ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺសម្បុរ​ខ្ញាក, ​​ពូទីន​ទ​.ម្លា.យ​អាថ៌​កំបាំង​ថា​​​យន្ត​ហោះ​ដឹក​ព្រីហ្គោហ្ស៊ីន​ធ្លា.ក់​ដោយ​សារ​ការ​ផ្ទះ​គ្រា.ប់.​បែ.ក

1 ឆ្នាំ មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ទើប​តែ​ទម្លាយ​ឱ្យ​ដឹង​នូវ​​អាថ៌​កំបាំង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ធ្លាក់​យន្ត​ហោះ​ដឹក​មេ​ទាហាន​ស៊ី​ឈ្នួល​របស់​ក្រុម​​វ៉ាកណឺ​គ្រុប (Wagner Group) កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​ទាំង​អស់​​​។ លោក​ពូទីន​និយាយ​​យោង​តាម​ការ​​​ស៊ើប​អង្កេត​ថា​​ការ​ធ្លាក់​នេះ​បណ្ដាល​មក​ពី​គ្រាប់​បែក​ផ្ទុះ​នៅ​ក្នុង​យន្ត​ហោះ​តែ​ម្ដង​​។ ពោល​គឺ​មិន​មែន​ធ្លាក់​ដោយ​សារ​គ្រាប់​មីស៊ីល​ដូច​ការ​សន្និដ្ឋាន​របស់​ក្រុម​បស្ចិម​ប្រទេស​​​នោះ​ទេ​។​ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​ឯក​ជន​​​ដឹក​លោក​ព្រីហ្គោហ្ស៊ីន​ចំ​ថ្ងៃ​ខួប​២​ខែ​នៃ​អំពើ​បះ​បោរ​របស់​ទាហាន​ស៊ី​ឈ្នួល​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ទី​ក្រុង​ម៉ូស្គូ​។​…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ទើប​តែ​ទម្លាយ​ឱ្យ​ដឹង​នូវ​​អាថ៌​កំបាំង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ធ្លាក់​យន្ត​ហោះ​ដឹក​មេ​ទាហាន​ស៊ី​ឈ្នួល​របស់​ក្រុម​​វ៉ាកណឺ​គ្រុប (Wagner Group) កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​ទាំង​អស់​​​។ លោក​ពូទីន​និយាយ​​យោង​តាម​ការ​​​ស៊ើប​អង្កេត​ថា​​ការ​ធ្លាក់​នេះ​បណ្ដាល​មក​ពី​គ្រាប់​បែក​ផ្ទុះ​នៅ​ក្នុង​យន្ត​ហោះ​តែ​ម្ដង​​។ ពោល​គឺ​មិន​មែន​ធ្លាក់​ដោយ​សារ​គ្រាប់​មីស៊ីល​ដូច​ការ​សន្និដ្ឋាន​របស់​ក្រុម​បស្ចិម​ប្រទេស​​​នោះ​ទេ​។​

យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​ឯក​ជន​​​ដឹក​លោក​ព្រីហ្គោហ្ស៊ីន​ចំ​ថ្ងៃ​ខួប​២​ខែ​នៃ​អំពើ​បះ​បោរ​របស់​ទាហាន​ស៊ី​ឈ្នួល​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ទី​ក្រុង​ម៉ូស្គូ​។​ កាល​នោះ យន្ត​ហោះ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទី​ក្រុង​សេន​ភីតថឺស្បឺក (St. Petersburg) ដោយ​មាន​លោក​ព្រី​ហ្គោហ្ស៊ីន រួម​ជា​មួយ​សេនា​ដៃ​ស្ដាំ​២នាក់​, អង្គ​រក្ស​៤​នាក់​ និង​បុគ្គលិក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​៣​​នាក់​។​ លោក​ពូទីន​ថ្លែង​ថា​យន្ត​ហោះ​​​ផ្ទុះ​ចេញ​ពី​ខាង​ក្នុង​តែ​ម្ដង​។ ប្រធាន​ក្រុម​ស៊ើប​អង្កេត​ទើប​តែ​រាយ​ការណ៍​ជូន​លោក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។​

លោក​​​ថា​គេ​រក​ឃើញ​អម្បែង​គ្រាប់​បែក​នៅ​​លើ​ខ្លួន​​​សាក​សព​របស់​ជន​រង​គ្រោះ​។ ពេល​នោះ យន្ត​ហោះ​មិន​បាន​ទទួលរង​​​​ការ​វាយ​ប្រហារ​ពី​ខាង​ក្រៅ​ទេ​។ ​ការ​អះអាង​នេះ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​​ដែល​ថា​យន្ត​ហោះ​​ត្រូវ​បាន​​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​។ ​​លោក​ពូទីន​មិន​បាន​និយាយ​​​ពិស្ដារ​អំពី​ការ​ផ្ទុះ​គ្រាប់​បែក​នោះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​ទេ​​​​។

ប៉ុន្តែ​លោក​គិត​ថា​ក្រុម​អ្នក​ស៊ើប​អង្កេត​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​១​។ ​លោក​ថា​អ្នក​ស៊ើប​អង្កេត​​មិន​បាន​ឆែក​មើល​ទៅ​លើ​ដង​ខ្លួន​របស់​សាក​សព​ជន​រង​គ្រោះ​ដើម្បី​កំណត់​ថា​តើ​ពួក​គេ​ (ជន​រង​គ្រោះ​) បាន​ទទួល​ទាន​គ្រឿង​ស្រវឹង​ ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែរ​ឬ​ទេ​។​ តាម​យោបល់​របស់​លោក​ លោក​​យល់​ថា​ក្រុម​អ្នក​ស៊ើប​អង្កេត​គួរណាស់​​ពិនិត្យ​​មើល​សារ​ធាតុ​ទាំង​នេះ​​​។

លោក​រំលេច​​ឱ្យ​ឃើញ​ត្រង់​ចំណុច​នេះ​ព្រោះ​​ភ្នាក់​ងារ​ចារកម្ម​របស់​​រុស្ស៊ី​បាន​​​ចុះ​​ឆែក​ឆេរ​​ទី​ស្នាក់​ការ​របស់​​ក្រុម​ហ៊ុន​ទាហាន​ស៊ី​ឈ្នួល​វ៉ាកណឺ​គ្រុប និង​រក​ឃើញ​ក្រដាស​ប្រាក់​រូប (roubles) របស់​រុស្ស៊ី​ចំនួន​ដប់​ពាន់​លាន​រូប​ ឬ​ស្មើ​នឹង​១​រយ​លាន​ដុល្លារ​អាមេរិក​។​ ក្រៅ​ពី​នេះ​ គេ​រក​ឃើញ​គ្រឿង​ញៀន​ប្រភេទ​កូកាអ៊ីន​​ទម្ងន់​៥​គីឡូក្រាម​ នៅ​ក្នុង​ចំណោម​របស់​របរ​ដទៃ​ទៀ​ត។​​

រហូត​មក​ដល់​ពេល​នេះ ក្រុម​​​ស៊ើប​អង្កេត​មិន​ទាន់​ផ្សព្វ​ផ្សាយ​លទ្ធផល​​​ស្រាវ​ជ្រាវ​របស់​ខ្លួន​​នៅ​ឡើយ​ទេ​​។ ជា​ពិសេស ពាក់​ព័ន្ធ​នឹង​មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ​។​ អ្នក​សារ​ព័ត៌មាន​​​ព្យាយាម​ទាក់​ទង​​ក្រុម​គ្រួសារ​របស់​លោក​ព្រីហ្គោ​ហ្ស៊ីន និង​ក្រុម​ហ៊ុន​វ៉ាកណឺ​គ្រុប​​ដើម្បី​ចង់​ដឹង​ថា​ពួក​គេ​យល់​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ពូទីន​។ ប៉ុន្តែ​មិនអាច​ទាក់​ទង​បាន​ទេ​។​

ចំពោះ​សំណួរ​ថា​តើ​អនាគត​នៃ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​​វ៉ាកណឺ​គ្រុប​នឹង​ទៅ​ជា​យ៉ាងណា​ លោក​ពូទីន​ថ្លែង​ថា​ដោយ​សារ​ប្រទេស​រុស្ស៊ី​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​មាន​ទាហាន​ឯក​ជន​បែប​នេះ​ទេ​។ ដូច្នេះ ការ​បើក​ដំណើរ​ការ​ទាហាន​ទាំង​នេះ​ហាក់​ដូច​ជា​មិន​សូវ​សម​ទំនង​។​ ប៉ុន្តែ​លោក​ថា​ឥឡូវ​នេះ យុទ្ធ​ជន​របស់​វ៉ាកណឺ​រាប់​ពាន់​នាក់​បាន​ចុះ​កិច្ច​សន្យា​ចូល​បម្រើ​នៅ​ក្នុង​ជួរ​​កង​ទ័ព​រុស្ស៊ី​។

បើ​ពួកគេ​ចង់​ប្រឡូក​នៅ​ក្នុង​សមរភូមិ ពួក​គេ​អាច​ធ្វើ​បែប​នេះ​បាន។ ​កាល​ពី​សប្ដាហ៍​មុន, ​អ៊ុយក្រែន​អះ​អាង​ថា​​​ទាហាន​របស់​ក្រុម​វ៉ាកណឺ​ដែល​ឥឡូវ​នេះបាន​ក្លាយ​​ជា​ទាហាន​រដ្ឋាភិបាល​រុស្ស៊ី ចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​​កាន់​អាវុធ​ចូល​សមរ​ភូមិ​សា​ជា​ថ្មី​។ ប៉ុន្តែ​ពួក​គេ​​បើក​ប្រតិបត្តិ​ក្រោម​ឱវាទ​របស់​ក្រសួង​ការ​ពារ​ជាតិ។ ពោល​គឺ​​​មិន​មែន​ជា​ក្រុម​ទាហាន​ស្វយ័ត​​​នៅ​ក្នុង​កង​ឯក​ភាព​ដាច់​ដោយ​ឡែក​ដូច​ពី​មុន​ទេ​។​ ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ចាប់​ផ្ដើម​រៀប​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​ក្រុម​ទាហាន​ស៊ី​ឈ្នួល​ទាំង​នេះ​ឱ្យ​បាន​ពេញ​ដៃ​ក្រោយ​ព្រឹត្តិ​ការណ៍​បះ​បោរ​​​កាល​ពី​ខែ​សីហា​។ ​​ទង្វើ​របស់​ពួក​គេ​នៅ​ក្នុង​គ្រា​នោះ​ជា​ការ​ចេញ​មុខ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​របស់​លោក​ពូទីន​ខ្លាំង​ជាង​ពេល​ណា​​ៗ​ទាំង​អស់​នៅ​ក្នុង​សក​រាជ​របស់​លោក​ពូទីន​រយៈ​ពេល​២៣​ឆ្នាំ​ចុង​ក្រោយ​នេះ​៕​

ប្រភព៖ Rueters, The Guardian
https://www.reuters.com/world/europe/putin-hand-grenade-fragments-found-bodies-prigozhin-plane-crash-2023-10-05/
https://www.theguardian.com/world/2023/oct/05/hand-grenade-explosion-caused-plane-crash-that-killed-wagner-boss-says-putin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ