ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អធិការរងក្រុងព្រះវិហារម្នាក់បានបា.ញ់សម្លា.ប់ខ្លួនឯងជាច្រើនគ្រា.ប់ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.មគួរអោយរន្ធត់ ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកម៉ិញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។
បើតាមការលើកឡើងរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាអធិការរងក្រុងព្រះវិហារ ដែលមានឈ្មោះ ក្រូច ប៊ុនតូ អាយុជាង៤០ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី និងមានទីលំនៅរស់នៅភូមិថ្មី ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ហើយជនរងគ្រោះមានប្រពន្ធ និងមានកូនស្រីម្នាក់អាយុទើប៣ខួបតែប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ខណៈជនរងគ្រោះបានយកកាំភ្លើ.ងអាកា ចូលទៅបន្ទប់ទឹកក្នុងផ្ទះរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពបា.ញ់ជាច្រើនគ្រា.ប់មកលើខ្លួនឯងតែម្តង បណ្តាលអោយស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហើយបើតាមការបញ្ជាក់ពីលោក គឹម សំលេង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលបានដឹកនាំសមត្ថកិច្ចចម្រុះចុះពិនិត្យទីតាំងកើតហេតុ បានអោយដឹងថា ជនរងគ្រោះពិតជាបានប្រើប្រាស់កាំភ្លើ.ង AK បាញ់សម្លា.ប់ខ្លួនឯងពិតប្រាកដមែន។ ដោយឡែកចំពោះមូលហេតុដែលបណ្តាលអោយលោកអធិការរងក្រុងព្រះវិហាររូបនោះ គិតខ្លីបែបនេះ ក៏នៅមិនទាន់អាចសន្និដ្ឋានបាន និងរកឃើញមូលហេតុពិតនៅឡើយទេ។
ដោយឡែក អ្នកជិតខាងដែលរស់នៅក្បែរផ្ទះរបស់ជនរងគ្រោះ ក៏បានបង្ហើបពីសាវតារបស់ជនរងគ្រោះកាលពីនៅរស់ថា ជនរងគ្រោះជាមនុស្សស្លូតបូត ហ្មត់ចត់នឹងការងារណាស់។
ចែករំលែកព័តមាននេះ