ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាជួញដូរថ្នាំយ៉ាងសកម្មត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបាន និងបានបំផ្លាញជំរុំក្នុងព្រៃដោយធ្វើការកម្ទេចចោល កាលពីវេលាម៉ោង០២និង៥៤នាទីថ្ងៃទី២៥ ឧសភា ២០២៣ ។ ក្រុមការងារបានបន្តការស៊ើបអង្កេតនៅក្នុងភូមិសាស្ត្រដដែលរកឃើញ និងដុតបំផ្លាញទីតាំងបោះតង់លក់ថ្នាំញៀននៅតំបន់ដាច់ស្រយាលជាលើកទី៣នៅកន្លែងដដែលៗរបស់មុខសញ្ញាជួញដូរថ្នាំញៀនបានចំនួនពីរទីតាំង ស្ថិតនៅចំណុច(ដើមល្វា)ក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃស្រុក ខេត្តមណ្ឌលគិរី ។
ជនសង្ស័យមានចំនួន២នាក់ដែលត្រូវឃាត់ខ្លួនបាន ១-ឈ្មោះ ហ៊ុន ហួរ ភេទប្រុស អាយុ 39 ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះ យីម ហឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ វត្ថុតាងដកហូតបាន រួមមាន១-សារធាតុញៀនក្រាមពណ៍សថ្លា មេតំហ្វេតាមីន(ICE)ចំនួន ៤ កញ្ចប់ (2កញ្ចប់ធំ, ២ កញ្ចប់ធំល្មម) ទម្ងន់ ១៦. ៦៤ ក្រាមថ្លឹងទាំងសំបក ។ ២ – ទូរសព្ទចំនួន០២គ្រឿង 1 ម៉ាក់រ៉េមមីពណ៌ ស្លែចំនួនមួយគ្រឿង 2. ម៉ាក oppo ពណ៌ទឹកមាសចំនួន ១ គ្រឿង។ ៣ – ម៉ូតូចំនួន១០គ្រឿង. ម៉ូតូកែច្នៃចំនួន ៣គ្រឿង ម៉ូតូម៉ាកវេវចំនួន ៥ គ្រឿង ពណ៌ខ្មៅ 2 ពណ៍ទឹកសមុទ្រ 1 ពណ៌ក្រហម ២ ម៉ាកស៊ុយសូគីពណ៍ក្រហមចំនួន 1 គ្រឿង ម៉ូតូម៉ាក់ហុងដាសង់ទ្រីម សេរី ០១៨ចំនួន ១គ្រឿងពណ៍ខ្មៅ។ ៤-ថង់វិចខ្ចប់និងឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន ។ ៥- ម៉ាស៊ីនអារឈើ (ម៉ាសុីនត្រង់សីនរ័) ចំនួន ២គ្រឿង ។ ៦ – កាបូបស្ពាយចំហៀងចំនួន ១ ។ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននឹងអធិការដ្ឋាននគរបាលស្រុកពេជ្រាដាកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រតិបត្តិការខាងលើ គឺមានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកពេជ្រាដា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ , កម្លាំងការិយាល័យអន្តរាគមន៍ មានការសម្រួបសម្រួលពីលោក ស៊ាវ ងីឈាន់. ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់បានចំនួន១ ករណី នៅចំណុចក្នុងចំការកៅស៊ូស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ចែករំលែកព័តមាននេះ