ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ក្រុម​ប្រទេស​ជួញដូរ​ប្រេង ព្រមា.ន​ពី​តម្លៃ​កើន​ខ្ពស់ និង​អូស​បន្លាយពេល​វែង

1 ឆ្នាំ មុន

គុយ​វ៉ែត ៖ អគ្គលេខាធិការ​អង្គការ OPec+ បាន​ព្រមាន​ថា តម្លៃ​ប្រេង​នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយ​

គុយ​វ៉ែត ៖ អគ្គលេខាធិការ​អង្គការ OPec+ បាន​ព្រមាន​ថា តម្លៃ​ប្រេង​នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយ​សារ​តែ​តម្រូវការ​ថាមពល​កើនឡើង ស្រប​ពេល​ដែល OPec+ គឺជា​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង ដែល​មាន​សមាជិក​ចំនួន ២៣ កំពុងធ្វើការ​សម្រេច​ថា តើ​ត្រូវ​លក់​ប្រេង​ឆៅ​ប៉ុន្មាន​នៅ​កាន់​ទីផ្សារ​ពិភព​លោក? ខណៈ​អគ្គលេខាធិការ​អង្គការ OPec+ បាន​ប្រាប់​សារព័ត៌មាន BBC ថា ខ្លួន​បាន​មើលឃើញ​អំពី​តម្រូវការ​កើនឡើង​ប្រហែល ២.៤​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣​។

អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រកាស​ថា នឹង​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ឆៅ​១​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដើម្បី​ជំរុញ​តម្លៃ​។ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ដែល​ហៅ​កាត់​ថា IEA បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី ជា​ប្រទេស​ផលិត​ប្រេង​ធំ និង​ជា​សមាជិក​នៃ​អង្គការ OPec+ ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិត​អាច​បណ្តាល​ឱ្យ​មាន​កង្វះ​ការ​ផ្គត់ផ្គង់​ដ៏​សំខាន់ នៅ​ចុងឆ្នាំ​នេះ​។

លោក Haitham Al Ghais អគ្គលេខាធិការ​អង្គការ OPec+ លើក​ឡើង​ថា នេះ​គឺជា​ការ​សម្រេចចិត្ត​ដោយ​ស្ម័គ្រចិត្ត ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​អធិបតេយ្យភាព​ចំនួន ២ គឺ អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី​។ ការ​សម្រេចចិត្ត​នេះ អាច​ត្រូវ​បាន​ពិពណ៌នា​ថា គឺជា​ការ​ប្រុង​ប្រយ័ត្ន​ទុក​មុន ដោយសារ​តែ​ភាព​មិន​ប្រាកដប្រជា​សកល​។

បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ តម្លៃ​ប្រេង​បាន​ហក់​ឡើង​ដល់​ជាង ១២០​ដុល្លារ​ក្នុង​១​បារ៉ែល កាលពី​ខែមិថុនា ឆ្នាំ​មុន​។ ប៉ុន្តែ​ទោះ​យ៉ាងណា តម្លៃ​បាន​ធ្លាក់​ចុះ​មក​នៅ​ជាង ៧០​ដុល្លារ​ក្នុង​១​បារ៉ែល​ក្នុង​ខែឧសភា ឆ្នាំ​នេះ ប៉ុន្តែ​បាន​កើន​ឡើងជា​លំដាប់ ចាប់តាំងពី​ពេល​នោះ​មក ដោយសារ​តែ​អ្នក​ផលិត​បាន​ព្យាយាម​ដាក់​កម្រិត​ទិន្នផល ដើម្បី​គាំទ្រ​ទីផ្សារ​។

ប្រេង​ឆៅ​ប្រភេទ Brent ដែល​ជា​ប្រេង​ស្តង់ដារ​មាន​តម្លៃ ៩៥​ដុល្លារ​ក្នុង​១​បារ៉ែល នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ ចំ​ពេល​មានការ​ព្យាករណ៍ នៃ​ការ​ផ្គត់ផ្គង់​រយៈពេល​ខ្លី ដោយ​មានការ​ភ័យ​ខ្លាច​ថា តម្លៃ​អាច​ឡើង​ដល់ ១០០​ដុល្លារ​ក្នុង​១​បារ៉ែល​។ ការ​កើនឡើង​នេះ បាន​ជំរុញ​ឱ្យ​មានការ​ព្រមាន​ដល់​អ្នកបើកបរ​ថា តម្លៃ​ប្រេងឥន្ធនៈ​អាច​កើនឡើង​ក្នុង​រយៈពេល ១០​ខែ​ខាង​មុខ ហើយ​បាន​បង្ក​ការ​ភ័.យ​ខ្លា.ច​ថា អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​សំខាន់​ៗ អាច​អូស​បន្លាយ​រយៈពេល​យូរ​។

លោក Al Ghais បាន​លើក​ឡើង​ថា អង្គការ OPec+ មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ការ​វិនិយោគ នៅ​ក្នុង​វិស័យ​ប្រេង​។ បុរស​ជនជាតិ​គុយ​វ៉ែត​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​អ្នកខ្លះ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​វិនិយោគ​លើ​ប្រេង​។ យើង​ជឿ​ថា វា​មាន​គ្រោះថ្នាក់​ដូច​គ្នា​។ វា​នឹង​នាំ​ឱ្យ​មានការ​ប្រែប្រួល​នា​ពេល​អនាគត កង្វះ​ការ​ផ្គត់ផ្គង់​ដែល​អាច​កើត​មាន​។ ដូច្នេះ​ហើយ​យើង​នៅ​អង្គការ OPec+ តែងតែ​តស៊ូ​មតិ​សម្រាប់​សារៈសំខាន់ នៃ​ការ​បន្ត​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង​។ យើង​ក៏​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​បន្ថយ​បរិមាណ​កាបូន ហើយ​បន្ត​ទៅ​ការ​បន្ថែម​ទម្រង់​ផ្សេង​ទៀត នៃ​ថាមពលជំនួស​ដូច​ជា ថាមពល​កកើត​ឡើង​វិញ​»​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​លោក​មានការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​តម្លៃ​ប្រេង ដែល​ប៉ះពាល់​ដល់​អតិផរណា​នៅ​ជុំវិញ​ពិភពលោក ប្រសិនបើ​តម្លៃ​ឡើង​លើស​ពី ១០០​ដុល្លារ​ក្នុង​១​បារ៉ែល​នោះ? លោក Al Ghais បាន​ឆ្លើយ​ថា «​វា​ជា​រឿង​សំខាន់ ដែល​មិន​ត្រូវ​មើល​អ្វី​ៗ​ក្នុង​លក្ខណៈ​ខ្លី​ៗ​នោះ​ទេ​។ សម្រាប់​ឆ្នាំ​ក្រោយ យើង​ឃើញ​តម្រូវការ​បន្ត​កើនឡើង​ភាគ​ខាងជើង​ចំនួន ២​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ហើយ​ជា​ការ​ពិត​ណាស់ ទាំងអស់​ទទួល​រង​នូវ​ភាព​មិន​ប្រាកដប្រជា​មួយ​ចំនួន​ក្នុង​ទីផ្សារ​ពិភពលោក​។ យ៉ាងណា​ក៏​ដោយ យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា តម្រូវការ​ប្រេង​ពិភពលោក​នឹង​កើនឡើង និង​មាន​ភាព​ធន់​ខ្លាំង​នៅ​ឆ្នាំ​នេះ​»៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ