ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឧកញ៉ា ហ៊ី គឹ​ម​ហុង ថៅកែ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​អង្គរក្ស ១៣​នាក់​ទៀត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឡោម​ព័ន្ធ​ចាប់ខ្លួន​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​«​ពិភព​ដី​មាស​» និង​កង​អង្គរក្ស ចំនួន​១៣​នាក់ សរុប​១៤​នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឡោម​ព័ន្ធ​ចាប់ខ្លួន​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​«​ពិភព​ដី​មាស​» និង​កង​អង្គរក្ស ចំនួន​១៣​នាក់ សរុប​១៤​នាក់ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​ដីកា​តុលាការ ក្រោយ​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ជិត​៥០០​គ្រួសារ ។

ការ​ចាប់ខ្លួន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​រូប​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣​នេះ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍ បានអោយ​ដឹង​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​ក្រុម​អង្គរក្ស​ចំនួន​១៣​នាក់​ទៀត ដោយសារ​តែ​អង្គរក្ស​ទាំងនេះ ប្រឆាំង និង​រារាំង​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីការ​តុលាការ និង​បាន​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច រង​របួស​ជើង ទៀត​ផង ។ ទោះជា​យ៉ាងណា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច មិន​បាន​នាំ​ខ្លួន​ភរិយា​របស់​លោក​ឧកញ៉ា មក​ស្នងការ នោះ​ទេ ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ នៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ការ​ទិញ​ដី​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល​នោះ ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​តវ៉ា ដុត​កង់​ឡាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។ នៅ​ពេល​នោះ កម្លាំង​សមត្ថកិច្ច ក៏​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​ក្រុម​អង្គរក្ស​របស់​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស រហូត​កម្លាំង​សមត្ថកិច្ច បង្ខំចិត្ត​ផ្ទុះអាវុធ ដើម្បី គ្រប់គ្រង​ស្ថានការណ៍ រួច​ហើយ​ទើប​ឃាត់ខ្លួន​ទាំង​ក្រុម​អង្គរក្ស ទាំងនោះ នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ឡើង​វិញ​ថា ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ធ្លាប់​បាន​ចេញ​លិខិត​កោះហៅ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​ឧកញ៉ា ចេ​ង សង្ហា​ក់ ដែល​ឧកញ៉ា​ទាំង​២​រូប​នេះ គឺជា​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​ចូលខ្លួន​មក​ជួប​ជជែក​ដោះស្រាយ​គ្នា ជាមួយ​ប្រជា​ពលរដ្ឋ​ចំនួន ៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​មកនេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប៉ុន្តែ​លោក​ឧកញ៉ា​ទាំង​២​នាក់ មិន​បាន​ចូលខ្លួន​មក​បំភ្លឺ​នោះ​ទេ បែរជា​ចាត់​តំណាង​ម្នាក់ មក​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ ទៅ​វិញ ទាំង​ដែល មិន​អាច​ដោះស្រាយ​អ្វី​បាន​ទាំងអស់ ។

ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ម្នាក់​ៗ​អស់​រាប់​ម៉ឺន​ដុល្លារ សុទ្ធតែ​បាន​និយាយ​ទាមទារ​ថា ខ្លួន​មិន​ទទួល​បាន​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ទេ និង​សុំ​អោយ​ក្រុមហ៊ុន​សង​ប្រាក់​ដើម​ឲ្យ​គ្រប់​ចំនួន មក​វិញ ៕

«សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ