) កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​រាំង​ដេក ក្នុង​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ជនសង្ស័យ​ទាំងនោះ​​ថែម​ទាំង​រាយ​ខ្សែលួស​ភ្ជាប់​ជាមួយនឹង​ដុំ​ឆក់​ជុំវិញ​ផ្ទះ​ទៀត ដើម្បី​ទុក​ត្រៀម​ឆក់​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប​ពួក​គេ​ដល់​ផ្ទះ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៥៩​នាទី ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ ដោយ​ប្រាប់​ឱ្យ​ដឹង​ថា មាន​សកម្មភាព​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ជា ជាតិ ភេទ​ប្រុស ស្ថិត​នៅ​ក្នុងភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ប្រ​ឆាំ​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន​ស្រុក​កៀនស្វាយ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​មាន ៖ ១- ឈ្មោះ ជា ជាតិ ភេទ​ប្រុស និង​២-​ឈ្មោះ ជា ពិន ភេទ​ប្រុស​។ បន្ទាប់​មក​សមត្ថកិច្ច​ប​ធ្វើការ​ឆែក​ឆែ​រក​ឃើញ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ថា សារធាតុ​ញៀ​.​ន (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់ (​តូច​១​កញ្ចប់ មធ្យម​១​កញ្ចប់​) និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន​ទៀត​។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត មានឈ្មោះ ជា ពី​ន ភេទ​ប្រុស និង​ឈ្មោះ ថន ថៃ​សេង (​ហៅ​ទ្រី​) ភេទ​ប្រុស បាន​យក​ថ្នាំ​ញៀ​.​ន​ចំនួន​១​កញ្ចប់​ធំ រត់គេច​ខ្លួន​ទៅ​ក្រោយ​ផ្ទះ​បាត់​ស្រមោល​ទៅ​។

ក្រោយ​ពេល​ឆែកឆេរ​រួច សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ចាប់ខ្លួន​បាន​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​គគីរ​ធំ​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ជា ជាតិ និង​ឈ្មោះ ជា ពិន បាន​សារភាព​ថា «​ថ្នាំ​ញៀ​.​ន​ដែល​ត្រូវ​សមត្ថកិច្ច​ដកហូត​បាន គឺជា​របស់​ឈ្មោះ ជា ពី​ន ដែល​ទុក​ឱ្យ​ពួក​ខ្លួន​លក់​នៅផ្ទះ​។ ហើយ​ថ្នាំ​ញៀ​.​ន​ដែល​ឈ្មោះ ជា ពី​ន ភេទ​ប្រុស ទុក​អោយ​ខ្លួន​នោះ គឺ​ទិញ​ពី​ឈ្មោះ ថន ថៃ​សេង (​ហៅ​ទ្រី​) ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​»​។

ជនសង្ស័យ​ឈ្មោះ ជា ជាតិ បាន​សារភាព​បន្ថែម​ទៀត​ថា «​មិន​ត្រឹម​ប៉ុណ្ណោះ ខ្លួន​ក៏​បាន​រាយ​ខ្សែលួស​ដោយ​ភ្ជាប់​ជាមួយ​ដុំ​ឆក់​ជុំវិញ​របង​ផ្ទះ ដើម្បី​ទុក​ឆក់​មនុស្ស​ណា​ដែល​ចូល​មក​រក​ទិញ​ថ្នាំ​ញៀ​.​ន ហើយ​មិន​អោយ​លុយ រួម​មក​រញ៉េរញ៉ៃ​ក្នុងផ្ទះ​របស់​ខ្លួន និង​ទុក​ការពារ​ខ្លួន​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ដល់​ផ្ទះ​ផង​ដែរ​»​។

ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​កៀនស្វាយ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​នៃ​ច្បាប់ និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ នៅ​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ហើយ​បន្ត​តាម​រកមុខ​សញ្ញា​ឈ្មោះ ជា ពី​ន និង​ឈ្មោះ ថន ថៃ​សេង (​ហៅ​ទ្រី​) ដើម្បី​ចាប់ខ្លួន​យក​មក​អនុវត្តន៍​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ