ប្រទះឃើញរថយន្ត CRV មួយគ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមិនឃើញអ្នកបើករ
- ភ្នំពេញ
រថយន្តម៉ាក CRV មួយគ្រឿង បើកបុ.កបង្គោលភ្លើង បណ្ដាលឱ្យរងការខូចខាតរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដោយសង្ស័យថា
រថយន្តម៉ាក CRV មួយគ្រឿង បើកបុ.កបង្គោលភ្លើង បណ្ដាលឱ្យរងការខូចខាតរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដោយសង្ស័យថា
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តម៉ាក CRV មួយគ្រឿង បើកបុ.កបង្គោលភ្លើង បណ្ដាលឱ្យរងការខូចខាតរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដោយសង្ស័យថា អ្នកបើកបររងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា រថយន្តបង្កខាងលើនេះម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-7227 បើកបរក្នុងទិសដៅពីត្បូងទៅជើង ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋម្នាក់ ដែលធ្វើដំណើរតាមដងមហាវិថីឈ្នះឈ្នះ បានប្រាប់អោយដឹងថា គាត់បានប្រទះឃើញរថយន្ដម៉ាក CRV ពណ៌ទឹកប្រាក់មួយគ្រឿង បើកភ្លើងសុំផ្លូវភ្លឹបភ្លែតៗនៅជាប់របងរោងចក្រកាត់ដេរសម្លៀកបំពាក់ «អ៊េភល អឹភែរឹល(ខេមបូឌា)» ជាប់រោងចក្របីរី។ នៅពេលនោះ គាត់បានទៅមើលរថយន្តម៉ាក CRV នោះ ដោយឃើញស្នាមបុ.ករះ ចំណែកគ្រែអាជីវករលក់ដូរនៅមុខរោងចក្រក៏រងការខូចខាតអស់ជាច្រើនផងដែរ ហើយរថយន្តនោះក៏ជ្រុលទៅបុ.កបង្គោលភ្លើងទៀត បណ្ដាលឱ្យរងការខូចខាតរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ រីឯបង្គោលភ្លើងវិញក៏រងការខូចខាតតិចតួចដែរ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បានបញ្ជាក់ប្រាប់ថា រថយន្ដបង្កឃើញមានស្នាមបុ.ករះ ហើយបើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយមិនដឹងថា តើអ្នកបើកបរជាជនជាតិបរទេស ឬជាជនជាតិខ្មែរនោះទេ? ព្រោះនៅកន្លែងកើតហេតុមិនឃើញអ្នកបើកបរនោះទេ ឃើញតែមានឈា.មនៅកន្លែងកើតហេតុ ហើយសង្ស័យថា អ្នកបើកបររងរបួសធ្ងន់។
បងប្អូនប្រជាពលរដ្ឋដដែលបានបញ្ជាក់ប្រាប់ទៀតថា បន្ទាប់ពីឃើញករណីរថយន្ដបុ.កបង្គោលភ្លើងភ្លាមៗ ពួកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជាច្រើនម៉ោង ទើបសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់អោយជំនាញការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីស្ទូចរថយន្តបង្កខាងលើ យកទៅរក្សាទុក រង៊់ចាំការដោះស្រាយថ្ងៃក្រោយ៕
ចែករំលែកព័តមាននេះ