ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គៀត សុ​វ​ណ្ណា​ឡា​ង តប​អ្នក​ចំអក​រឿង​ធ្លាក់ខ្លួន​ពី​តារា​​មក​លក់​កាហ្វេ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គៀត សុ​វ​ណ្ណា​ឡា​ង បាន​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​សើចចំអក​មក​លើ​រូប​នាង​ចំពោះ​រឿង​ធ្លាក់ខ្លួន​លក់​កាហ្វេ ក្រោយ​ស្ងប់ស្ងាត់​ពី​អាជីពសិល្បៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ តារា​ស្រី​នេះ​បាន​ចាត់​ទុក​ការ​ចំអក​ចំពោះ​រឿង​ខាងលើ មក​លើ​រូប​នាង​គឺជា​ការ​យល់​ឃើញ​បែប​អវិជ្ជមាន​ពី​មនុស្ស​មួយ​ចំនួន…


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គៀត សុ​វ​ណ្ណា​ឡា​ង បាន​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​សើចចំអក​មក​លើ​រូប​នាង​ចំពោះ​រឿង​ធ្លាក់ខ្លួន​លក់​កាហ្វេ ក្រោយ​ស្ងប់ស្ងាត់​ពី​អាជីពសិល្បៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។

តារា​ស្រី​នេះ​បាន​ចាត់​ទុក​ការ​ចំអក​ចំពោះ​រឿង​ខាងលើ មក​លើ​រូប​នាង​គឺជា​ការ​យល់​ឃើញ​បែប​អវិជ្ជមាន​ពី​មនុស្ស​មួយ​ចំនួន ខណៈ​ពេល​ដែល​នាង​កំពុង​តែ​រីករាយ​សម្រាប់​មុខរបរ​បែប​សុច្ចរិត​មួយ​នេះ​។ គៀត សុ​វ​ណ្ណា​ឡា​ង បាន​លើក​ឡើង​ថា មាន​គេ​ខ្លះ​និយាយ​ថា ម្តេច​ខ្ញុំ​ក៏​ធ្លាក់ខ្លួន​មក​លក់​កាហ្វេ​អ៊ីចឹង​។

នាង​ថា តែ​សំរាប់​ខ្ញុំ​មិន​ថា ការងារ ឬ​រកស៊ី​អ្វី​ឡើយ​អោយ​តែ​សុចរិត មិន​កេងប្រវ័ញ្ច​គេ និង​មិន​ធ្វើបាប​អ្នក​ណាមួយ គឺ​ខ្ញុំ​ហ្នឹង​ធ្វើ ។ នាង​បញ្ជាក់​ថា អ្នកខ្លះ​គាត់​អាច​មើល​មក​គិត​ថា ការ​ស៊ី​រក​ខ្ញុំ​វា​តូច​មិន​សម​នឹង​ខ្ញុំ តែ​សំរាប់​ខ្ញុំ​សប្បាយ​ចិត្តនឹង​ធ្វើ​វា អាច​មិនល្អ​មើល​តែ​ល្អ​…….​បើ​ថ្ងៃ​សៅរ៍​រឺ​ថ្ងៃអាទិត្យ​ខ្ញុំ​អាច​លក់​បាន​១០០​កែវ​ជាង​ទៅ​២០០​កែវ​។

ដោយឡែក ពាក់ព័ន្ធ​ការងារ​សិល្បៈ វិញ គៀត សុ​វ​ណ្ណា​ឡា​ង បាន​អះអាង​ថា សំរាប់​ការ​ថត​រឿង​វិញ​មាន​គេ​ទាក់ទង​មក​៣​រឿង​ដែរ តែ​ការ​ថត​រឿង​ខ្ញុំ​មិនមែន​តែ​ចេះ​តែ​ទទួល​ទេ ខ្ញុំ​ត្រូវ​មើល​សាច់​រឿង​ដែរ​ទើប​ទទួល ហើយ​រឿង​ខ្លះ​ទៀត​ត្រូវ​ថត​ចំ​ថ្ងៃ​ខ្ញុំ​រវល់​ការងា​ផ្ទាល់ខ្លួន ហើយ​យ​រឿង​ខ្លះ​ទៀត​ខុស​តម្លៃ ។ អគុណ​មែនទែន​ដែរ​នៅ​តែ​ស្រលាញ់​នឹង​គ្រាំ​ទ្រ​របស់​ទាំងអស់​គ្នា​រហូត​មក។

ជា​ការ​កត់សម្គាល់ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​តារា​សម្តែង គៀត សុ​វ​ណ្ណា​ឡា​ង មិនសូវ​មមាញឹក​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​ទេ ដោ​សារ​នាង​ដាក់ចិត្ត​ដាក់​កាយ​ពង្រីក​មុខរបរ​តូច​តាម​មួយ​ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​វិញ ។

មុខរបរ​លក់​កាហ្វេ​របស់​តារា​សម្តែង គៀត សុ​វ​ណ្ណា​ឡា​ង កំពុង​ជោគជ័យ ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ហាក់​លែង​សូវ​ខ្វល់​រឿង​ថតកុន​ដូច​មុន​ទៀត ហើយ​នាង​ក៏​មិន​ខ្មាស់​អៀន​ក្នុង​ការ​បើក​រកស៊ី​មុខរបរ​រកស៊ី​ដ៏​សាមញ្ញ​មួយ​នេះ​ដែរ ។

ទោះជា​យ៉ាងណា ថ្វី​ដ្បិតតែ​មិន​មាន​ស្នាដៃ​ថ្មី​បង្ហាញ​មហាជន ប៉ុន្តែ​តារា​សម្តែង គៀត សុ​វ​ណ្ណា​ឡា​ង បាន​បញ្ជាក់​ថា នាង​នៅ​តែ​ស្រឡាញ់​សិល្បៈ ហើយ​នាង​នឹង​ឆ្លៀតឱកាស​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង​ផ្សេង​ៗ ប្រសិនបើ​នាង​មាន​ពេលវេលា​គ្រប់គ្រាន់ ៕

អត្ថបទសរសេរ ដោយ