ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពីក្រោយ​មូលហេតុ ដែល​រាជបុត្រ អា​សូរ្យ​កាយ ចាក​ចេញពី​គណបក្សប្រឆាំង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ទឹម សុ​ជា ដែល​បងប្អូន​ភាគច្រើន​ស្គាល់​តាម​រយៈ​ឈ្មោះ រាជបុត្រ អា​សូរ្យ​កាយ ដែល​សព្វថ្ងៃ​លោក​រស់នៅ​សហរដ្ឋអាមេរិក ដោយ​ប្រកបការងារ​ធ្វើ​នំ​ដូរ​ណាត់…

រាជធានី​ភ្នំពេញ ៖ លោក ទឹម សុ​ជា ដែល​បងប្អូន​ភាគច្រើន​ស្គាល់​តាម​រយៈ​ឈ្មោះ រាជបុត្រ អា​សូរ្យ​កាយ ដែល​សព្វថ្ងៃ​លោក​រស់នៅ​សហរដ្ឋអាមេរិក ដោយ​ប្រកបការងារ​ធ្វើ​នំ​ដូរ​ណាត់ នៅ​ទីនោះ ដែល​ជា​ការងារ​អាជីព​របស់​លោក ។

ពាក់ព័ន្ធ​ជាមួយនឹង​ការ​ចូលរួម​ជាមួយ​គណបក្សប្រឆាំង​នា​ពេល​កន្លង លោក ទឹម សុ​ជា បាន​ឲ្យ​ដឹង​ថា លោក​ចូលរួម​ជាមួយ​គណបក្សប្រឆាំង​តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ដោយសារ​កាលនោះ លោក​បាន​ជឿ​ស្លុង​យ៉ាង​ខ្លាំង ទៅ​លើ​គោលនយោបាយ​ថ្មី​ៗ​ជា​ច្រើន ជា​ពិសេស​រឿង​ប្រាក់ខែ​កម្មករ កម្មការិនី ដែល​គណបក្សប្រឆាំង​ធានា​ថា ដំឡើង​អោយ​បាន​ខ្ពស់ និង​អោយ​មាន​ប្រាក់ខែ​មនុស្ស​ចាស់ជរា និង​ប្រាក់បៀវត្សរ៍​ផ្សេង​ៗ​ទៀត ដែល​ជា​ការ​ទាក់ទាញ​ចិត្ត​របស់​លោក ទើប​លោក​សម្រេចចិត្ត​ចូលរួម​ជាមួយនឹង​គណបក្សប្រឆាំង ។

ប៉ុន្តែ​អ្វី​ដែល​គេ​គ្រប់​គ្នា នឹក​ស្មាន​មិន​ដល់​នោះ គឺ​ពេល​នេះ រាជបុត្រ អា​សូរ្យ​កាយ ដែល​តែងតែ​ជេរ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បែរជា​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ ។ ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន លោក ទឹម សុ​ជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា បើ​និយាយ​ទៅ គឺ​ធ្វើ​អោយ​ខ្ញុំ ព្រឺរោម​ខ្លាំង​ណាស់ ជា​ពិសេស គឺ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ដែល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣​នេះ​តែ​ម្តង ។

លោក​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម គឺ​លោក​មិន​បាន​មើល​តាម​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​នានា​របស់​កម្ពុជា ឬ​ក៏​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្សព្វផ្សាយ​នោះ​ទេ ដោយ​លោក​បាន​គាំទ្រ​ផ្គាប់​មុខ​ទៅ​លើ​គណបក្សប្រឆាំង ហើយ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដទៃ​ទៀត នៅ​ក្រៅប្រទេស​ក៏​ដូច​គ្នា ដោយ​មិន​ទទួលស្គាល់​ការ​ពិត​ចំពោះ​ការ​ផ្សព្វផ្សាយ ទើប​គ្រប់​គ្នា​មិន​បានដឹង​ការ​ពិត ចំពោះ​ការ​អភិវឌ្ឍន៍​ជឿនលឿន​របស់​ប្រទេស​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​ការ​មក​កាន់​ប្រទេស​កំណើត​លើក​នេះ គឺ​លោក​ចង់​មក​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នី​តី​កាល​ទី​៧ ប៉ុន្តែ​គួរ​អោយ​ស្តាយ គឺ​ពេល​ដែល​លោក​មកនេះ គឺ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​ផុតកំណត់​ទៅ​ហើយ ណាមួយ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​របស់​លោក​ក៏​ត្រូវ​ហួស​សុពលភាព​ផង​ដែរ ។

ចំពោះ​ថ្ងៃ​អនាគត រាជបុត្រ អា​សូរ្យ​កាយ បាន​និយាយ​ថា គឺ​លោក​ចង់​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ដើម្បី​អោយ​បងប្អូន​ខ្មែរ​យើង​នៅ​ក្រៅប្រទេស​ដែល​ជឿ​ងប់ងុល​ទៅ​បក្ស​ប្រឆាំង​រៀន​ទទួលស្គាល់​ការ​ពិត ថា​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ គឺ​មានការ​អភិវឌ្ឍន៍​ខ្លាំង​ណាស់ និង​កុំអោយ​ជ្រុលខ្លួន​ដូច​ប្អូន​ពី​មុន ។

សូម​បញ្ជាក់​ថា លោក​ទឹម សុ​ជា មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តតាកែវ សព្វថ្ងៃ​មាន​បងប្អូន​៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ និង​សល់​តែ​ម្តាយ​ម្នាក់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ