ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅហួតហែងខ្លាំង! អ្នកស្រុកមង្គលបុរីចាប់ឆ្មាដាក់ទ្រុងហែរកាត់ផ្សារនិងភូមិបន់ស្រន់សុំទឹកភ្លៀង

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ នៅរដូវប្រាំងហួតហែងក្ដៅខ្លាំងជាប្រពៃណីចាប់ឆ្មាដាក់ទ្រុង៤ទៅ៥ក្បាល

ខេត្ត​បន្ទាយមានជ័យ ៖ នៅរដូវប្រាំងហួតហែងក្ដៅខ្លាំងជាប្រពៃណីចាប់ឆ្មាដាក់ទ្រុង៤ទៅ៥ក្បាលហើយហែរកាត់ផ្សារនិងភូមិ បន់​ស្រន់សុំទឹកភ្លៀង ​បានធ្វើឡើង​កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំតាឡំ ស្រុកមង្គលបុរី ​ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋឃុំតាឡំបានរៀបរាប់​ឱ្យ​ដឹង​ថា នេះជាប្រពៃណីនិងទំនៀមទំលាប់របស់ប្រជាពលរដ្ឋនៅស្រុលកមង្គលបុរី នៅពេលេរដូវប្រាំងហួតហែងក្ដៅខ្លាំងគ្មានភ្លៀងធ្លាក់ ដែលធ្វើប៉ះពាល់ខ្វះ​ទឹកប្រើប្រាស់និងបង្កបង្កើនផល គឺប្រជាពលរដ្ឋប្រមូលផ្តុំគ្នាផ្តួចផ្តើមចាប់ឆ្មារដាក់ទ្រុង៤ទៅ៥ក្បាលហើយហែរកាត់ពីភូមិមួយចូលភូមិមួយដែលមានដាក់មី​ក្រូ ទ្រ និង​​ស្គដៃ មានគោយន្ត៤ទៅ៥គ្រឿងអ្នកចូលរួម​ដើរហែមិនតិចជាង៥០នាក់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ការហែឆ្មា ឬនាងម៉ែវសុំទឹកភ្លៀងនេះពេលហែកាត់ភូមិចូលផ្សារ ទី​ប្រជុំជន គេសង្កេត​ឃើញមានបងប្អូនប្រជាពលរដ្ឋនាំយកទឹកចាក់លើឆ្មារ ហើយបត់ស្រន់សុំទឹកភ្លៀង ហើយមានបងប្អូនខ្លះ​ចូលរួមជាថវិកា ខ្លៈអ្នកគ្រប់គ្រង​ហែសម្រាប់ផ្គត់ផ្គង់ថ្លៃប្រេងគោយន្តនិងថ្លៃមី​ក្រូ និងអ្នកភ្លេង ថ្លៃទឹកអ្នកដែលចូលរួម​ហែរ ​ដែលនេះគឺជា​ប្រពៃណីសម្រាប់អ្នកមង្គលបុរី។

ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា ជាក់ស្តែងនៅពេលហែឆ្មា ឬ​នាងម៉ែវអ្នកភូមិតាឡុំគឺហែតាមផ្លូវឆ្លងកាត់៣ទៅ៤ភូមិ ប្រជាពលរដ្ឋរស់នៅតាមផ្លូវចាក់ទឹកឆ្មារ ហើយបានហែចូលវត្តព្រះស្រែធ្វើពិធីបួងសួរតាមបែបប្រពៃណីនិងទំនៀមទំលាប់ នៅទីទួលតាក្រាញ់ ដើម្បីសុំទឹកភ្លៀងឱ្យមានភ្លៀងសម្រាប់ប្រើប្រាស់និងបង្កបង្កើនផលដែលធ្វើភាគច្រើនគឺបានផលគឺមានភ្លៀងធ្លាក់ ក្រោយធ្វើបាន១ទៅ២ថ្ងៃក្រោយ តែឆ្នាំនេះក្រោយ​បន់​ស្រន់ហើយសង្ឃឹមមានភ្លៀងធ្លាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ