ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការចាប់អារម្មណ៍ ! កុមារមួយរូបសម្តែងជាតួអង្គហនុមាន ល្បីខ្ទរខ្ទារពេញបណ្តាញសង្គម

11 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្មី​ៗ​នេះ បងប្អូន​មហាជន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ទៅ​លើ​កុមា​រា​ម្នាក់​សម្តែង​ជា​តួអង្គ​ហនុមាន ដោយ​កំពុង​តែ​ឆាប​ឆ​.​ក់​បេះដូង​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ជា​ខ្លាំង ក្រោយ​ក្មេង​ប្រុស​រូប​នេះ​បាន​បញ្ចេញ​សមត្ថភាព​សិល្បៈ​របស់​ខ្លួន​អោយ​ពុក​ម៉ែ​បងប្អូន​បាន​ទស្សនា ។ ប្រាកដ​ណាស់ កុមារ​រូប​នេះ​ស័ក្តិ​សមជា​ទំពាំង​ស្នង​ឬ​ស្សី ដោយ​ការ​សម្តែង​របស់​ប្អូន​បាន​ឆ្លុះ​បញ្ចាំង​សបញ្ជាក់​អោយ​ឃើញ​ថា…

ខេត្តសៀមរាប ៖ កាលពី​ថ្មី​ៗ​នេះ បងប្អូន​មហាជន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ទៅ​លើ​កុមា​រា​ម្នាក់​សម្តែង​ជា​តួអង្គ​ហនុមាន ដោយ​កំពុង​តែ​ឆាប​ឆ​.​ក់​បេះដូង​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ជា​ខ្លាំង ក្រោយ​ក្មេង​ប្រុស​រូប​នេះ​បាន​បញ្ចេញ​សមត្ថភាព​សិល្បៈ​របស់​ខ្លួន​អោយ​ពុក​ម៉ែ​បងប្អូន​បាន​ទស្សនា ។

ប្រាកដ​ណាស់ កុមារ​រូប​នេះ​ស័ក្តិ​សមជា​ទំពាំង​ស្នង​ឬ​ស្សី ដោយ​ការ​សម្តែង​របស់​ប្អូន​បាន​ឆ្លុះ​បញ្ចាំង​សបញ្ជាក់​អោយ​ឃើញ​ថា ប្អូន​ពិតជា​ទទួល​បានការ​បណ្តុះបណ្តាល​ប្រកបដោយ​ចំណេះ​ជំនាញ​យ៉ាង​ពិតប្រាកដ ដូច្នេះ​ទើប​បានជា​ការ​សម្តែង​របស់​ប្អូន​មើលទៅ គឺ​មាន​ភាព​រលូន​ឥត​ទាក់ ដោយ​សម្តែង​ចេញ​ទៅ​ល្អ​ដូច្នេះ ។

ក្រោយ​ផ្ទាំងទស្សនីយភាព​នៃ​ការ​សម្តែង​ប្អូន ហនុមាន​រូប​នេះ ពុក​ម៉ែ​បងប្អូន​ពិតជា​ចង់​ដឹង​ហើយ​ថា តើ​ប្អូន​មានឈ្មោះ​អ្វី? ប្អូន​ទទួល​បានការ​បណ្តុះបណ្តាល​សម្តែង​របាំ​នេះ​មកពីណា? តើ​ស្ថានភាព​គ្រួសារ​របស់​ប្អូន​យ៉ាង​ម្តេច​ដែរ?

ទន្ទឹម​នឹង​នេះ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ដោយ​កញ្ញា ទិ​ត្យ ន​រ៉ា (អ្នករបាំ) បាន​ជម្រាប​ជូន​ថា កុមា​រា​ដែល​សម្តែង​ជា​តួអង្គ​ហនុមាន​រូប​នេះ​មានឈ្មោះ​ថា រឿ​ត កក្កដា ដោយ​ឆ្នាំ​នេះ​ប្អូន​វ័យ​ទើបតែ​៥​ឆ្នាំ​ប៉ុណ្ណោះ តែ​ប្អូន​មាន​ដុ​ង​សិល្បៈ​ពេញ​ខ្លួន បូក​រួម​ជាមួយ​ទេព​កោសល្យ​ពី​ធម្មជាតិ ។

ហើយ​អ្វី​កញ្ញា​ចង់​ជម្រាប​ទៅ​បងប្អូន​មហាជន​បន្ត​នោះ គឺ​ប្អូន​ចេះ​សម្តែង​របាំ​នេះ​មក​ពី​«​ក្លឹ​ប​បណ្តុះបណ្តាល​ខ្មែរ​អង្គ​»​ដែល​ទីតាំង​នៅ​ខេត្តសៀមរាប ម្លោះ​ហើយ​ទើប​បានជា​ការ​សម្តែង​របស់​ប្អូន​មើលទៅ​មាន​ភាពល្អ​វិចិត្រ​ល្អ​ឥត​ទាស់​ដូច្នេះ ។ កុមា​រា រឿ​ត កក្កដា មាន​បងប្អូន​ចំនួន​៣​នាក់ ស្រី​១ និង​ប្រុស​២ ដោយ​ប្អូន​ទាំង​បី​រួម​ផ្ទៃ​ម្តាយ​តែ​មួយ មាន​ដុ​ង​សិល្បៈ​ដូច​គ្នា​ទាំងអស់​ពោល​អាច​និយាយ​បាន​ចំណង់​ចំណូល​ដូច​គ្នា បើ​ទោះបីជា​ឪ​ពុង​ជា​ជាងសំណង់ និង​ម្តាយ​ជា​ជា​កាត់ដេរ​ក៏​ដោយ ។

បើ​ងាក​មក​ការ​សម្តែង​នេះ កញ្ញា ទិ​ត្យ ន​រ៉ា ដែល​ជា​អ្នករបាំ​បាន​បន្ត​ថា មូលហេតុ​ដែល​ប្អូន រឿ​ត កក្កដា សម្តែង​អោយ​ពុក​ម៉ែ​បងប្អូន​បាន​ទស្សនា​នៅ​តំបន់​រុន​តា​ឯក​នេះ គឺ​ដើម្បី​ញ៉ាំង​បរិ​យាស​អោយ​មាន​ភាព​អ៊ូអរ​សប្បាយ​រីករាយ ដោយ​កាលនោះ​មានការ​ចែក​អំណោយ​ជា​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ដោយ​ការ​ដឹក​ជញ្ជូន​មានការ​យឺត​បន្តិច ម្លោះ​ហើយ​ទើប​បានជា​អោយ រឿ​ត កក្កដា ដែល​ចេះ​របាំ​រូប​នេះ​សម្តែង​អោយ​ពុក​ម៉ែ​បាន​ទស្សនា​កម្សាន្ត​ក៏​អោយ​ពុក​ម៉ែ​បងប្អូន​បានដឹង និង​បាន​យល់​ពី​តម្លៃ​នៃ​វប្បធម៌​របស់​ខ្មែរ​យើង ។

បន្ថែម​ពី​នេះ នៅ​ក្នុង​តំបន់ រុន​តា​ឯក ដែល​ជា​កន្លែង​ចែក​អំណោយ​នេះ នា​ពេល​អនាគត​គេ​នឹង​សាងសង់​ជា​សាល​របាំង សាល​សិល្បៈ ដើម្បី​បង្រៀន​ដល់​ប្អូន​តូច​ៗ​អោយ​ចេះ​សិល្បៈ​ជា​ច្រើន​ដូច​ជា ចម្រៀង ភ្លេងខ្មែរ និង​បង្ហាត់បង្រៀន​ល្បុក្កតោ​ជាដើម ។

គួរ​រម្លឹក​ដែល​ថា គ្រួសារ​របស់​ប្អូន រឿ​ត កក្កដា មាន​ជីវភាព​ពុំ​សូវ​ធូរធារ​នោះ​ទេ ហើយ​ថ្ងៃ​ដែល​ចែក​អំណោយ​នោះ​ក៏​ប្អូន​បាន​មក​ចូលរួម ដើម្បី​ទទួល​ផង​ដែរ ។

ជា​ចុង​ក្រោយ​អ្នក កញ្ញា ទិ​ត្យ ន​រ៉ា សូម​អោយ​បងប្អូន​មហាជន​ខ្មែរ​ជួយ​គាំទ្រ​នៅ​អ្វី​ដែល​ជា​របស់​ខ្មែរ ជា​ពិសេស​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​អ្វី​ដែល​ខ្មែរ​មាន អោយ​គង់វង្ស ព្រោះ​ខ្មែរ​ជា​ជាតិ​សាសន៍​មួយ​ដែល​មាន​ប្រពៃណី​ល្អ​ផូរផង់​តាំងពី​យូរលង់​ណាស់​មក​ហើយ ៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ