ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ​ដំណើរការ​បោះ​ឆ្នោត​ ត្រូវ​តែ​ប្រព្រឹត្តិ​ទៅ​ ដោយ​ភាព​ស្ងប់ស្ងាត់​ គ្មាន​ហិ.ង្សា និង​គោរពសិទ្ធិ​ជ្រើសរើស​របស់​ប្រជាជន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ដំណើរការ​បោះ​ឆ្នោត ​ត្រូវ​តែ​ប្រព្រឹត្តិ​ទៅ​…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ដំណើរការ​បោះ​ឆ្នោត ​ត្រូវ​តែ​ប្រព្រឹត្តិ​ទៅ​ ដោយ​ភាព​ស្ងប់ស្ងាត់​ គ្មាន​ហិ.ង្សា ដោយ​ប្រជាធិបតេយ្យ និង​គោរពសិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ របស់​ប្រជាជន ​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​ នា​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និងបើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ នា​ព្រឹក​ថ្ងៃ​ទី​៧ ​ខែមិថុនា​ ឆ្នាំ​២០២៣ ​។

សម្តេច​តេ​ជោ ​ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ រក្សា​ភាព​ស្ងប់ស្ងាត់ ​ដោយសារ​ការ​បោះ​ឆ្នោត ​ចាប់ពី​ពេល​នេះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​មិនយូរ​នោះ​ទេ​ ។

សម្តេច​ បាន​បញ្ជាក់​ថា ​៖ «​សូមអ្នក​ទាំងអស់​ គ្នា​រក្សា​ភាព​ស្ងប់ស្ងាត់ រក្សា​បរិយាកាស​ន​យោបាយអ​ព្យា​ក្រឹត្យ ​សម្រាប់​ការ​បោះ​ឆ្នោត​មួយ សន្តិ​សុខសណ្តាប់ធ្នាប់​ត្រូវ​បាន​ធានា ដំណើរការ​បោះ​ឆ្នោត ត្រូវ​តែ​ប្រព្រឹត្តិ​ទៅ ​ដោយ​ភាព​ស្ងប់ស្ងាត់ ​គ្មាន​ហិង្សា ដោយ​ប្រជាធិបតេយ្យ និង​គោរពសិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​របស់​ប្រជាជន​» ​។

សម្តេច​តេ​ជោ ​ក៏​បាន​លើក​ឡើង​ចំពោះ​វិធានការ​នានា ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ត្រូវ​ចាត់វិធានការ​ចំពោះ​អ្នក​បន្ទុក​បង្អាក់​ នូវ​សិទ្ធិ​បោះ​ឆ្នោត ​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​នោះ​ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​បាន​ប្រកាស​រួច​ហើយ ​បន្ទាប់​ពី​មាន​អ្នកខ្លះ​ ប្រកាស​មិន​ទៅ​បោះ​ឆ្នោត​ទេ ​ព្រោះ​អត់​គណបក្ស​ភ្លើងទៀន​ ។

ចំពោះ​អ្នក​ប្រកាស​ថា ​មិន​ទៅ​បោះ​ឆ្នោត​ដោយសារ​គ្មាន​គណបក្ស​នេះ​ គណបក្ស​នយោបាយ​នោះ ​ត្រូវ​សម្តេច​តេ​ជោ ​ប្រកាស​ថា​៖ «​អ្នកឯង​សា​ក​មើល​ថា ​វា​យ៉ាងណា ? ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ច្បាស់​នឹង​ស្នើ​មក​រាជរដ្ឋាភិបាល​ចាត់វិធានការ អាហ្នឹង​ រឿង​មួយ​ផ្សេង​ទៀត​» ​។

សម្តេច​តេ​ជោ​ ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា​ ប្រជាពលរដ្ឋ​ទាំងអស់​ នឹង​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៣ ​ខែកក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ​ ទាំងអស់​គ្នា ​។ ​សម្តេច ​ក៏​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ ​ដែល​បាន​បោះ​ឆ្នោត​គ្រាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ជា នា​ពេល​កន្លង​មក ហើយ​សង្ឃឹមថា ​ប្រជាជនបន្ត​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ ដែល​មាន​លេខ​រៀង​ទី​១៨ ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ