ចាប់ខ្លួនមន្ត្រីសាលាខេត្តមណ្ឌលគិរីម្នាក់ ក្រោយវា.យប្រពន្ធផ្អើលផ្ទះ
- មណ្ឌលគិរី
សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ម្សិលម៉ិញនេះ បានធ្វើការឃាត់ខ្លួនមន្ត្រីបម្រើការងារនៅសាលាខេត្តម្នាក់ ពាក់ព័ន្ធករណី
សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ម្សិលម៉ិញនេះ បានធ្វើការឃាត់ខ្លួនមន្ត្រីបម្រើការងារនៅសាលាខេត្តម្នាក់ ពាក់ព័ន្ធករណី
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ម្សិលម៉ិញនេះ បានធ្វើការឃាត់ខ្លួនមន្ត្រីបម្រើការងារនៅសាលាខេត្តម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សាដោយសហព័ទ្ធ «វា.យប្រពន្ធ បណ្តាលឲ្យមានរបួសស្នាម»។
ជនសង្ស័យខាងលើនេះមានឈ្មោះ ឃុន សុទ្ធារថ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីសាលាខេត្ត មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ត្រូវជាប្តី)។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ អេន អូន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ។
ពាក់ព័ន្ធករណីហិ.ង្សាខាងលើនេះ ត្រូវស្ត្រីរងគ្រោះជាប្រពន្ធ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែសីហា ខណៈពេលគាត់ជាប្រពន្ធកំពុងតែដេកនោះ ស្រាប់តែបុរសជាប្តីមិនដឹងថា តើផឹកនៅទីណានោះទេ0x017d7 បានឡើងមករករឿង និងបង្កជម្លោះជាមួយរូបគាត់ជាប្រពន្ធតែម្តង។ ខណៈពេលមានជម្លោះរហូតប្រវា.យប្រតប់គ្នា លោកប្តីបានប្រើដែកទីប៤ជ្រុង មកវា.យទៅលើរូបគាត់ជាប្រពន្ធចំក្បាលផ្នែកចំហៀងខាងឆ្វេង បណ្ដាលឲ្យបែករយះហូរឈា.ម រងរបួសជាទម្ងន់ ហើយត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ស្ត្រីជាភរិយា បន្តថា កន្លងមក បុរសជាប្តីធ្លាប់បានប្រើអំពើហិ.ង្សាទៅលើរូបគាត់ (ប្រពន្ធ) ជាញឹកញាប់ហើយ ហើយក៏ត្រូវបានសមត្ថកិច្ចនាំយកមកអប់រំជាច្រើនលើកផងដែរ តែបុរសជាប្តីរូបនេះមិនរាងចាលនោះទេ គឺឲ្យតែស្រាចូលក្នុងខ្លួន ដឹងតែប្រើអំពើហិ.ង្សាទៅលើរូបគាត់ជាប្រពន្ធភ្លាម។
បន្ទាប់ពីបុរសជាប្តីកើតមានអំពើហិ.ង្សាទៅលើប្រពន្ធ ភ្លាមៗនោះសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់ និងធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ