ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​ក្រុម​ជើង​ខ្លាំង​វាយ​តប់​គ្នា​ដាក់​ទ្រុង​​ទាំង​2ក្រុម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​​សុខ បាន​​ក្របួច​ក្រុម​​​ជន​​ជើង​ខ្លាំង​វាយ​តប់​គ្នា​​ទាំង​២​ក្រុម​​ដែល​​​ភាគ​ច្រើន​​សុទ្ធ​​តែ​ក្មេង​ស្ទាវ​​​មាន​គ្នា​សរុប​​​​ចំនួន​​​​៧នាក់​​​​ កាលពី​​​វេលា​ម៉ោង​​​​២​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​​១០ ​មេសា ​​ពី បទ​វាយ​​​តប់​​​គ្ន​ា​បង្ក​​​​ចលា​ចល​​នៅក្នុង​​​​ពិធី​​​រាំ​ធុង​បាស​​​​​កម្សាន្ត​​​​ចូល​ឆ្នាំ​​​​​​ថ្មី​ប្រពៃ​ណី​​​ នៅ​តាម​បណ្តោយ​​​​​ផ្លូវ​​លំ​មួយ​​​​ ស្ថិត​​ក្នុង​​​ភូមិ​​​បាយាប ក្រុម​ទី​៦ សង្កាត់​​​ភ្នំពេញ​​ថ្មី ​ខណ្ឌ​សែន​សុខ ​។

រាជធានីភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​​សុខ បាន​​ក្របួច​ក្រុម​​​ជន​​ជើង​ខ្លាំង​វាយ​តប់​គ្នា​​ទាំង​២​ក្រុម​​ដែល​​​ភាគ​ច្រើន​​សុទ្ធ​​តែ​ក្មេង​ស្ទាវ​​​មាន​គ្នា​សរុប​​​​ចំនួន​​​​៧នាក់​​​​ កាលពី​​​វេលា​ម៉ោង​​​​២​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​​១០ ​មេសា ​​ពី បទ​វាយ​​​តប់​​​គ្ន​ា​បង្ក​​​​ចលា​ចល​​នៅក្នុង​​​​ពិធី​​​រាំ​ធុង​បាស​​​​​កម្សាន្ត​​​​ចូល​ឆ្នាំ​​​​​​ថ្មី​ប្រពៃ​ណី​​​ នៅ​តាម​បណ្តោយ​​​​​ផ្លូវ​​លំ​មួយ​​​​ ស្ថិត​​ក្នុង​​​ភូមិ​​​បាយាប ក្រុម​ទី​៦ សង្កាត់​​​ភ្នំពេញ​​ថ្មី ​ខណ្ឌ​សែន​សុខ ​។​​

មន្ត្រី​​ប៉ូលិស​​​បាន​ឱ្យ​ដឹង​ថា​ សមាស​ភាព​​​ក្រុម​​ក្មេង​ស្ទេវ​​​ទាំង​​៧នាក់​​នោះ​ ក្រុម​ទី​១​មាន​គ្នា​៣​នាក់ ​១-ឈ្មោះ វ៉ា ​សម្បត្តិ​ ​អាយុ​​​​២៥​ឆ្នាំ ​២-ឈ្មោះ​​​​ព្រិល ​ណារ៉ុង ​អាយុ​២៥​ឆ្នាំ ​និង​៣-ឈ្មោះ ​ពុយ សេន ​​អាយុ​២៦​​ឆ្នាំ ​​​ជន​ទាំង​បីនាក់​​ ​​​​ស្នាក់​នៅ​​​​​​កន្លែង​​កើតហេតុ​​​ ​។ ចំពោះ​​​​ក្រុម​ទី​២ មាន​គ្នា​៤នាក់​​ ​១-ឈ្មោះ​ ​ភី សុផល ​អាយុ​២៦​ឆ្នាំ ​ជា​​កម្ម​ករ​សំណង់​​​ស្នាក់​នៅ​ផ្ទះ​​ជួល​ក្បែរ​​​កន្លែង​កើត​ហេតុ​​​ ២-ឈ្មោះ ​​​ប្រាក់​ វិដុល្លារ ​អាយុ​២៥​ឆ្នាំ ​ជា​កម្ម​ករ​សំណង់​​​​​ ​របួស​បែក​ក្បាល​​ខាង​ក្រោយ​ ​៣-ឈ្មោះ ​ ជុំ​ ភារុណ អាយុុ​២១​ឆ្នាំ ​និង​៤-ឈ្មោះ​ ស ចាន់នី​​ ស្នាក់​នៅ​​ក្នុង​​​​ការ​ដ្ឋាន​​​សំណង​់​ក្បែរ​​​កន្លែង​​​កើត​ហេតុ​​​របួស​​ដៃ​ស្តាំ ​។

មូលហេតុ​​​​នាំ​ឱ្យ​​​​​ក្រុម​​ជន​ទំនើង​​​ទាំង​​៧នាក់​​​ខាង​លើ​​​ បើក​ការ​វាយ​​​តប់​គ្នា​ទៅវិញ​ទៅ​មក​ ដោយ​សារ​​​តែ​រឿង​​រាំ​ជាន់​​ជើង​គ្នា​​​​​តែ​ប៉ុណ្ណោះ​ ​។ ​​ខណៈ​​​​ពេល​កំពុង​​​​វាយ​តប់​​​គ្នា​មាន​​​ប្រជា​ពលរដ្ឋ​​​​​បាន​រាយ​ការណ៍​​​មក​​ប៉ូលិស​​​​ក៏​បាន​​នាំ​​កម្លាំង​​​​ចុះទៅ​​​​បង្រ្កាប​​ភ្លាមៗ​​ដោយ​ឃាត់​​​​ ជាក់​​ស្តែង​​បាន​​ចំនួន​​​៧នាក់​​​​យក​មក​សួរ​​​​នាំ​នៅ​​អធិការ​ដ្ឋាន​​​​នគរ​បាល​​​ខណ្ឌ​សែន​សុខ ។​​​លោក ម៉ក់ ​​ហុង​ អធិការ​​​ប៉ូលិស​​ខណ្ឌ​​​​​សែន​សុខ​​​​​បាន​បញ្ជាក់​​​ថា​ លោក​​​​កំពុង​​​​តែ​បញ្ជា​​​ឱ្យ​ប៉ូលិស​​​​ជំនាញ​​កសាង​​​​​សំណុំ​រឿង​​​​ដើម្បី​​បញ្ជូន​ក្មេង​​​ទំនើង​​ខាង​លើ​​​ទៅ​សាលា​ដំបូង​​​​រាជ​ធានី​​​ភ្នំពេញ ចាត់​​ការ​ទៅ​​​​តាម​​​ផ្លូវ​​ច្បាប់ ៕