ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​សម្លា.ប់​នារី​​ម្នាក់​នៅ​ក្រុង​បា​វិត បាន​លេបថ្នាំ​ប៉.ង​បញ្ចប់ជីវិត​​ក្នុង​ផ្ទះ​សំណាក់​

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ឃា.តករ​សម្លា.ប់​នារី​ម្នាក់​កា.ត់​ក្បាល នៅ​​ក្រុង​បា​វិត ខេត្ត

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ឃា.តករ​សម្លា.ប់​នារី​ម្នាក់​កា.ត់​ក្បាល នៅ​​ក្រុង​បា​វិត ខេត្តស្វាយរៀង ពេល​នេះ​ត្រូវ​នគរបាល​ខេត្តព្រះវិហារ​ចាប់ខ្លួន​បាន​ហើយ ​កាលពី​វេលា​​យប់​ថ្ងៃ​ទី​​២០ មេសា ឆ្នាំ​២០២៣ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ​ ។ គួររំលឹកថា នារី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​ជន​ដៃដល់​ស​ម្លា​.​ប់​ទាំង​អាក្រា​.​ត​កាយ​នៅ​ក្រុង​បា​វិត

​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន ស្នងការ​រង​ទទួល​ផែន​សេនាធិការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឱ្យ​ដឹង​​ថា​ ជនសង្ស័យ​ដែល​បាន​សម្លា.ប់​កា.ត់​ក្បាល​នារី​ម្នាក់​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ​កាលពី​​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣ ​ម្សិលមិញ​នេះ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​មក​កាន់​ព្រំដែន​កម្ពុជា​ឡាវ ចំណុច​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ។

បន្ទប់ផ្ទះសំណាក់ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ

​លោកស្នងការ​បាន​បន្ត​ថា ដោយសារតែ​​យប់​ពេក ជនសង្ស័យ​ក៏​បាន​ចូល​សម្រាក​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ នៅ​ទីនោះ លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​​ទី​២០ មេសា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​ផឹកស្រា​បៀរ រួច​ក៏​បាន​លេបថ្នាំ​ប៉ុនប៉.ង​សម្លា.ប់​ខ្លួន ក៏​បាន​ផ្អើល​ឆោ​​ឡោ​នៅផ្ទះ​សំណាក់​។ ពេល​នោះ​ម្ចាស់ផ្ទះ​សំណាក់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​មក​ពិនិត្យ ព្រមទាំង​ពិនិត្យ​លើ​អត្តសញ្ញាណ​ជន​នោះ ដូច​គ្នា​ទៅ​នឹង​មុខសញ្ញា​ជនសង្ស័យ​ជា​ឃា.តករ​សម្លា.ប់​នារី​ម្នាក់​នៅ​ក្រុង​បា​វិត​កាលពី​ម្សិលមិញ​។

ជនសង្ស័យ​

លោកស្នងការ​បាន​បន្តទៀត​ថា ភ្លាម​ៗ​នោះ ខណៈ​ជនសង្ស័យ​សន្លប់​បាត់ស្មារតី ក៏​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣​នេះ ជនសង្ស័យ​បានដឹង​ខ្លួន​ហើយ​។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ កំពុង​បន្ត​នីតិវិធី និង​ធ្វើការ​ប្រគល់​ជូន​ជនសង្ស័យ​ទៅ​អោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បន្ត​នីតិវិធី​។

សមត្ថកិច្ច​បន្ថែម​ថា ជនសង្ស័យ​មានឈ្មោះ ឡោ គង់​ហួរ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដោយឡែក​ចំពោះ​ទំនាក់ទំនង​រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះជា​នារី​ដែល​បាន​ស្លា.ប់​នៅ​ក្រុង​បា​វិត សមត្ថកិច្ច​មិន​ទាន់​បាន​បង្ហាញ​នៅឡើយ​ទេ​ ។

ទីតាំងបន្ទប់ជួល​កើតហេតុ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉​ន ស្រី​ម៉ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ DYNASTY មានស្រុក​កំណើត​នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

​នារីរងគ្រោះ​ត្រូវ​ឃា​.​តក​រស​ម្លា​.​ប់​កា​.​ត់​ក្បាល បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុ​.​ក​ឈា​.​ម​ទាំង​អាក្រា​.​ត​កាយ​នៅ​ក្នុង​បន្ទប់​ជួល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣​នេះ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​កំពង់​ស្ពាន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ