ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់នៅក្នុងថ្លុកឈា.ម នៅចំណុចក្នុងព្រៃចម្ការមីនព្រំដែនខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រពីផ្លូវជាតិលេខ៥៨ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង២០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង០២និង២០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលព័តិមានពីលោកមេបញ្ជាការកងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ ប្រចាំអូរបីជាន់ បានរាយការណ៍មកថា មានមនុស្សស្លា.ប់ម្នាក់នៅចំណុចក្នុងព្រៃចម្ការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រពីផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់មុខភូមិអាងសិលាថៃ ឃុំនួនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ២៥៣ម៉ែត្រពីថ្នល់ខ្មៅថៃ (គឺតំបន់មិនច្បាស់លាស់ ព្រំដែន )។
លោកអធិការបានបញ្ជាក់ថា ដោយតំបន់នោះជាចម្ការមីន ក៏បានទំនាក់ទំនងជាមួយមន្ត្រីស៊ីម៉ាក់ ដើម្បីពិនិត្យរាវរកមីនរួច ក៏បានទៅពិនិត្យសាកស.ពជនរងគ្រោះ ហើយតាមការស្រាវជ្រាវ ជនរង្រោះមានឈ្មោះ ស្វៃ សុភត្ត្រា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរធ្វើកម្មករនៅប្រទេសថៃ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានបញ្ជាក់បន្ថែមថា តាមការពិនិត្យរបស់ក្រុមការងារគណៈកម្មការត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកស.ព ដែលមានសមាសភាព នគរបាលជំនាញមកពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ អាជ្ញាធរឃុំ ភូមិ និងគ្រូពេទ្យមណ្ឌលសុភាពឃុំ ហើយបានពិនិត្យជនរងគ្រោះឃើញថា សភាពស.ព គឺបែកក្បាលពីក្រោយ៧សង្ទីម៉ែត្រ, បែកលើចិញ្ចើម១២សង្ទីម៉ែត្រ, ក្រោមច្រមុះ៤សង្ទីម៉ែត្រ, ក្រោមចង្កា៧សង្ទីម៉ែត្រ, ស្នាមរបួសដោយការវា.យជាមួយនឹងវត្ថុមុខរឹង (ដំបងឈើ) ទើបបណ្តាលឲ្យស្លា.ប់។
លោកក៏បានឲ្យដឹងទៀតថា យោងតាមការបំភ្លឺរបស់ឈ្មោះ ពេជ្រ រត្នន: ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ (ត្រូវជាកូនបង្កើត) បានប្រាប់ឱ្យដឹងថា នៅវេលាប្រហែលម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ម្តាយរបស់គាត់បានមកដល់ចំណុចផ្សាររុងក្លឿ ប្រទេសថៃ ក៏បានបែកគ្នា មូលហេតុ គឺម្តាយរបស់គាត់មានប៉ាស្ព័រ តែផុតថ្ងៃកំណត់ ក៏សម្រេចចូលមកដីខ្មែរ ដោយដើរតាមច្រកផ្លូវកាត់។ ចំណែករូបគាត់ជាកូនមានប៉ាស្ព័រ ហើយក៏បានបោះត្រា រួចចូលមកផ្លូវច្រកទ្វារអន្តរជាតិប៉ោយប៉ែត។លុះដល់ម៉ោងប្រហែល២និង២០នាទីរសៀលថ្ងៃដដែល ទើបដឹងថាម្តាយស្លា.ប់។
ទាក់ទិននឹងការស្លា.ប់របស់ស្ត្រីរងគ្រោះខាងលើនេះដែរ សមត្ថកិច្ចកិច្ចមិនបានបញ្ជាក់ថា តើជាករណីប្លន់សម្លា.ប់ឬជាអ្វីនោះទេ? ប៉ុន្តែពេលនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងជំនាញជំនាញខេត្ត-ស្រុក និងប៉ុស្តិ៍រដ្ឋបាល ធ្វើស្រាវជ្រាវរកមុខសញ្ញាជនបង្ក ហើយបើឈា.មស្រែកស្បែកហៅ ជនល្មើសនឹងមិនអាចរត់គេចផុតពីសំណាញ់ច្បាប់បានឡើយ៕
ចែករំលែកព័តមាននេះ