ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាជើងខ្លាំងទាំង១០ កំពុងផ្ទុះក្នុងបណ្តាញសង្គម

1 អាទិត្យ មុន

តារាឥឡូវលែងប្រកួតគ្នានឹងការលក់កាសែត ស៊ីឌី MD ចម្រៀងរបស់ពួកគេទៀតហើយ ដោយ

តារាឥឡូវលែងប្រកួតគ្នានឹងការលក់កាសែត ស៊ីឌី MD ចម្រៀងរបស់ពួកគេទៀតហើយ ដោយនៅពេលនេះពួកគេយកបណ្តាញសង្គមជាកន្លែងសម្រាប់ប្រកួតប្រជាប្រិយភាពគ្នាទៅវិញទៅមក ខណៈដែលនិន្នាការសព្វថ្ងៃអ្នកទិញផលិតផលចម្រៀងសឹងតែលែងមាន ។

វេទិកាដែលតារាកំពុងតែប្រកួតគ្នាហើយរកចំណូលនៅពេលនេះគឺមានដូចជាហ្វេសបុក យូធូប តិកតក់ ជាដើម ។ បច្ចុប្បន្នសម្រាប់ហ្វេសបុកគឺជាប្រភព ដែលអាចនឹង ងាយស្រូល វាយតម្លៃ ប្រជាប្រិយភាពតារាម្នាក់ៗជាងគេ ខណៈដែល យូធូបគឺមានការគាំទ្រមិន មែនបុគ្គល ទេ គឺតាម បទចម្រៀង ដោយពេលខ្លះអ្នកចម្រៀងនោះល្បីតែដល់គាត់ច្រៀងបទមួយ ហើយ ចែករំលែក នៅលើយូធូបអត់សូវមានការគាំទ្រ តែដល់ចែករំលែកបទមួយផ្សេងទៀតមាន ច្រើនលាន ពិបាកកំណត់ ។

ពាក់ព័ន្ធនឹងចំណុចនេះកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព បាននាំមកជូននូវតារាល្បីៗ របស់កម្ពុជា ចំនួន១០ដួង មានចំនួនអ្នកគាំទ្រច្រើនជាងគេបំផុត ក្នុងបណ្តាញសង្គម Facebook គិតត្រឹមថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤នេះ៖

ទី១-តារាចម្រៀង ឱក សុគន្ធកញ្ញា
អ្នកនាងត្រូវបានសាធារណជនដាក់រហស្សនាមថា «កំពូលតារាចម្រៀងស្រីប្រចាំ ប្រទេស កម្ពុជា» ដែលនៅតែរក្សាប្រជាប្រិយភាព រហូតមកទល់នឹងបច្ចុប្បន្ន ទោះបីជាអ្នកនាងមានប្ដី និងកូនរួចទៅហើយក្ដី ពោលគឺចាប់តាំងពីចូលច្រៀងដំបូង ក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ឆ្នាំ១៩៩៩។

ក្រោយមកចម្រៀងដែលធ្វើឱ្យនាងមានភាពល្បី រហូតមកមានដូចជាបទ «រឿង ស្នេហាខ្ញុំ» និងបទ «ស្នាមស្នេហ៍សមុទ្ររៀម» ជាដើម។ បច្ចុប្បន្នតារាចម្រៀងដួងនេះ កាន់តែមានអ្នកគាំទ្រច្រើនឡើងៗ ខណៈក្នុងបណ្តាញសង្គម Facebook គឺមានចំនួនអ្នក Follow ដល់ទៅ ៣,៨M។

ទី២-លោក ជី ដេវីត ( G-David)
លោកត្រូវបានមហាជនដាក់រហ័សនាមថា ជាកំពូលតារាចម្រៀងរ៉េប ដែលនៅតែរក្សា បាននូវ ប្រជាប្រិយភាព រហូតមកទល់នឹងបច្ចុប្បន្ន ទោះបីជាលោកបានកសាងគ្រួសាររួចទៅហើយក្តី។ បទចម្រៀងដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុត «មហានគរ» ដែលបញ្ចូល នូវកម្រង ក្បាច់គុណបុរាណខ្មែរទៅក្នុងការសម្ដែង MV។ បច្ចុប្បន្ននេះ តារាចម្រៀងរូបនេះ កាន់តែមានអ្នកគាំទ្រច្រើនឡើងៗ ខណៈក្នុងបណ្តាញសង្គម Facebook គឺមានចំនួនអ្នក Follow ដល់ទៅ ២,៩M។

ទី៣-លោក ខេមរៈ សិរីមន្ត
លោកមានទីកន្លែងកំណើតនៅក្នុងខេត្ត កំពង់ចាម។ នៅឆ្នាំ ១៩៩៩ លោក ខេមរៈសិរីមន្ត បាន ចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុកដែលទទួលបានជ័យលាភីលេខ ១ នៅកម្មវិធីប្រលង ចម្រៀង (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរា ប៉ុស្ត៍លេខ១១ ។ ក្រោយមក លោកខេមរៈសិរីមន្តត្រូវបានជ្រើសរើសឱ្យច្រៀងនៅផលិតកម្ម (U2 Entertantment) ក្នុងឆ្នាំ ២០០៣ ពេលនោះហើយដែល លោកទទួលបាន ភាពជោគជ័យក្នុងបទចម្រៀង បេះដូងអ្នកប្រដាល់ ដែលបទនេះ ទទួលបានការគាំទ្រច្រើន និងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់លោក ខេមរៈសិរីមន្ត នាពេលនោះដែរ ។ បច្ចុប្បន្នតា រាចម្រៀងដួងនេះ កាន់តែមានអ្នកគាំទ្រច្រើនឡើងៗ ខណៈក្នុងបណ្តាញសង្គម Facebook គឺមានចំនួនអ្នក Follow ដល់ទៅ ២,៦M។

ទី៤-តារាចម្រៀង ទេព បូព្រឹក្ស
តារាស្រីដួងនេះ តែងតែធ្វើនូវរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន តាមរយៈការតុប តែងស្ទីល ខ្លួនប្លែក សម្រាប់កំដរអារម្មណ៍ទស្សនិកជន ពេលចូលរួមកម្មវិធីនានា ឬការប្រគំតន្ត្រី។ ជាមួយ ដៃគូដ៏ស័ក្កិសម គឺលោក ជី ដេវីត បានធ្វើឱ្យ ទេព បូព្រឹក្ស កាន់តែលេចធ្លោរ ជាពិសេស ពេលអ្នកទាំងពីរច្រៀងចម្រៀងរួមគ្នា ទាំងបទបែបបុរាណ និងសម័យ។ យ៉ាងណាមិញ ក្នុងបណ្តាញសង្គម ក៏តារាដួងនេះ មានភាពសកម្មភាពខ្លាំងដែរ។ ជាក់ស្តែងក្នុង Facebook របស់នាង គឺមានចំនួនអ្នក Follow ២,៦M។

ទី៥-លោក Vanda
ឈ្មោះកំណើត ម៉ាន់ វណ្ណដា (កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧) លោក គឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដែលទទួលបាននូវ ការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៦ ដែលគេ ស្គាល់លោកតាមរយៈការផ្ទុះឡើង នូវបទចម្រៀងរបស់លោកនៅលើបណ្ដាញសង្គម Youtube ជាមួយនិងបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ដែល បទ នេះមានចំណងជើងថា (គេជាអ្នកណា) ដែលបទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យអ្នកស្ដាប់ ហើយទទួលបានប្រជាប្រិយភាព ជាបន្តបន្ទាប់ផងដែរ ។ ជាក់ស្តែងក្នុង Facebook របស់លោក គឺមានចំនួនអ្នក Follow ២,៥M។

ទី៦-តារាសម្ដែង គង់ ច័ន្ទស្រីមុំ
ទោះបីជានាងបានសាងជីវិតគ្រួសារ មានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៅហើយក្ដី តែរូបសម្រស់របស់ គង់ ច័ន្ទស្រីមុំ នៅតែមានភាពទាក់ទាញ និង ស្រស់ ស្អាតជានិច្ច។ ពិធីការិនី និងជាអតីតតារាសម្ដែងដួងនេះ ត្រូវបានមហាជនជាច្រើនគាំទ្រ ជាពិសេសគ្រប់គ្នា តាមដានរាល់សកម្មភាពរបស់នាង និងគ្រួសារ តាមរយៈបណ្ដាញ សង្គម ផ្សេង ជាពិសេស Facebook តែម្ដង។ មូលហេតុនេះធ្វើឱ្យ គណនី Facebook របស់អ្នកនាង គង់ ច័ន្ទស្រីមុំ មានចំនួនអ្នក Follow រហូតដល់ទៅ ២M។

ទី៧-តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា
អតីតបេក្ខភាពក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ រូបនេះ កំពុង ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។ ក្រោយពីការចូលប្រឡូកចម្រៀង នៅក្នុង ផលិតកម្មរស្មីហង្សមាស។ តារាស្រីដួងនេះមានភាពល្បីល្បាញកាន់ខ្លាំងឡើងៗ តាម រយៈការបញ្ចេញចម្រៀងល្បីៗ និងឡើងឆាកតន្ត្រីធំៗ។ លើសពីនេះ កញ្ញាថែមទាំងទទួលបាន ឱកាសកាន់តំណែងជាតួឯក និងជាតំណាងឱ្យផលិតផលធំៗថែមទៀតផង។ ជាក់ស្តែង ក្នុង បណ្ដាញសង្គម Facebook របស់នាងគឺមានចំនួនអ្នក Follow ២Mដែរ ។

ទី៨-តារាចម្រៀង ឆន សុវណ្ណារាជ
លោកគឺជាតារាចម្រៀងប្រុសមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលមានការគាំទ្រ ច្រើនពីសំណាក់ទស្សនិកជន។ រាល់ចម្រៀងរបស់តារាប្រុសរូបនេះ តែងតែមានការគាំទ្រ ពីបណ្ដាទស្សនិកជន ក្មេង ចាស់ ប្រុសស្រី ជាមួយនឹងទឹកដមសំនៀងស្រទន់ ពីរោះ។ មិនខុស ពីសិល្បការិនីខាងលើឡើយ លោក ឆន សុវណ្ណារាជ តែងតែបង្ហាញជីវិតឯកជន តាម រយៈបណ្ដាញសង្គម ដោយក្នុងនោះគណនី Facebook របស់លោក មានអ្នក Follow ១,៨M។

ទី៩-លោក នីកូ
គ្រាន់តែនិយាយដល់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងលោកនីកូ ប្រិយមិត្ត នឹងស្គាល់ ហើយបានឃើញពីភាពល្បីល្បាញ របស់បងប្អូនអ្នកទាំងពីរជាមិនខាន។ ពីមួយ ឆ្នាំទៅមួយឆ្នាំ កំពូលតារាចម្រៀង២ដួងនេះ បានទាញប្រជាប្រិយភាព និងក្ដីស្រឡាញ់ពី មហាជនទូទាំងប្រទេសកម្ពុជាតែម្ដង។ មិនត្រឹមតែទឹកដមសំឡេងនោះទេ លោកនីកូ ក៏មាន រូបសម្បត្តិសង្ហាមិនចាញ់បងប្រុសនោះទេ ជាហេតុធ្វើឱ្យលោកទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យអ្នកស្ដាប់ ហើយទទួលបានប្រជាប្រិយភាព ជាបន្ត បន្ទាប់ផងដែរ ។ ជាក់ស្តែងក្នុង Facebook របស់នាង គឺមានចំនួនអ្នក Follow ១,៥M។

ទី១០-តារាសម្ដែង ម៉ាក សែនសូនីតា
តារាស្រី១ដួងនេះត្រូវបានមហាជនដឹងថា មានរូបសម្រស់ស្រស់សោភា និងទាក់ទាញ បែបធម្មជាតិ តាំងពីកំណើត ជាហេតុធ្វើឱ្យមានទីផ្សារសិល្បៈមិនចេះទំនេរដៃឡើយ។ ដោយសារទេពកោសល្យសិល្បៈ និងរូបសម្រស់ តារាស្រីដួងនេះ ភាគច្រើនក្តាប់បានជាតួឯក ក្នុងភាពយន្តភាគល្បីៗ និងត្រូវប៉ាន់ខ្លាំងខាងថតសំអាងការ។ ក្នុងបណ្ដាញសង្គម Facebook ម៉ាក សែនសូនីតា មានចំនួនអ្នក Follow ១,៤M៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ