ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាចោ.រកម្មយ៉ាង​សកម្ម២នាក់ ប្រុស-ស្រីនេះ ត្រូវឃាត់ខ្លួនហើយ នៅឃុំស្រយ៉ង់ ខេត្តព្រះវិហារ

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហា ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​យ៉ាង​សកម្ម នៅ​ភូមិសាស្ត្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ទី​១ ឈ្មោះ…

ខេត្តព្រះវិហា ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​យ៉ាង​សកម្ម នៅ​ភូមិសាស្ត្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ទី​១ ឈ្មោះ យូ គ​ន្ធី ភេទ​ស្រី អាយុ​ប្រហែលជា​៤០​ឆ្នាំ និង​ទី​២ ឈ្មោះ វែង ឆៃ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​យ៉ាង​សកម្ម នៅ​ភូមិសាស្ត្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។

តាម​ការ​បញ្ជាក់​ពី​លោក​វរៈសេនីយ៍ឯក គង់ គា នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ជា​មុខសញ្ញា​ចោរកម្ម​យ៉ាង​សកម្ម​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួ​.​ច និង​កា​.​ច់​សោរ​ម៉ូតូ​តាម​ផ្ទះសម្បែង និង​តាម​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រ​យ៉ង់​ជា​ញឹកញាប់ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស៊ើប​អ​ង្គេ​ត​មួយ​រយៈពេល​ទើប​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​រហូត​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ចំនួន​២​ទីតាំង ឋិត​នៅ​ចំណុច​បេង​ដូ​ប ភូមិ​ស្រយង់ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង រួម​ជាមួយ​វត្ថុ​តាង​ជា​ច្រើន​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កន្លង​ទៅ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នេះ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស្រេង វុ​ទ្ធា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅផ្ទះ​របស់​ជនសង្ស័យ​ទាំង​ពីរ​នាក់ ក្នុង​នោះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ យូ គ​ន្ធី ភេទ​ស្រី និង​ទី​២ ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វែង ឆៃ ។

ក្រោយ​ពី​ធ្វើការ​ឆែកឆេរ​រួច​មក សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ​រួម​មាន រថយន្ត​១​គ្រឿង ម៉ូតូ​១​គ្រឿង និង​បំណែក​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត ដែល​ជនសង្ស័យ​ដោះ​បំបែកចេញ ។ រហូត​មក​ដល់​ពេល​នេះ ជនសង្ស័យ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ