អាមេរិកវា.យប្រហារទីតាំង២របស់អ៊ីរ៉ង់នៅស៊ីរី
អាមេរិក-អ៊ីរ៉ង់ ៖ ជាការឆ្លើយតបចំពោះការវាយប្រហារមួយចំនួនពីសំណាក់ពួកជីវពលគាំទ្រដោយអ៊ីរ៉
អាមេរិក-អ៊ីរ៉ង់ ៖ ជាការឆ្លើយតបចំពោះការវាយប្រហារមួយចំនួនពីសំណាក់ពួកជីវពលគាំទ្រដោយអ៊ីរ៉
អាមេរិក-អ៊ីរ៉ង់ ៖ ជាការឆ្លើយតបចំពោះការវាយប្រហារមួយចំនួនពីសំណាក់ពួកជីវពលគាំទ្រដោយអ៊ីរ៉ង់ ប្រឆាំងបុគ្គលិកអាមេរិកនៅអ៊ីរ៉ាក់និងនៅស៊ីរី ក្រុងវ៉ាស៊ីនតោនប្រកាសថា បានវាយកាលពីថ្ងៃទី២៦តុលាលើទីតាំង២កន្លែងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅភាកខាងកើតនៃដែនដីស៊ីរី។
ទិតាំងទាំងនោះតាមរដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកLLOYD AUSTINថា ប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងបណ្ដាក្រុមជាសាខារបស់គេ។ ការទម្លាក់គ្រាប់បែកទាំងនេះប្រកាសដោយមន្ទីរប៉ង់តាហ្កោន កើតមានក្រោយការព្រមានរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិន ចំពោះមេដឹកនាំអ៊ីរ៉ង់លោកអាយ៉ាតុលាអាលីខាមេនី ក្រោយការវាយប្រហារសំដៅកងទ័ពអាមេរិកនិងការគំរាមពង្រីកសង្គ្រាមដែលកំពុងកើតមានរវាងអីុស្រាអែលនិងក្រុមហាម៉ាស់ថា នឹងនាំឲ្យមានការឆ្លើយតបវិញខាងយោធា។
តាមមន្ទីរប៉ង់តាហ្គោនថា ជនជាតិអាមេរិកម្នាក់ស្លាប់ដោយគាំងបេះដូង ពេលរត់រកជម្រកខណៈមានការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារនានា រួចជនជាតិអាមេរិក២១នាក់ទៀតរងរបួសស្រាល ដែលពេលនេះពួកគេចូលធ្វើការវិញហើយ៕
ចែករំលែកព័តមាននេះ