រឿងលាដៃសុំឆ្លងផ្លូវ! ជនជាតិថៃជាង១០នាក់វា.យពលរដ្ឋខ្មែរ២នាក់ផ្អើលនៅចំណុចផ្សារយួន
- បន្ទាយមានជ័យ
ជនជាតិថៃប្រមាណជាង១០នាក់ បានប្រើប្រាស់អំពើហិ.ង្សាវា.យទៅលើពលរដ្ឋខ្មែរចំនួន២នាក់ បណ្តាលឱ្យ
ជនជាតិថៃប្រមាណជាង១០នាក់ បានប្រើប្រាស់អំពើហិ.ង្សាវា.យទៅលើពលរដ្ឋខ្មែរចំនួន២នាក់ បណ្តាលឱ្យ
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិថៃប្រមាណជាង១០នាក់ បានប្រើប្រាស់អំពើហិ.ង្សាវា.យទៅលើពលរដ្ឋខ្មែរចំនួន២នាក់ បណ្តាលឱ្យរបួស ហើយត្រូវសមត្ថកិច្ចក្របួចបានចំនួន៦នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា នៅមុនពេលជនជាតិថៃ១ក្រុម ដែលមានគ្នាប្រមាណជាង១០នាក់ ព្រួតគ្នាវា.យទៅលើពលរដ្ឋខ្មែរ២នាក់បណ្តាលឱ្យរងរបួស គឺមូលហេតុពលរដ្ឋ២នាក់បានជិះម៉ូតូកង់បីដឹកដែក ហើយក៏លាដៃសុំឆ្លងផ្លូវ ស្រាប់តែត្រូវជនជាតិថៃមួយក្រុមជេរប្រមា.ថ និងស្ទុះមកវា.យតែម្តង បន្ទាប់មកពលរដ្ឋខ្មែរក៏បានតបតគ្នាទៅវិញទៅមក ដោយមានទាំងដំបង និងដុំថ្មហោះទៅមកយ៉ាងព្រោងព្រាតតែម្តង បណ្តាលរបួសពលរដ្ឋខ្មែរ២នាក់។
លោកបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមៗ កម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍បង្ក្រាបឃាត់ខ្លួនជនជាតិថៃបានចំនួន៦នាក់ និងរត់គេចខ្លួនអស់មួយចំនួន ហើយពេលនេះសមត្ថកិច្ចកំពុងតែតាមរកចាប់ខ្លួន ដាក់រថយន្តបញ្ជូនទៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ជាការណែនាំពីលោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្ក្រាបក្រុមបង្កហិ.ង្សាប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប៉ះពាល់ភូមិ-ឃុំគ្មានសុវត្ថិភាព ត្រូវទប់ស្កាត់ និងបង្ក្រាប ដើម្បីអនុវត្តតាមផ្លូវច្បាប់ដែលប្រើហិ.ង្សាវា.យទៅលើពលរដ្ឋខ្មែរ៕
ចែករំលែកព័តមាននេះ