ទីបំផុត! WHO បញ្ជាក់ថា ជាតិផ្អែមម្យ៉ាងប្រើសម្រាប់អ្នកទឹកនោមផ្អែម ជាសារធាតុបង្កមហារីក
ស្វីស ៖ នៅទីបំផុត អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបញ្ជាក់ថា ជាតិផ្អែម
ស្វីស ៖ នៅទីបំផុត អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបញ្ជាក់ថា ជាតិផ្អែម
ស្វីស ៖ នៅទីបំផុត អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបញ្ជាក់ថា ជាតិផ្អែម Aspartame ដែលតែងតែមានក្នុងផលិតផលភេសជ្ជៈសូដាគ្មានជាស្ករ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកតមផ្អែម គឺជាសារជាតិអាចបង្កជំងឺមហារីកដល់មនុស្ស។ នេះយោងតាមប្រភពពី LADbible ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ គួររំលឹកថា WHO ព្រមា.នអំពីជាតិផ្អែមម្យ៉ាង ជាសារធាតុបង្កជំងឺមហារី.ក
Aspartame គឺជាជាតិផ្អែមសិប្បនិម្មិត ដែលបង្កើតឡើងមានកាឡូរីទាប និងផ្អែមជាងស្ករធម្មតា ២០០ដង។ Aspartame គឺជាម្សៅពណ៌ស ដែលគ្មានក្លិន និងត្រូវបានប្រើប្រាស់ក្នុងអារេ (Array) ដែលមានជាញឹកញាប់នៅក្នុងទឹកដោះគោជូរ ស្ករកៅស៊ូ និងផលិតផលផ្សេងទៀតដែលគ្មានជាតិស្ករ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ត្រូវបានចុះបញ្ជីជាផ្លូវការថា មានសក្តានុពលក្នុងការបង្កជំងឺមហារីក។
យោងតាមប្រភពស្និទ្ធនឹងរឿងនេះ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សេចក្តីសម្រេចនាពេលថ្មីៗនេះ ទទួលបានមកពីទីភ្នាក់ងារអន្តរជាតិ សម្រាប់ការស្រាវជ្រាវលើជំងឺមហារីក ហៅកាត់ថា IARC ដែលជាដៃស្រាវជ្រាវជំងឺមហារីករបស់អង្គការសុខភាពពិភពលោកផ្ទាល់តែម្តង។
ការរកឃើញចុងក្រោយរបស់ WHO គឺផ្អែកលើការសិក្សាចំនួន ៣ ផ្សេងគ្នា ដែលបង្ហាញថា សារធាតុផ្អែមដែលអាចបង្កជំងឺមហារីក ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីកថ្លើម។
ការសិក្សាដំបូងមិនអាចបង្ហាញថា ជាតិផ្អែម Aspartame បណ្តាលឱ្យមានការកើនឡើងហានិភ័យនៃជំងឺមហារីកនោះទេ ប៉ុន្តែការស្រាវជ្រាវលើកទី២ បានរាយការណ៍ថា មេរោគមហារីកមួយចំនួននៅក្នុងសត្វកណ្តុរពិសោធន៍ ត្រូវបានផ្សារភ្ជាប់ទៅនឹងជាតិផ្អែម Aspartame។ ការសិក្សាលើកទី៣ ដែលធ្វើឡើងនៅប្រទេសបារាំង នៅក្នុងឆ្នាំ ២០២២ បានបង្ហាញថា មនុស្សពេញវ័យដែលប្រើសារធាតុផ្អែមសិប្បនិម្មិតក្នុងបរិមាណច្រើន រួមទាំងជាតិផ្អែម Aspartame គឺមានហានិភ័យជំងឺមហារីកខ្ពស់។
វេជ្ជបណ្ឌិតមកពីទីភ្នាក់ងារអន្តរជាតិរបស់ WHO សម្រាប់ការស្រាវជ្រាវជំងឺមហារីក គឺលោកស្រីវេជ្ជបណ្ឌិត Mary Schubauer-Berigan មានភស្តុតាងកំណត់ ដែលទាក់ទងនឹងជាតិផ្អែម Aspartame ប៉ុន្តែសារធាតុគីមីនេះ គឺមានសក្តានុពលក្នុងការបង្កជំងឺមហារីកថ្លើម។
យ៉ាងណាមិញ បើទោះបីជាមានការអះអាងបែបនេះក្តី ប៉ុន្តែលោកស្រី Frances Hunt-Wood អគ្គលេខាធិការនៃសមាគមអ្នកជំងឺទឹកនោមផ្អែមអន្តរជាតិ ហៅកាត់ថា ISA បាននិយាយថា «IARC មិនមែនជាស្ថាប័នសុវត្ថិភាពចំណីអាហារនោះទេ ហើយការពិនិត្យឡើងវិញរបស់ពួកគេអំពីសារធាតុ Aspartame គ្មានលក្ខណៈទូលំទូលាយតាមបែបវិទ្យាសាស្ត្រទេ និងផ្អែកលើការស្រាវជ្រាវ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ»។ ISA ក៏បានបន្ថែមថា មានការព្រួយបារម្ភយ៉ាងខ្លាំងជាមួយការពិនិត្យរបស់ IARC ដែលអាចធ្វើឱ្យអតិថិជនមានការយល់ច្រឡំ។
ទោះជាយ៉ាងណាក៏ដោយ ការចុះបញ្ជីជាតិផ្អែម Aspartame គឺជាសារធាតុបង្កជំងឺមហារីក ត្រូវបានគេគិតថា នឹងជំរុញឱ្យមានការស្រាវជ្រាវបន្ថែមទៀត ទៅលើសារធាតុផ្អែមសិប្បនិម្មិត។ ប្រភពស្និទ្ធនឹង IARC បានលើកឡើថា ការពិចារណាបន្ថែមទៀត នឹងជួយដល់ភ្នាក់ងារ អ្នកប្រើប្រាស់ និងក្រុមហ៊ុនផលិត ទាញការសន្និដ្ឋានកាន់តែរឹងមាំ។
យោងតាមរបាយការណ៍ដាច់ដោយឡែកពី គណៈកម្មាធិការអ្នកជំនាញរួមរបស់អង្គការ FAO/WHO ស្តីពីសារធាតុបន្ថែមលើអាហារបញ្ជាក់ថា ដែនកំណត់ប្រចាំថ្ងៃដែលមានស្រាប់លើសារធាតុ Aspartame សម្រាប់អ្នកទទួលទាន ដែលបញ្ជាក់ថា មានសុវត្ថិភាព គឺ ៤០មីលីក្រាមក្នុងមួយគីឡូក្រាមនៃទំងន់រាងកាយមនុស្ស៕
ចែករំលែកព័តមាននេះ