ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​លើកលែង​ទិដ្ឋាការ​ដល់​៩០​ថ្ងៃ​សម្រាប់​​ភ្ញៀវទេសចរ​អឺរ៉ុប

11 ខែ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​បាន​ពិភាក្សា​ផែនការ​ដែល​សំដៅអនុញ្ញាត​ដល់​បណ្ដា​អ្នកទេសចរ​មក​ពី​

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​បាន​ពិភាក្សា​ផែនការ​ដែល​សំដៅអនុញ្ញាត​ដល់​បណ្ដា​អ្នកទេសចរ​មក​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន អាច​ស្ថិត​ក្នុង​ប្រទេស​ខ្លួន​បាន​ដល់​៩០​ថ្ងៃ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​។

វិធានការ​នោះ​របស់​រដ្ឋាភិបាល​ថៃ​គ្រោង ឲ្យ​មាន​ចាប់តាំងពី​ខែសីហា​មក​ម៉្លេះ​ តែ​ទីបំផុត​ទើបតែ​ផ្ដល់​ដល់​បណ្ដា​អ្នកដំណើរ​រុ​ស្ស៊ី​​។ ថៃ​ក៏​គ្រោង​រៀបចំ​ដែរ​ព្រឹត្តិការណ៍​វប្បធម៌​និង​កីឡា​ជា​ច្រើន​រយ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ឲ្យ​ស្ថិត​នៅ​កម្សាន្ត​រយៈពេល​យូរ​និង​ចំណាយ​ប្រាក់​ច្រើន​ថែម​ទៀត​។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​កន្លង​ទៅ លោក​ព្រំ​មីន​លើ​តស៊ូ​រី​ដេ​តទី​ប្រឹក្សា ជាន់ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក​សេដ្ឋា​ថា​វីស៊ីន​ថ្លែង​ថា រដ្ឋាភិបាល​ពិភាក្សា​គ្នា​ផែនការ​មួយ​សំដៅ អនុញ្ញាត​ឲ្យ​បណ្ដា​អ្នកទេសចរ​សញ្ជាតិ​អឺរ៉ុប​មួយ​ចំនួន អាច​ស្ថិត​នៅ​ថៃ​បាន​រហូត​ដល់​៩០​ថ្ងៃ​។ ព្រឹត្តិការណ៍​ដល់​៣០០០​ដូច​ជា​ការ​ប្រគំ​តន្ត្រី ការ​រត់​ម៉ា​រាំ​តុង​និង​មហោស្រព​វប្បធម៌​ដទៃ​ៗ​ទៀត​ក៏​នឹង​រៀបចំ​ផង​ដែរ រហូត​ដល់​ឆ្នាំ​ខាង​មុខ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​។

លោក​សេដ្ឋា​ដែល​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​ពី​ខែសីហា​មក បាន​ជ្រើស​យក​ការ​បង្កើន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ឆាប់ ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។ រដ្ឋាភិបាល​លោក​បាន​អនុវត្ត​រួច​ហើយ​ការ​លើកលែង​ទិដ្ឋាការ ចំពោះ​ពួក​អ្នកទេសចរ​រុ​ស្ស៊ី ចិន កា​ហ្សា​ក់​ស្ថាន​ឥណ្ឌា​និង​តៃវ៉ាន់​។ រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​ផង​ដែរ អនុញ្ញាត​ឲ្យ​បើក​បណ្ដា​ទីតាំង​កម្សាន្ត​ពេល​យប់​ប្លែក​ៗ ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​ក្រុង​បាងកក ភូ​កេ​ត ឈៀង​ម៉ៃ​ និង​ឈុន​បុរី​ ឲ្យ​អាច​ដំណើរការ​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ ចាប់ពី​ខែ​ខាង​មុខ​នេះ​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ