ផ្ទុះការរិះគន់! លោកមេប៉ុស្តិ៍ឡើងលើឆាក ហាមឃាត់ក្រុមល្ខោន មិនឱ្យសម្តែង
- ក្រចេះ
ខេត្តក្រចេះ ៖ មហាជនបានផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយលោកមេប៉ុស្តិ៍
ខេត្តក្រចេះ ៖ មហាជនបានផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយលោកមេប៉ុស្តិ៍
ខេត្តក្រចេះ ៖ មហាជនបានផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយលោកមេប៉ុស្តិ៍ ឃុំស្រែចា ឡើងលើឆាកកាន់មីក្រូហាមឃាត់ក្រុមសម្តែងសិល្បៈល្ខោនបាក់ថាមិនបានជូនដំណឹងនិងសុំច្បាប់នៅមូលដ្ឋានរបស់ខ្លួន ទាំងស្ថានភាពស្រវឹងស្រា និយាយត្រដឹត។
ប្រភពព័ត៌មានអោយដឹងថា កាលពីយប់ថ្ងៃទី២២ វិច្ឆិកា២០២៣ ដែលជាយប់ទី៣នៃការសម្តែងសិល្បៈល្ខោនបាសាក់ជូនប្រជាពលរដ្ឋទស្សនាក្នុងពិធីបុណ្យកឋិនទានមួយនៅក្នុងបរិវេណវត្ត ភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ក៏ស្រាប់តែលេចមុខលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែចាចុះទៅរករឿងនិងអោយបញ្ឈប់ការសំដែងសិល្បៈល្ខោនបាសាក់ ក្នុងឯកសណ្ឋានជាមេប៉ុស្តិ៍ និងស្រវឹងស្រាផង ដោយបានចោទប្រកាន់ក្រុមសិល្បៈថា មិនបានជូនដំណឹង និងបង្ហាញលិខិតអនុញ្ញាតណាមួយដល់មូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។
ក្រុមសិល្បៈល្ខោនបាសាក់បានប្រតិកម្មទៅលើលោកមេប៉ុស្តិ៍ ដោយបានលើកឡើងថាក្រុមខ្លួនមិនមែនមកសម្តែងដោយចិត្តឯងនោះទេ ការរៀបចំឈុតឆាកសម្តែងនេះគឺ ព្រះចៅអធិការវត្តជួលមកសម្តែងហើយការសម្តែងនេះបាន២យប់រួចមកហើយទើបនៅយប់ទី៣ ក៏ស្រាប់តែមានការហាម
ឃាត់អោយបញ្ឈប់សម្តែង។
ក្រោយការប្រតិកម្មខ្លាំងៗពីសំណាក់ក្រុមសិល្បៈនិងប្រជាពលរដ្ឋ លោកមេប៉ុស្តិ៍រូបនោះក៏បានឡើងបកស្រាយនិងសុំទោសនៅលើឆាកល្ខោនភ្លាមៗផងដែរ។
មានមតិរិះគន់ជាច្រើនក្នុងបណ្តាញសង្គមលើកឡើងថានគរបាលមូលដ្ឋាន មិនមានសមត្ថកិច្ចក្នុងការចេញច្បាប់អនុញ្ញាតអោយសំដែងល្ខោនបាសាក់ទេ គឺមានតែសាលាឃុំ សាលាស្រុក តែប៉ុណ្ណោះ ។ នគរបាលមូលដ្ឋាន មានតួនាទីត្រឹមការពារសន្តិសុខសណ្តាប់ធ្នាប់ជុំវិញកន្លែងសំដែងតែប៉ុណ្ណោះ។ក្នុងសកម្មភាពនោះមហាជនជាច្រើនបានផ្ទុះប្រតិកម្មចំពោះទង្វើរបស់លោកមេប៉ុស្តិ៍ ស្រែចា ។
នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ កោះសន្តិភាពបានទំនាក់ទំនងទៅលោកអធិការស្រុកស្នួល តែទូរស័ព្ទច្រើនដងចូលពុំមានអ្នកលើក។
ប្រភពព័ត៌មានអោយដឹងថានាព្រឹកថ្ងៃទី២៣វិច្ឆកានេះលោកអធិការក្រោមបទបញ្ជាពីលោកស្នងការបានចុះទៅកន្លែងកើតហេតុដើម្បីសាកសួរព័ត៌មានបន្ថែម ។ មហាជនកំពុងតាមដានថាតើអង្គភាពសាម៉ី នឹងមានវិធានការបែបណាចំពោះលោកមេប៉ុស្តិ៍ស្រែចាខាងលើ៕
ចែករំលែកព័តមាននេះ