ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមកាត់​ទោ.ស​ប្រ.ហា.រ​ជី.វិ.ត​មនុស្ស​បី​នាក់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​, ក្នុ​ងនោះ​មាន​ខ្មែរ​ម្នាក់​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ

1 ឆ្នាំ មុន

ថ្មីៗ​នេះ​ តុលាការ​សាលា​ដំបូង​ខេត្ត​ប៊ីញភឿក​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​បុរស​បី​នាក់​។ ក្នុង​នោះ ២​នាក់​ជា​ជន​ជាតិ​វៀត​ណាម​ឈ្មោះ​ង្វៀន​ង៉ុកហៃ អាយុ​២៩​ឆ្នាំ និង​ដាង​ង៉ុកកួយ​ អាយុ​២៤​ឆ្នាំ​។ បុរស​ទី​៣​​ជា​ជន​ជាតិ​ខ្មែរ​ឈ្មោះ​ស្បូវ​ព្រឿន​ អាយុ​៣៦​ឆ្នាំ​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​។ ជន​ជាប់​ចោទ​ឈ្មោះ​ហៃ​​​ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​​​ថែម​​ទៀត​​​។…

ថ្មីៗ​នេះ​ តុលាការ​សាលា​ដំបូង​ខេត្ត​ប៊ីញភឿក​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​បុរស​បី​នាក់​។ ក្នុង​នោះ ២​នាក់​ជា​ជន​ជាតិ​វៀត​ណាម​ឈ្មោះ​ង្វៀន​ង៉ុកហៃ អាយុ​២៩​ឆ្នាំ និង​ដាង​ង៉ុកកួយ​ អាយុ​២៤​ឆ្នាំ​។ បុរស​ទី​៣​​ជា​ជន​ជាតិ​ខ្មែរ​ឈ្មោះ​ស្បូវ​ព្រឿន​ អាយុ​៣៦​ឆ្នាំ​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​។ ជន​ជាប់​ចោទ​ឈ្មោះ​ហៃ​​​ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​​​ថែម​​ទៀត​​​។

តុលាការ​រក​ឃើញ​ថា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២ បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​គេ​​​ស្គាល់​ត្រឹម​​រហស្ស​នាម​​របស់​គាត់​ថា​ «​លោក​បង​​​ធំ» បាន​និយាយ​​​ទូរស័ព្ទ​​ទៅ​បុរស​​ឈ្មោះ​ស្បូវ​ព្រឿន​ដើម្បី​ជួល​គាត់​​ដឹក​គ្រឿង​ញៀន​ពី​កម្ពុជា​ទៅ​ទី​ក្រុង​ហូជីមិញ​ដោយ​គិត​ថ្លៃ​ឈ្នួល​ដឹក​២០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ ​ក្រោយ​មក​ ស្បូវ​ព្រឿន​ក៏​ជួល​ហៃ​ដើម្បីដឹក​គ្រឿង​ញៀន​ទាំង​នោះ​​បន្ត​ពី​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ទៅ​​ហូជីមិញ​ដោយ​គិត​ថ្លៃ​ឈ្នួល​ដឹក​១៥០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ ​ហៃ​ក៏​ជួល​បុរស​ឈ្មោះ​កួយ​ដើម្បី​ដឹក​គ្រឿង​ញៀន​ទាំង​នេះ​ពី​រ​ជើង​​ទៅ​ហូជីមិញ​ដោយ​គិត​ថ្លៃ​ឈ្នួល​ដឹក​សរុប​១៥​លាន​ដុង ​ស្មើ​នឹង​ជាង​៦​រយ​ដុល្លារ​។​

ចាប់​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ ស្បូវ​ព្រឿន និង​ហៃ​ដឹក​គ្រឿង​ញៀន​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម​ចំនួន​៣​​ដង​​ និង​ជួល​ហៃ​ឱ្យ​ដឹក​​ចំនួន​២​ដង​។ ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ ម៉ោង​ប្រហែល​៩​ព្រឹក​ ស្បូវ​ព្រឿន​ជិះ​ម៉ូតូ​ពី​ទី​តាំង​មួយ​នៅ​ក្បែរ​ផ្សារ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ទៅ​ទទួល​គ្រឿង​ញៀន​ដែល​​លាក់​ទុក​នៅ​ក្នុង​ប៊ីដុង​ចំណុះ​ម្ភៃ​លីត្រ​ចំនួន២ និង​ថង់​ផ្លាស្ទិច​ពណ៌​ក្រហម​មួយ​​ពី​បុរស​ខ្មែរ​ដែល​គេ​ស្គាល់​រហស្ស​នាម​ថា​ «លោក​បង​ធំ»។

​បន្ទាប់​មក ស្បូវ​ព្រឿន​ក៏​ដឹក​បន្ត​ទៅ​ឃុំ​ឡុក​និញ ខេត្ត​ប៊ីញ​ភឿក​ និង​លាក់​ទុក​នៅ​ទី​នោះ​ជា​បណ្ដោះ​អាសន្ន​។​ ហៃ និង​កួយ​ណាត់​ជួប​គ្នា​ដើម្បី​​ទទួល​គ្រឿង​ញៀន​យក​ទៅ​ចែក​ចាយ​បន្ត​។ ​ហៃ​ក៏​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ​ដែល​គេ​សរសេរ​នៅ​លើ​ប៊ីដុង​​​ និង​ដឹក​បន្ត​ទៅ​​ឱ្យ​មនុស្ស​៣​នាក់​ដែល​រង់​ចាំ​ទទួល​នៅ​​​ហូជីមិញ​។​ ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២២ ស្បូវ​ព្រឿន​ទៅ​​ក្បែរ​ផ្សារ​ស្រុក​មេមត់​ម្ដង​ទៀត​ដើម្បី​ទទួល​គ្រឿង​ញៀន​​​ថ្មី​ដែល​ទើប​តែ​​មក​ដល់​​។ ​ពួកគេ​​​​អនុវត្ត​វិធី​ដឹក​ជញ្ជូន​ទៅ​ហូជីមិញ​ដូច​លើក​មុន​ទៀត​។

​​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ ​​ស្បូវ​ជ្រឿន​ដឹក​គ្រឿង​ញៀន​ដែល​​បង្កប់​នៅ​ក្នុង​ប៊ីដុង​ជ័រ​ចំនួន​៣​​ដែល​ទទួល​ពី​បុរស​​ខ្មែរ​រហស្ស​នាម​លោក​បង​ធំ​​ និង​​ដឹក​បន្ត​ទៅ​ព្រំ​ដែន​។​ ​បន្ទាប់​មក​ គាត់​ជួប​ហៃ​នៅ​ភោជនីយ​ដ្ឋាន​​​​នៃ​​ទី​ក្រុង​ប៊ិញ​ដុង​ ខេត្ត​ប៊ិញភឿក​។ កួយ​ក៏​ធ្វើ​ដំណើរ​ទៅ​ព្រំ​ដែន​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ទាំង​នោះ​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះ​​ប្អូន​ស្រី​បុរស​ឈ្មោះ​ហៃ​។ រួច​ហើយ​គាត់​​បន្ត​ដំណើរ​​ទៅ​​​ទទួល​​លុយ​​ពី​ឈ្មោះ​ហៃ​ចំនួន​៥លាន​ដុង​ ស្មើ​នឹង​២​រយ​ដុល្លារ​ ​ជា​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​​បន្ត​​​​ទៅ​ទី​ក្រុង​ហូជីមិញ​។

នៅ​ពេល​កួយ​​ជិះ​ម៉ូតូ​នៅ​លើ​​​ផ្លូវ​ជាតិ​លេខ​១៣​ ​​សមត្ថ​កិច្ច​​ក៏​ស្ទាក់​ចាប់​ខ្លួន​គាត់​ព្រឹប​តែ​ម្ដង​​ និង​រឹប​អូស​បាន​គ្រឿង​ញៀន​​ប្រភេទ​ហេរ៉ូអ៊ីន និង​ម៉ាទឹក​កក​សរុប​៣១​គីឡូក្រាម​​។ ក្រោយ​​​ពេល​សមត្ថ​កិច្ច​សួរ​នាំ​​កួយ និង​ស៊ើប​អង្កេត​បន្ថែម​ក៏​ឈាន​ដល់​ការ​ចាប់​ខ្លួន​ស្បូវ​ព្រឿន​ និង​ហៃ​។ ពេល​នោះ សមត្ថកិច្ច​​រក​ឃើញ​​កាំ​ភ្លើង​ខ្លី​២​ដើម,​ ​គ្រាប់​កាំ​ភ្លើង​៦​គ្រាប់​ និង​ថ្នាំ​ញៀន​ជិត​១​គីឡូ​ក្រាម​​៕​​

ប្រភព៖ Vietnam Express និង​ប្រភព​ដទៃ​ទៀត​
https://e.vnexpress.net/news/news/cambodian-man-gets-death-for-trafficking-31-kg-of-drugs-4658859.html
https://vietnamnet.vn/en/death-sentences-given-to-three-men-trafficking-drug-from-cambodia-to-vietnam-2195843.html

ជន​ជាតិ​ខ្មែរ​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ឈ្មោះ​ស្បូវ​ជ្រឿន ដែល​ត្រូវ​តុលាការ​វៀតណាម​​កាត់​ទោស​ប្រហារ​ជីវិត​ (តុលាការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​មិន​ទាន់​ប្រហារ​ជីវិត​នៅ​ឡើយ​ទេ​)
ជន​ជាប់​ចោទ​ទាំង​៣​ ដែល​មាន​ឈ្មោះ​ស្បូវ​ជ្រឿន (ជន​ជាតិ​ខ្មែរ), ឈ្មោះ​ហៃ និង​ឈ្មោះកួយ​ (ជន​ជាតិ​វៀត​ណាម​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ