ថៅកែរកស៊ីពុះដីឡូតិ៍លក់ម្នាក់ ត្រូវចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាថៅកែរកស៊ីពុះដីឡូតិ៍លក់ម្នាក់ ដែលសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសជាថៅកែរកស៊ីពុះដីឡូតិ៍លក់ម្នាក់ ដែលសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសជាថៅកែរកស៊ីពុះដីឡូតិ៍លក់ម្នាក់ ដែលសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន តាមដីកាបង្គាប់អោយនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ ដើម្បីចាត់ការតាមច្បាប់ពីបទ «កំហែងយក និងបទ គំរា.មកំហែងហែកកេរ្តិ៍» ។
ថៅកែរកស៊ីពុះដីឡូតិ៍លក់ដែលត្រូវឃាត់ខ្លួនខាងលើនោះឈ្មោះគឹម ចាន់រតនា ភេទប្រុស អាយុ៣១ឆ្នាំ មានអសយដ្ឋានបច្ចុប្បន្ន ផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបាន នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ ២០២៣ នៅម្តុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ធ្វើឡើងតាមដិការបង្គ្រាប់អោយនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញលេខ៤៤៤«ឃ១»ដ.ច.ន ចុះថ្ងៃទី១៥ខែឧសភា ឆ្នាំ ២០២៣ ដោយចៅក្រមស៊ើបសួរសាយ ស្រីល័ក្ខណ៍។
តាមដីការបង្គាប់អោយនាំខ្លួន បានចោទប្រកាន់លើឈ្មោះ គឹម ចាន់រតនា ដែលគេស្គាល់ថា ជាថៅកែរកស៊ីពុះដីឡូតិ៍ពីបទ«កំហែងយក និងគំរា.មកំហែងហែកកេរ្តិ៍ប្រព្រឹត្តិនៅរាជធានីភ្នំពេញកាលពីកំឡុងខែកុម្ភះ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាតិមាត្រ៣៦៣, មាត្រា៣៦៤, មាត្រា៣៧២ និងមាត្រា៣៧៣នៃក្រមព្រហ្មទណ្ឌ។ ដោយយល់ឃើញថា តាមដីកាបង្គាប់អោយចូលខ្លួនលេខ៦០៨«ឃ១»ព្រ.ទចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទពុំបានមកបង្ហាញខ្លួននៅចំពោះមុខតុលាការទាល់តែសោះ ហេតុដូចនេះតុលាការគប្បីនាំខ្លួនជនត្រូវចោទឈ្មោះគឹម ចាន់រតនា មកបង្ហាញខ្លួននៅចំពោះមុខ តុលាការ ដើម្បីធានាដល់ការស៊ើបសួរអោយបានពេញលេញគប្បីសម្រេចអោយនាំខ្លួនឈ្មោះគឹម ចាន់រតនាមកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។
គួរបញ្ជាក់ថា លោកគឹម ចាន់រតនា ដែលគេស្គាល់ថា ជាថៅកែដីឡូតិ៍ត្រូវបានក្រុមហ៊ុនដ្រេហ្គនស៊ីធីដាក់ពាក្យប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញចោទពីបទ «កំហែងយក និងបទ គំរា.មកំហែងហែកកេរ្តិ៍» ដោយទាមទារជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារ។ ការប្តឹងចោទប្រកាន់នេះបានធ្វើឡើងកាលពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីអាជីវកររូបបានបង្ហោះនៅក្នុងបណ្តាញសង្គមគំរា.មកំហែង ដល់ក្រុមហ៊ុន និងបុគ្គលិក ក្រុមហ៊ុន ។
តាមពាក្យបណ្ដឹងរបស់លោក ង៉ែត ចំរើន ដែលជាតំណាងក្រុមហ៊ុន បានអោយដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ គឹម ចាន់រតនា បានចាក់បេតុងលាយស្រេចពីក្រុមហ៊ុនដ្រេហ្គនស៊ីធី ដោយចាក់អស់ថ្លៃ ២៨៤០ដុល្លារអាមេរិក ក្រោយពេលចាក់រួចឈ្មោះ គឹម ចាន់រតនា មិនបានធ្វើការទូទាត់ថ្លៃបេតុងឲ្យក្រុមហ៊ុននោះទេ ដោយខាងទីផ្សារនៃក្រុមហ៊ុនបានធ្វើការទាក់ទងតាមប្រព័ន្ធ តេឡេក្រាមជាច្រើនលើកច្រើនសារ ហើយត្រូវបានឈ្មោះ គឹម ចាន់រតនា យកលេសមិនទូទាត់ឲ្យ និងបានបើពាក្យប្រមាថមើលងាយលើបុគ្គលិកទីផ្សារនៃក្រុមហ៊ុនដ្រេហ្គនស៊ីធីថែមទៀតផង។ រហូតដល់ថ្ងៃទី២ ទី៣ និង០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឈ្មោះ គឹម ចាន់រតនា បានប្រើគណនីបណ្តាញសង្គមហ្វេសបុក និងគណនីតេឡេក្រាម ធ្វើការបង្ហោះព័ត៌មានមិនពិត ក្រោមការ គំរាមកំហែងហែកកេរ្តិ៍ និងកំហែងយក មកកាន់ក្រុមហ៊ុនដ្រេហ្គន ស៊ីធី ។
ក្រោយពីបានប្រើពាក្យគំរាមកំហែងជាច្រើន ឈ្មោះ គឹម ចាន់រតនា ក៏បានប្រាប់ទៅខាងបណ្តាញ សារព័ត៌មានមួយចំនួន ឲ្យចុះផ្សាយមិនពិតទៅលើក្រុមហ៊ុនដ្រេហ្គនស៊ីធី និងបុគ្គលិក។
នៅក្នុងពាក្យបណ្តឹងនោះលោក ង៉ែត ចំរើន ដែលជាតំណាងក្រុមហ៊ុន ក៍បានសំណូមពរ ដល់តុលាការឲ្យ កោះហៅ និងចាប់ខ្លួនឈ្មោះ គឹម ចាន់រតនា ពីបទកំហែងយក និង បទគំរា.មកំហែងហែកកេរ្តិ៍ និង ឲ្យឈ្មោះ គឹម ចាន់រតនា សងការប្រាក់ សំណងជម្ងឺចិត្ត និងថ្លៃសេវាកម្មផ្លូវច្បាប់គិតជាប្រាក់ចំនួន២០០០០០ដុល្លារអាមេរិកផងដែរ ៕
ចែករំលែកព័តមាននេះ