ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ អាច​ជិះឡានក្រុងដោយឥតគិតថ្លៃ នៅ ១០ទីតាំង ចេញពីភ្នំពេញ ទៅបណ្តាខេត្ត ដើម្បីទៅ​បោះឆ្នោត ចាប់ពីថ្ងៃទី២២-២៤កក្កដា​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច​រៀបចំរថយន្តក្រុងចំនួន​ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឥតគិថ្លៃ ចេញពីភ្នំពេញ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច​រៀបចំរថយន្តក្រុងចំនួន​ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឥតគិថ្លៃ ចេញពីភ្នំពេញ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ឡានក្រុង​ទាំងនេះ នឹងចេញដំណើរពីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ហើយវិលត្រឡប់មក​ភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣​។

​កិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១៨កក្កដានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយ​ចំនួនទៀត ដើម្បីជំរុញអោយការងាររៀបចំឡានក្រុង ដឹកជញ្ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ពីភ្នំពេញ ទៅបោះឆ្នោតនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស អោយទទួលបានជោគជ័យ ទៅ តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី។

​លទ្ធផលកិច្ចប្រជុំ បង្ហាញថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួម​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលរាជធានី​ភ្នំពេញ បានរៀបចំរថយន្តក្រុង ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹក​ជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។ ក្នុងនោះ បានបែងចែក​រថយន្តក្រុង នៅតាមចំណត ១០ទីតាំង នៅក្នុងរាជធានី​ភ្នំពេញ នៅថ្ងៃចេញដំណើរ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣​។


លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអោយមន្ត្រីពាក់ព័ន្ធ ដែលអនុវត្តការងារនេះ ត្រូវបំពេញការងារអោយបានល្អ ជាមួយនឹងការបើកបរ ដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាព​ជូនបងប្អូន​កម្មករនិយោជិត និងប្រជាពលរដ្ឋ ទាំងទៅ និងមកភ្នំពេញវិញ។ ក្នុងនោះ ឡានក្រុងរបស់យើង ត្រូវដឹកជញ្ជូនពួកគាត់ ដោយមិនមានការរើសអើង។ ចំពោះអាជ្ញាធរ​ខណ្ឌ ដែលមានចំណត នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចុះពិនិត្យ និងសម្រួលលើ​ការងារនេះ ជាមួយនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ