ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ឆ្នាំ ជូត រោង រកា ច និងម្សាញ់ សម្បូរ​លុយ​ចាយ​នៅ​ខែ​នេះ

2 អាទិត្យ មុន
  • ភ្នំពេញ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំជូត ក្នុង​ខែ​៥​នេះ នឹង​អាច​ជោគជ័យ​ខ្លាំង​លើ​ការងារ​។ ជា​ពិសេស លាភ​សំណាង​ក៏​នាំ​គ្នា​ចូល​មក​ខ្លាំង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?


ឆ្នាំជូត

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំជូត ក្នុង​ខែ​៥​នេះ នឹង​អាច​ជោគជ័យ​ខ្លាំង​លើ​ការងារ​។ ជា​ពិសេស លាភ​សំណាង​ក៏​នាំ​គ្នា​ចូល​មក​ខ្លាំង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាក់​ដែល​រកបាន​នឹង​មិន​ចេះ​តិច​នោះ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ចាយ​លុយ​បាន​យ៉ាង​ស្រួល ដោយ​មិន​តឹង​ដូច​ពី​មុន​ទៀត​នោះ​ទេ​។

ឆ្នាំរោង

អ្នក​ដែល​កើត​ក្នុង​ឆ្នាំរោង ក្នុង​ខែ​នេះ នឹង​អាច​ធ្វើ​ឲ្យ​ការងារ និង​មុខរបរ​រីក​ចម្រើន​ខ្លាំង​ណាស់​។ ជា​ពិសេស ក៏​អាច​ទទួល​បាន​ជំនួយ​មួយ​ដែល​មិន​ចេះ​តូច​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បណ្តាក់ ទុន​នឹង​បាន​ផល​មួយ​ដែល​អ្នក​រំពឹង​ទុក​យូរណាស់​មក​ហើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្នុង​ដៃ​របស់​អ្នក​នឹង​សម្បូរ​ទៅ​ដោយ​លុយ​ចាយ​តែ​ម្តង​។

ឆ្នាំរកា

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំរកា ក្នុង​ខែ​៥​នេះ នឹង​អាច​ពឹង​លើ​លាភ​ធំ​ឡើង​ដល់​ឋានៈ​ខ្ពស់​។ ជា​ពិសេស អ្នក​ក៏​អាច​បង្កើត​បានទ្រព្យ​សម្បត្តិ​ច្រើន​ខ្លាំង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ទទួល​បាន​ប្រាក់​ក្រាស់​មិនមែន​ជា​រឿង​លំបាក​ទៀត​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​លុយ​ពេញដៃ​សម្រាប់​ទិញ​ខោអាវ​ម៉​ង​។

ឆ្នាំច

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំច ក្នុង​មួយ​ខែ​នេះ នឹង​អាច​ទទួល​បាន​សុទ្ធតែ​ឱកាស​ធំ​ៗ​។ ជា​ពិសេស ក៏​អាច​ពង្រីក​ទំនាក់ទំនង​ក្នុង​សង្គម​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវ​ទ្រព្យ​របស់​អ្នក​បើក​ធំ​ខ្លាំង​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្នុង​កាត​ធនាគារ​របស់​អ្នកមាន​សុទ្ធតែ​លេខ​លំដាប់​ខ្ពស់​ៗ មិន​ចេះ​ថយ​ចុះ​ឡើយ​។

ឆ្នាំម្សាញ់

មនុស្ស​ស្រី​ឆ្នាំម្សាញ់ ផ្កាយ​សំណាង​នឹង​ចូល​មក​ជួយ​ជា​និច្ច​។ ជា​ពិសេស ក៏​អាច​គេច​ផុត​ពី​បញ្ហា និង​ឧបសគ្គ ហើយ​ទទួល​បានការ​ស្រឡាញ់​ពេញចិត្ត​ពី​ចៅហ្វាយនាយ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​ជួប​សំណាងល្អ​ចំនួន​៣ ដោយ​ធ្វើ​ឲ្យ​អ្នក​យក​ទ្រព្យ​មិន​ចេះ​អស់​ឡើយ​។ ដូចនេះ អ្នក​នឹង​រស់នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​អ្វី​ទៀត​ទេ​៕

អត្ថបទសរសេរ ដោយ