ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តមណ្ឌលគិរីដឹកនាំ​មន្ត្រី​ជំនាញ​ពាក់​​ព័​ន្ធចុះ​ស្រង់​ក្បាលដី​របស់​ប្រជា​ពលរដ្ឋ

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​០២ តុលា ២០២៣ លោក សាន់ ដា​រិ​ទ្ឋ អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ…

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​០២ តុលា ២០២៣ លោក សាន់ ដា​រិ​ទ្ឋ អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ និង​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ចុះ​ពិនិត្យ​ស្រង់​ក្បាលដី​របស់​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដើម្បី​ដោះស្រាយ​សម្របសម្រួល​ក្បាលដី​ទាំងអស់ ក្នុង​ទំហំ​៧៩​ហិ​កតា ដែល​ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ឲ្យ​ទៅ​ឯកជន​អភិ
វឌ្ឍ​។

លោក សាន់ ដា​រិ​ទ្ឋ អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ ក្រុមការងារ​បាន​ចុះ​ស្រង់​ឈ្មោះ​ម្ចាស់​ទំហំ​ក្បាលដី និង​កត់ត្រា​រាល់​ដំណាំ ឬ​ការ​អាស្រ័យ​ផល​នានា​របស់​ប្រជា​ពលរដ្ឋ​លើ​ទីតាំង​ដី​ឯកជន​របស់​រដ្ឋ (​ចំការ​ស្រល់​) ដែល​មាន ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ធ្វើ​អនុ​ប​យោគ​រួច​ស្រា​ច់ ដើម្បី​ថ្នាក់ដឹកនាំ​ខេត្ត​លោក​ពិនិត្យ​សំរេច​ដោះស្រាយ​បន្ថែម​តាម​ការ​ជាក់ស្តែង ។

លោក​សាន់ ដា​រិ​ទ្ធ បន្ត​ថា ផ្ទៃដី​ដែល​កំពុង​មាន​បញ្ហា​ពាក់​ព័​ន្ឋ​ខាងលើ​នេះ មាន​ទំហំ​៧៩​ហិ​កតា​៥​អា ដោយឡែក​ដី​ដែល​បងប្អូន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ និង​សង់ផ្ទះ​ក្នុង​បរិវេណ​ដែល​រដ្ឋ​បាន​ធ្វើ​អនុ​ប​យោគ​ក្រុមការងារ​កំពុង​បន្ត​ស្រង់ មិន​ទាន់​អាច​បញ្ជាប់​ពី​ចំនួន​ពិត​នៅឡើយ គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០២ តុលា ២០២៣ នេះ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ