ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! អ្នក​បើករថយន្ត Mazda បង្ក​បាតុភាព​តាម​ផ្លូវ ត្រូវ​នាំ​មក​អប់រំ​ហើយ ឪពុក​ចេញ​មុខ​ធានា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! មានការ​ចែកចាយ​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ អ្នក​បើករថយន្ត​ម៉ាក Mazda2 ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 2BG-0265…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! មានការ​ចែកចាយ​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ អ្នក​បើករថយន្ត​ម៉ាក Mazda2 ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 2BG-0265 ដែល​បាន​បង្ក​បាតុភាព ២​ដង​នៅ​តាម​ដងផ្លូវ ក្នុង​ថ្ងៃ​តែ​មួយ​នោះ ត្រូវ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​ធានា​ពី​ឪពុក ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១០​និង​៤២​យប់​ថ្ងៃ​ទី​២៦ ឧសភា​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ទាក់ទង​ទៅ​នឹង​ករណី​រថយន្ត​ម៉ាក MAZDA ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BG-0265 ដែល​បាន​បើកបរ​រថយន្ត​បង្ក​បាតុភាព​តាម​ដងផ្លូវ​សាធារណ​: ២​កន្លែង​ផ្សេង​គ្នា កាលពី​វេលា​ម៉ោង ១៤:១០​នាទី​រសៀល និង​ម៉ោង ២១:០០​នាទី​យប់ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣​កន្លង​មកនេះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​ធ្វើការ​កោះហៅ​អ្នកបើកបរ​ល្មើស ឈ្មោះ ទួន បញ្ញា​ឧត្តម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ លក់​រថយន្ត ឲ្យ​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​ករណី​ខាងលើ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច អ្នកបើកបរ​ល្មើស​ខាងលើ​បាន​សារភាព​ទទួលកំហុស ថា​ដោយសារ​មានការ​ខឹង ទើប​ខ្លួន​បើកបរ​ដូច្នេះ ។

ដោយ​មានការ​សារភាព​កំហុស និង​ធានា​ពី​ឳ​ពុក សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​ដោយ​ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បែប​នេះ​ទៀត ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

កន្លង​មក យុវជន​ឈ្មោះ ទួន បញ្ញា​ឧត្តម ធ្លាប់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​ហើយ លើក​នេះ បើករថយន្ត​ម៉ាក MAZDA បង្ក​បាតុភាព​តាម​ដងផ្លូវ ២​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ប្រឌិត​ករណី​នេះ​ថា បាន​ជួល​រថយន្ត​ឲ្យ​យុវជន​ម្នាក់​ផ្សេង​ទៀត តែ​ទីបំផុត​ទៅ ត្រូវ​នាំ​ទាំង​ឳ​ពុក​ខ្លួន​មក​ធានា​រូបគេ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បែប​នេះ​ទៀត ។

យោង​ទៅ​តាម Facebook Nuon Duong Lakhena បាន​សរសេរ​ផុស​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ល្ងាច​មិ​ញ វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ខ្ញុំ​បាន​ចេញពី​កន្លែងធ្វើការ បើកបរ​រថយន្ត​លើ​ដងផ្លូវ​២៧១ ពី​ត្បូង ទៅ​ជើង មក​ដល់​ស្តុ​ប ផ្លូវបំបែក ចុះ​ទៅ​ផ្លូវ ទេព​ផ​ន និង​ពេទ្យ​លោកសង្ឃ មាន​ឧបទ្ទវហេតុ​ដូច វី​ឌី​អូ នេះ​កើតឡើង ។ ដូច្នេះ​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​ចរាចរណ៍ មេត្តា​ហៅ​គាត់​មក​អប់រំ​ផង ព្រោះ​ជា​ផ្លូវ​សាធារណ ។ ផ្លា​ក​លេខ​រថយន្ត 2BG-0265» ៕

វី​ដេ​អូ ​២​ឃ្លី​ប មានដូចខាងក្រោម​ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ