ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ឌុ​ប ៖ រសៀល​ស្អែក ប្រកាស​លទ្ធផល​មណ្ឌល​ភ្នំពេញ និង​កណ្តាល ខណៈ​ខេត្ត​ផ្សេង ប្រកាស​ព្រឹក​ខានស្អែក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ពេល​ការ​ប្រកាស​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប មក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ពេល​ការ​ប្រកាស​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប មក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ វិញ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ហើយ​សម្រាប់​តាម​បណ្តា​ខេត្ត​នានា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ខានស្អែក ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​លទ្ធផល​ប្រឡង​បាក់​ឌុ​ប នឹង​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃស្អែក សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត នឹង​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣» ។

សូម​ជម្រាប​ថា បើ​តាម​គម្រោង​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​ផ្សេង​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប្រកាស​មុន​ថ្ងៃ​កំណត់ ដោយសារ​ដំណើរការ​កំណែ និង​ស្រង់​បូក​ពិន្ទុ ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ក​ត្រូវ​បាន​បញ្ចប់ ដោយ​រលូន​មុន​កាលកំណត់ ។

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៣៧,៤១២​នាក់ ស្រី ៧៣,២៧៨​នាក់ មណ្ឌល​ប្រឡង​សរុប ២២៧ ស្មើនឹង ៥,៥៤៣​បន្ទប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ