ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អ្នកមាន​អំណាច​ស្រុក​កោះកុង ប្រមូល​យក​ដី​នៅ​ឃុំ​ជ្រោយ​ប្រស់ របស់​ពលរដ្ឋ ស្គាល់​អត្តសញ្ញាណ​អ្នក​លួ​.​ច​វាស់ដី​ពេល​យប់​ហើយ និង​មាន​ពាក្យបណ្តឹង​ជំទាស់​ក្បាលដី​ច្រើន​គ្រួសារ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កោះកុង

ពាក្យចាស់​មួយ​ឃ្លា​បាន​តំណាល​ទុក​ថា «​ចោ​.​រ​ចេះ​តែ​លួ​.​ច ឆ្កែ​ចេះ​តែ​ព្រូស​» យ៉ាងណា​ម៉ិ​ញ រឿង​អា​ស្រូ​.​វ​កំពុង​តែ​ផ្ទុះ​យ៉ាង​ក្តៅ​គគុក ផ្តើម​ចេញ​ជា​ច្រើន​ករណី ដូច​ជា ៖ ការ​ប្រកាស​ចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​, ពលរដ្ឋ​មាន​ឯកសារ​កាន់កា​.​ប់​ដី​ពិតប្រាកដ​ទទួលស្គាល់​ដោយ​អតីត​មេឃុំ ឬ​ជំទប់​ទី​១ រហូត​ដល់​

ខេត្តកោះកុង ៖ ពាក្យចាស់​មួយ​ឃ្លា​បាន​តំណាល​ទុក​ថា «​ចោ​.​រ​ចេះ​តែ​លួ​.​ច ឆ្កែ​ចេះ​តែ​ព្រូស​» យ៉ាងណា​ម៉ិ​ញ រឿង​អា​ស្រូ​.​វ​កំពុង​តែ​ផ្ទុះ​យ៉ាង​ក្តៅ​គគុក ផ្តើម​ចេញ​ជា​ច្រើន​ករណី ដូច​ជា ៖ ការ​ប្រកាស​ចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​, ពលរដ្ឋ​មាន​ឯកសារ​កាន់កា​.​ប់​ដី​ពិតប្រាកដ​ទទួលស្គាល់​ដោយ​អតីត​មេឃុំ ឬ​ជំទប់​ទី​១ រហូត​ដល់​មេឃុំ​កំពុង​កាន់​អំណាច​សព្វថ្ងៃ ហើយ​សុទ្ធតែ​សមាសភាព​របស់​គណៈបក្ស​ប្រជាន​ជន​ទៀត​ផង ត្រូវ​បាន​ក្រុម​មន្ត្រី​វាស់វែង​ដីធ្លី​ឃុ​.​ប​ឃិ​.​ត​ជាមួយ​អភិបាលស្រុក​កោះកុង ប្រើ​អំណាច​អនុម័ត​តែ​ម្នាក់ឯង បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​កាន់កា​.​ប់​ចាស់ និង​មិន​ឱ្យ​វាស់​ធ្វើ​ប្លង់​ជូន​ពលរដ្ឋ​របស់​ខ្លួន​ឡើយ​។

ផ្ទុយ​ទៅ​វិញ ក្រុម​មន្ត្រី​ជំនាញ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក​អភិបាលស្រុក ទទួល​ចុះបញ្ជី​ធ្វើ​ប្លង់​ឱ្យ​តែ​បក្សពួក​របស់​ខ្លួន ដែល​សុទ្ធ​សឹង​ជា​ដី​រំ​លោ​.​ភ​បំពា​.​ន​យក​ដី​របស់​ពលរដ្ឋ​ទាំង​បំពា​.​ន​លើ​ដី​ដែល​ពលរដ្ឋ​សុទ្ធតែ​មាន​ឯកសារ​កាន់កា​.​ប់​ទៀត​ផង​។

ជាក់ស្តែង លោក​អភិបាលស្រុក​កោះកុង​ខ្លួនឯង មាន​ក្បាលដី​ធ្វើ​ប្លង់​រឹង រហូត​ដល់​ទៅ​ជាង​១០០​ហិ​កតា​សង្ស័យ​អាង​អំណាច ហើយ​ពេល​នេះ​ម្ចាស់​ដី​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ហើយ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ទទួល​បន្ទុក​ហាក់ដូចជា​មិន​អើពើ​ឡើយ ។ ក្រៅពី​នោះ នាយទាហាន​២​រូប ដែល​ពលរដ្ឋ​តាម​ចាប់​ក្នុង​ពេល​កំពុង​លួ​.​ច​ចុច​វាស់ដី​នៅ​ពេល​យប់ ត្រូវ​បាន​ពលរដ្ឋ​បង្ហាញ​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ៗ គឺ ទី​១- វរៈសេនីយ៍ត្រី អ៊ុ​ក បូ​រី និង​២- វរៈសេនីយ៍ត្រី ហេង ណា​រ័​ត្ន ជា​វរៈមន្ត្រី​ផ្នែក​រដ្ឋបាល​កង​វិស្វកម្ម​លេខ​១៧៨ គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ សឿ​ន រឿ​ត ។

តាម​ប្រភព​ពី​ពលរដ្ឋ​មួយ​ក្រុម ដែល​ដេញ​តាម​ចាប់​មន្ត្រី​ជំនួយការ​លោក សឿ​ន រឿ​ត ទាំង​២​រូប​ខាងលើ​នេះ ហើយ​ស្រែ​កថា «​ចោ​.​រ​ៗៗ» បាន​ប្រាប់​កោះសន្តិភាព​ថា «​បើ​ដី​នោះ​ជា​របស់​មន្ត្រី​ទាំង​២​រូប​ខាងលើ​ពិតប្រាកដ ចាំបាច់​លួ​.​ច​ទៅ​ចុច​វាស់​ទាំង​កណ្តាល​យប់​ដូច​ចោ​.​រ​ធ្វើ​អី នេះ​ជា​ទ​ង្វើ​លួ​.​ច​ពិតប្រាកដ លួ​.​ច​ចុច​យក​និយាម​ការ​លើ​ដី​របស់​ពលរដ្ឋ ហើយ​បញ្ជូន​ទៅ​ឱ្យ​ក្រុម​ជំនាញ​ធ្វើ​ប្លង់​ឱ្យ​បក្សពួក​របស់​ខ្លួន​នៅ​ឃុំ​ជ្រោយ​ប្រស់​នោះ​។ ចំណែក​ពលរដ្ឋ​ម្ចាស់​ដី​ពិតប្រាកដ មិន​អាច​ធ្វើ​ប្លង់​បាន​ឡើយ​»​។

តាម​ប្រភព​មន្ត្រីរាជការ ក៏​ដូច​ជា​ពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្តកោះកុង ដែល​កំពុង​រង​ការ​ឈឺចាប់ ដោយសារ​តែ​ការ​រំ​លោ​.​ភ​បំពា​.​ន​ពី​ក្រុម​មន្ត្រី​ខាងលើ បាន​រិះគន់​ថា «​រឿង​អា​ស្រូ​.​វ​ច្បាស់​ក្រឡែត​យ៉ាងនេះ​ហើយ បែរជា​រដ្ឋបាល​ខេត្តកោះកុង ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ២០២៣​ថា ៖ «​ការ​លួ​.​ច​វាស់ដី​ពេល​យប់​នោះ គឺជា​រឿង​បុគ្គល​»​។ ចំណែក​ឯកសារ​ដី​ពលរដ្ឋ​ដែល​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​លោក​មេឃុំ​វិញ បែរជា​ថា «​អ្នកកាន់កា​.​ប់​ដី​មិន​ប្រក្រតី មិន​មាន​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដី​ច្បាស់លាស់ និង​ការ​កាន់កា​.​ប់​ដី​មិន​ស្របច្បាប់​»​។

ផ្ទុយ​ពី​ខេត្ត​ដទៃ​ក្នុង​ប្រទេស ហើយ​ករណី​ចុង​ក្រោយ គឺ​មាន​ពលរដ្ឋ​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ក្បាលដី​រាប់​មិន​អស់ បែរជា​ប្រកាស​ថា មាន​បណ្ដឹង​តែ​មួយ​ទៅ​វិញ​។ ដូច្នេះ​ដើម្បី​បញ្ជាក់​ការ​ពិត សូម​ក្រសួង​ពាក់ព័ន្ធ​ចូលរួម​ពិនិត្យ​ឯកសារ​ខ្លះ​ៗ​របស់​ពលរដ្ឋ​ម្ចាស់​ដី ដែល​អាជ្ញាធរ​មិន​ធ្វើ​ប្លង់​ឱ្យ​។ ពាក្យ​ប្តឹង​ជំទាស់​ក្បាលដី​ដែល​អាជ្ញាធរ​មិន​បាន​កោះហៅ​ទៅ​ដោះស្រាយ និង​វី​ដេ​អូ​ដែល​មន្ត្រី​លួ​.​ច​វាស់ដី​ពេល​យប់ ហើយ​ត្រូវ​ពលរដ្ឋ​ដេញ​តាម​ចាប់​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ជា​ច្រើន​គ្រួសារ​សុទ្ធតែ​មាន​ឯកសារ​គ្រប់គ្រាន់​កំពុង​តែ​ឈឺចាប់​យ៉ាង​ពុះកញ្ជ្រោល សំណូមពរ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អង្គភាព ACU មាន​វិធានការ​ជា​បន្ទាន់​ចំពោះ​អភិបាលស្រុក​កោះកុង ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​យុត្តិធម៌ ដូច​ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី ។

គួរ​រំលឹក​ថាក្រឡេក​មើល​រឿង​អា​ស្រូ​.​វ​របស់​មន្ត្រី​មាន​អំណាច​មួយ​ក្រុម​ចៅហ្វាយស្រុក មេឃុំ មេ​ភូមិ និង​កង​ទាហាន​វិស្វកម្ម​បាន​ដី​ច្រើន​ជាងគេ (​វី​ដេ​អូ​)គួរ​រំលឹក​ទៀត​ថារឿង​ផលប្រយោជន៍​… ហែក​គ្នា​រឿង​សង់ផ្ទះ​លាន​ដុល្លារ​អត់​ច្បាប់ លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តកោះកុង កំពុង​ហែកកេរ្តិ៍​គ្នា ជាមួយ​លោក​អភិបាលស្រុក​កោះកុង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ