ស្ត្រីម្នាក់មានជម្ងឺប្រចាំកាយ ដួ.លស្លា.ប់ក្នុងបន្ទប់ទឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជម្ងឺប្រចាំកាយស្រាប់ផង ហើយស្ត្រីរងគ្រោះ១រូបនេះចូលចិត្តផឹកស្រាស
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជម្ងឺប្រចាំកាយស្រាប់ផង ហើយស្ត្រីរងគ្រោះ១រូបនេះចូលចិត្តផឹកស្រាស
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជម្ងឺប្រចាំកាយស្រាប់ផង ហើយស្ត្រីរងគ្រោះ១រូបនេះចូលចិត្តផឹកស្រាសញឹកញប់ថែមទៀត ក៏បានដួលស្លា.ប់នៅក្នុងបន្ទប់ទឹកបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ៣០២៣ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលស្លា.ប់នោះឈ្មោះសាន ស្រីមុំ អាយុ៣៥ឆ្នាំ ភូមិព្រៃតាឃ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ស្ត្រីរងគ្រោះមានជម្ងឺប្រចាំកាយហើយក៏ចូលចិត្តផឹកស្រាសថែមទៀតផង ។ ដោយឡែកកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ស្ត្រីរងគ្រោះបានដេកនៅជាមួយប្ដីជាធម្មតា លុះរហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែល ស្ត្រីរងគ្រោះបានក្រោកដើរចូលទៅក្នុងបន្ទប់ទឹកម្នាក់ឯង ហើយប្ដីបានឮស្នូរគាត់ដួលនៅក្នុងបន្ទប់ដែរប៉ុន្តែប្ដីអត់ចាប់អារម្មណ៍តាមទៅមើលឡើយ ដោយសារតែកន្លងមកប្រពន្ធតែងតែផឹកស្រាសរួចចូលដេកនៅក្នុងបន្ទប់ទឹកជាទម្លាប់ញឹកញាប់ទៅហើយ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់វេលាព្រឹកឡើងប្ដីក៏អត់បានចូលទៅមើលដែរដោយនឹកស្មានថាប្រពន្ធកំពុងដេកលក់ដូចរាល់ដង ហើយក៏រៀបចំខ្លួនទៅប្រចាំការនៅឯបន្ទាយយោធាដែលស្ថិតនៅជិតផ្ទះនោះដែរ ព្រោះគាត់ជាមន្ត្រីយោធា ។ រហូតដល់ពេលកើតហេតុក្រោយត្រឡប់មកពីធ្វើការវិញ ទើបចូលទៅមើលឃើញប្រពន្ធដេកស្លា.ប់បាត់ទៅហើយ ដោយពុំដឹងថាស្លា.ប់តាំងពីពេលណានោះឡើយ ។
បន្ទាប់មកបានរាយការណ៍ទៅកាន់នគរបាលមូលដ្ឋានចុះទៅពិនិត្យបឋម និងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័្ចយ ៕
ចែករំលែកព័តមាននេះ