ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា​ពេញទំហឹង ស្លា.ប់២​នាក់​ រង​របួសធ្ងន់​ម្នាក់

11 ខែ មុន

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​មនុស្ស​ម្នាក់​ទៀត​

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​មនុស្ស​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤១ ចំណុច​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1W-2200 បើកបរ​ដោយ​ឈ្មោះ ឆឹង ច​ន្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​លើ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤១ ក្នុង​ទិស​ដៅ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ផ្សេង​ទៀត ម៉ាក​ហុងដា​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1O-5158 បើកបរ​ដោយ​ឈ្មោះ វល្លិ ង៉ុ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ឌុ​ប​មនុស្ស​ម្នាក់​ឈ្មោះ អ៊ុំ សិលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​នៅ​ភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឱ្យ​ស្លា.ប់​មនុស្ស​២​នាក់ នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​និង​របួសធ្ងន់​មនុស្ស ម្នាក់​ទៀត​។

មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ដឹក​យក​អ្នក​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ រីឯ​ស.ព​ជន​រង​គ្រោះ​ចំនួន​២​នាក់ ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​វត្ថុ​តាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នគរបាល​យក​ទៅ រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រលាំងគ្រើល រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ