ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កម្មករ​ម្នាក់​ចុះ​ក្នុង​រណ្តៅ​រ៉ែ​មាស ភ្នា​ត់​ស្នៀត​ធ្លាក់​ស្លា​.​ប់​គួរ​ឱ្យ​សង្វេគ

1 ឆ្នាំ មុន
  • ព្រះវិហារ

មាន​កម្មករ​ម្នាក់​ស៊ី​ឈ្នូ​ល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​រ៉ែ​មាស​មួយ​កន្លែង ស្ថិត​នៅ​ភូមិសាស្ត្រ​«​រំ​ដង​» ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​កំ​រៀង ខេត្តព្រះវិហារ បាន​បា​.​ត់ប​.​ង់​អាយុ​ជី​វិ​.​ត​នៅ​ពេល​ដែល​កម្មករ​រូប​នោះ​ចុះ​ទៅ​ក្នុង​រណ្តៅ​រ៉ែ​មាស

ខេត្តព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ តុលា ឆ្នាំ​២០២៣ មាន​កម្មករ​ម្នាក់​ស៊ី​ឈ្នូ​ល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​រ៉ែ​មាស​មួយ​កន្លែង ស្ថិត​នៅ​ភូមិសាស្ត្រ​«​រំ​ដង​» ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​កំ​រៀង ខេត្តព្រះវិហារ បាន​បា​.​ត់ប​.​ង់​អាយុ​ជី​វិ​.​ត​នៅ​ពេល​ដែល​កម្មករ​រូប​នោះ​ចុះ​ទៅ​ក្នុង​រណ្តៅ​រ៉ែ​មាស ដោយ​មានការ​ធ្វេសប្រហែស បណ្តាល​ឲ្យ​ធ្លាក់​ស្លា​.​ប់​តែ​ម្ដង ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ចែ​ន ភក្តី ហៅ ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោកស្នងការ​នគរបាល​ខេត្តព្រះវិហារ លោក​បាន​បញ្ជា​ទៅ​អធិការ​នគរបាល​ស្រុក​កំ​រៀង ឲ្យ​បង្កើត​គណៈកម្មការ ដែល​មាន​កម្លាំង​ជំនាញ គ្រូពេទ្យ ចុះ​ទៅ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពិនិត្យ​ទីតាំង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ឆ័​យ​លើ​សា​.​កស​.​ព​ជន​រង​គ្រោះ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង និង​ការ​ចូលរួម​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។

ក្រោយ​ការ​ពិនិត្យ សា​.​កស​.​ព​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​រ៉ែ​មាស​ជម្រៅ​ជិត​២​ម៉ែត្រ ដោយ​មាន​ស្នាម​បែ​.​ក​ក្បាល ប៉ះ​ត្រូវ​នឹង​វត្ថុ​រឹង ដូច្នោះ​ទើប​ការ​សន្និដ្ឋាន​របស់​សមត្ត​កិច្ច អាច​បញ្ជាក់​បាន​ថា «​ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់ ព្រោះតែ​ធ្លាក់​ចុះចូល​ក្នុង​រណ្ដៅ​រ៉ែ​មាស ដោយសារ​មានការ​ធ្វេស ប្រហែស បណ្ដាល​ឲ្យ​ធ្លាក់​ស្លា​.​ប់​ពិតប្រាកដ​មែន​»​។

បន្ទាប់​ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ជូន​ទៅ​ក្រុម​គ្រួសារ និង​សាច់ញាតិ ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ