ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញតួឯកស្រីរឿង F4 កូរ៉េ រស់នៅក្នុងរថយន្តយ៉ាងកម្សត់

2 ខែ មុន

 (តារាអន្តរជាតិ)៖ រឿងរ៉ាវរបស់តួឯកស្រីរឿង Boys Over Flowers នាង Ku Hye-sun ក្នុងវ័យ៣៩ឆ្នាំរស់នៅហូបចុកក្នុងឡាន ធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង…

 (តារាអន្តរជាតិ)៖ រឿងរ៉ាវរបស់តួឯកស្រីរឿង Boys Over Flowers នាង Ku Hye-sun ក្នុងវ័យ៣៩ឆ្នាំរស់នៅហូបចុកក្នុងឡាន ធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង ហើយមូលហេតុនោះគឺ នាងស្នាក់នៅបែបនេះពេលកំពុងសិក្សានៅសាកលវិទ្យាល័យ Sungkyunkwan តែប៉ុណ្ណោះ។

នៅក្នុងវគ្គមួយនៃកម្មវិធី ‘Real or Reel’ របស់ទូរទស្សន៍ tvN តារាសម្តែងKu Hye-sun  បាននិយាយថា នាងបានលះបង់ជាច្រើនដើម្បីបញ្ចប់បរិញ្ញាបត្រសាកលវិទ្យាល័យ។ ពីមុនមកនាង ធ្លាប់​ជួល​បន្ទប់​តូច​មួយ​ក្បែរ​សាលា ប៉ុន្តែ​ការ​ជួល​បាន​បញ្ចប់ ហើយ​នាង​មិន​អាច​រកកន្លែង​ជំនួសរយៈពេលខ្លី​បាន​។

ជំនះគ្រប់ឧបសគ្គដើម្បីបញ្ចប់ការសិក្សា ទើបធ្វើឱ្យនាងជ្រើសយកការស្នាក់នៅក្នុងឡាន។ នាងនិយាយថាពេលដែលនាងរស់នៅក្នុងឡានដែលចតបរិវេណសាលា គឺក្នុងថ្ងៃដែលនាងត្រូវប្រឡង ឬមានការសំខាន់ណាមួយ ម្តងម្កាលនាងក៏គេងក្នុងបណ្ណាល័យ ពីព្រោះ ផ្ទះម្តាយរបស់នាង ស្ថិតនៅក្នុងទីក្រុង Incheon វានឹងចំណាយពេលជិះ ៣ទៅ៤ម៉ោង ឯណោះទម្រាំដល់សាលា។

ទោះលះបង់ច្រើនក្តី តារាសម្តែងរូបនេះវិនិយោគខ្លាំងទាំងការសិក្សា ហើយនាងក៏មិនខ្វះខាតលំបាកខ្លាំងឡើង សព្វថ្ងៃនាងក៏កំពុងសាងសង់ផ្ទះមួយនៅជិតសាលា និងបានទិញអចលនទ្រព្យមួយចំនួនសម្រាប់គ្រួសារផងដែរ។

៥ឆ្នាំ ក្រោយការប្រកាសលែងលះគ្នារបស់ តារាសម្ដែងស្រីរូបនេះ នាងនៅតែបន្តក្នុងវិស័យសិល្បៈ និងឆ្លៀតពេលសិក្សាក្រេបជញ្ជក់យកចំណេះដឹង ដែលនេះអាចបញ្ជាក់ថាការលែងលះមិនមែន ជាទីបញ្ចប់ទេ ប៉ុន្តែអាចជាការចាប់ផ្តើមនៃអ្វីដែលប្រសើរជាងនេះ៕ ប្រភព៖ allkpop

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ