រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការឡើងកាន់អំណាចរបស់សម្តេចមានការពិបាកពោល គឺបាត់ដៃទទេដែលខុសពីប្រធានាធិបតីបណ្តាប្រទេសមួយចំនួនឡើងកាន់អំណាច ស្រាប់តែដាក់គោលនយោបាយអនុវត្តតែប៉ុណ្ណោះ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់បណ្តារាជ/រដ្ឋទូតដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជាថាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីរបស់អស់លោកឡើងកាន់អំណាចមានភាពងាយស្រួលណាស់ ពីព្រោះអ្វីៗដែលឡើងកាន់អំណាច គឺមានទាំងអស់ ។
ឯសម្តេចវិញបានចាប់ផ្តើមពីទីក្រុងភ្នំពេញមានមនុស្សតែ៧០នាក់រស់នៅ ហើយរហូតដល់ឆ្នាំ២០០៤ ហើយអគារដែលខ្ពស់ជាងគេ មានតែ៧ជាន់ទេ ហើយមានតែមួយទេ ។ តែឥឡូវនេះគ្រាន់តែមន្ទីរពេទ្យកាល់ម៉ែត មានដល់១២ជាន់(មិនអួតទេ) ។
សម្តេចបានបញ្ជាក់ថា ៖«ខ្ញុំមិនមែនអួតអស់លោកនាក់ទេ តែគ្រាន់តែចប់បង្ហាញអស់លោកនាក់ដឹង ! នាយករដ្ឋមន្ត្រីប្រធានាធិបតីរបស់អស់លោកនាក់ស្រួលពេកហើយ គ្រាន់តែឡើងកាន់អំណាចមានស្រាប់ គ្រាន់តែដាក់ចេញគោលនយោបាយអនុវត្តទៅ ។ ឯពួកខ្ញុំនេះចាប់ផ្តើមដោយដៃម្ចាងទប់ខ្មែរក្រហមកុំឲ្យមកវិញ ហើយដៃម្ចាងអភិវឌ្ឍន៍ ។ ខ្ញុំចាត់ទុកថា អភិវឌ្ឍន៍ចាប់ពីចំណុចសូន្យ ឬបាតដៃរបួសទៀតដោយត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែយើងខ្ញុំខិតខំតោងធ្វើយ៉ាងម៉េចឲ្យរស់» ។
សម្តេចបានលើកទៅកាន់ឯកអគ្គរដ្ឋ រាជទូត ដែលកំពុងចូលរួមកម្មវិធីយ៉ាងដូច្នេះថា ៖ «នេះជាចំណុចដែលអស់លោកអាចយល់ឃើញថា ចរិករបស់ពួកយើងខ្ញុំយ៉ាងម៉េច? ពីម្សិលមិញ (ថ្ងៃ២២ ឧសភា) រួចហើយថា អស់លោកទេដែលធ្វើឲ្យអ្នកចាប់គុកបានយូរ» ។
សម្តេចតេជោ បាននិយាយខ្លាំងទៀតថា ៖«រឿងអ្នកជាប់គុកបានយូរ បានយូរដោយសារអស់លោកស្រឡាញ់គេពេក ហើយខ្ញុំមិនព្រមលើកលែងទោសដោយសារអស់លោក នេះនិយាយតាមមួយបែបចំពោះមុខអស់លោកតែម្តង«…»ទូតបារាំង ទូតជប៉ុន ទូតនានានិយាយឲ្យច្បាស់ជាមួយគ្នាតែម្តង រឿងអីខ្ញុំត្រូវទុកចិត្តអស់លោក អស់លោកធ្វើការជាមួយខ្ញុំហើយចេញមកទៅធ្វើការជាមួយអ្នកជាប់គុក (កឹម សុខា)ឬពិរុទ្ធជន តើអស់លោកគិតថា ខ្ញុំជាអ្វី?» ។សម្តេចលើកឡើងថា ប្រាប់ទៅបណ្តាអង្គទូតថា តើចង់គិតថា សម្តេចជាក្មេងបៀមដៃឬ?ឬគិតថា ចាប់ដៃជាន់ជើងបានអត់ទេ! ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ