ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ Newcastle ថា​ប៉ះ AC Milan យប់​នេះ គឺជា​ពេលវេលា​ដ៏​មាន​មោទនភាព

1 ឆ្នាំ មុន

អ៊ី​តា​លី ៖ លោក Eddie Howe អ្នកចាត់ការ​ទូទៅ​ក្រុម​សារិកា​ព្រៃ Newcastle បាន​និយាយ​ថា ជំនួប​ទល់​

អ៊ី​តា​លី ៖ លោក Eddie Howe អ្នកចាត់ការ​ទូទៅ​ក្រុម​សារិកា​ព្រៃ Newcastle បាន​និយាយ​ថា ជំនួប​ទល់​នឹង AC Milan នឹង​ក្លាយជា​ពេលវេលា​ដ៏​មាន​មោទនភាព នៅ​ពេល​ដែល​ក្រុម​របស់​គាត់​ត្រឡប់​មក​កាន់ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ជា​លើក​ដំបូង បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​២០​ឆ្នាំ​។

ការ​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៣-២៤ នឹង​ចាប់ផ្តើម​ពី​យប់​នេះ​តទៅ នៅ​ក្នុង​វគ្គ​ចែក​ពូ​ល ដោយ​ក្នុង​នោះ Newcastle ស្ថិត​ក្នុង​ពូ​ល F ដែល​ជា​ពូ​លម​រណៈ​រួម​ជាមួយ PSG, Dortmund និង AC Milan​។ ជាក់ស្តែង នៅ​យប់​នេះ Newcastle នឹង​ត្រូវ​ជួប​ម្ចាស់ផ្ទះ AC Milan នៅ​ឯ​កីឡដ្ឋាន San Siro នៅ​វេលា​ម៉ោង​១១:៤៥​នាទី (​ម៉ោង​នៅ​កម្ពុជា​)​។

មុន​ការ​ប្រកួត​ចូល​មក​ដល់ លោក Eddie Howe បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​វា​ជា​ការ​ប្រកួត​ដ៏​ពិសេស ហើយ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​។ វា​នឹង​ក្លាយជា​ពេលវេលា​ដ៏​មាន​មោទនភាព​សម្រាប់​ខ្ញុំ និង​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​មាន​ទំនាក់ទំនង​ជាមួយ Newcastle ដើម្បី​ត្រឡប់​មក​លេង​ក្នុង​ក្រប​ខណ្ឌ Champions League បន្ទាប់​ពី​បាន​ចាកចេញ​អស់​រយៈពេល​យ៉ាង​យូរ​»​។

គួរ​រំលឹក​ថា ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Newcastle នៅ​ក្នុង​ក្រប​ខណ្ឌ UEFA Champions League គឺ​ការ​ចាញ់​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​វគ្គ​ចែក​ពូ​ល ដោយ​លទ្ធផល ២-០ នៅ​ក្នុងផ្ទះ​ខ្លួនឯង កាលពី​ខែមីនា ឆ្នាំ ២០០៣៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ