បាតុកម្មតាមកន្លែងផ្សេងៗនៃពិភពលោក គាំទ្រប៉ាឡេស្ទីន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ព្រលានយន្តហោះដាហ្គេស្ថានមួយកាលពីយប់ថ្ងៃទី២៩ តុលា
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ព្រលានយន្តហោះដាហ្គេស្ថានមួយកាលពីយប់ថ្ងៃទី២៩ តុលា
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ព្រលានយន្តហោះដាហ្គេស្ថានមួយកាលពីយប់ថ្ងៃទី២៩ តុលា កើតមានការលុកលុយរបស់ពួកបាតុករប្រឆាំងអ៊ីស្រាអែល ច្រើនសិបនាក់អស់ពេលច្រើនម៉ោង ។ ព្រលានយន្តហោះក្រុង MAK HATCHKALA រដ្ឋធានីនៃសាធារណរដ្ឋដាហ្គេស្ថានរុស្ស៊ីមានប្រជាជនភាគច្រើនជាសាសនិកអ៊ិស្លាម ត្រូវលុកចូលកាន់កាប់ដោយពួកបាតុករប៉ុនប៉ងរុករកអ្នកដំណើរជាជនជាតិជ្វីវនៃជើងយន្តហោះមួយមកពីអ៊ីស្រាអែល ។
តាមវីដេអូគេឃើញពួកបាតុករលើកគ្នារហូតដល់យន្តហោះនោះពេលចុះចត ។ ក្រោយអន្តរាគមន៍របស់កងកម្លាំងសន្តិសុខទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរុស្ស៊ីប្រកាសថា នាវេលាម៉ោង២២និង២០នាទីម៉ោងក្នុងស្រុក ពួកបាតុករដែលលើកគ្នាលុកចូលព្រលាន ដោយគ្មានការអនុញ្ញាតបានចាកចេញវិញហើយ ។
នៅអេស្ប៉ាញមនុស្សដល់ទៅ៣៥.០០០នាក់បាននាំគ្នាធ្វើបាតុកម្មនៅក្រុងម៉ាឌ្រីដ ទាមទារឲ្យ
មានបទឈប់គ្នាមួយនៅហ្គាហ្សា និងសម្ដែងការគាំទ្រចំពោះប៉ាឡេស្ទីន មកដល់ថ្ងៃទី២៣នៃ
សង្គ្រាម ។ ចំណែកបាតុករស្និទ្ធប៉ាឡេស្ទីនច្រើនពាន់នាក់ កាលពីថ្ងៃទី២៨ តុលា លើកគ្នាដើរហែក្បួន
តាមវិថីនានានៃសង្កាត់ប្រុកគ្លីនក្រុងញូវយ៉កដោយស្រែកទាំងកំហឹងប្រឆាំងការទម្លាក់គ្រាប់
បែករបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សា ។
ចំណែកមហាសេដ្ឋីអាមេរិកលោកGEORGE SEROS បានជួយប្រាក់កាសដល់ការរៀបចំបាតុកម្មជាច្រើន គាំទ្រប៉ាឡេស្ទីននៅអាមេរិក ។ តាម កាសែតញូវយ៉កប៉ុស្តិ៍ថា លោកGEORGE SEROS បានចំណាយប្រាក់ជាង១៥ លានដុល្លារដល់ការរៀបចំបាតុកម្មនានាប្រឆាំងអ៊ីស្រាអែលចាប់តាំងពីឆ្នាំ២០១៦មកម៉្លេះ ។
នៅក្រុងប៉ារីសប្រទេសបារាំង ក៏ទោះបីមានការហាមឃាត់បាតុកម្មគាំទ្រប៉ាឡេស្ទីន តែនាថ្ងៃ
ទី២៩ តុលា មនុស្សច្រើនពាន់នាក់លើកគ្នាដើរហែក្បូនបាតុកម្មតាមដងវិថីនានាសម្ដែងការគាំទ្រដល់ប៉ាឡេស្ទីន ដែលក្រោយមកត្រូវបំបែកដោយកងកម្លាំងសន្តិសុខដែលចាប់ខ្លួនមនុស្សច្រើននាក់ ៕
ចែករំលែកព័តមាននេះ