រាជធានីភ្នំពេញ៖ គិតត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនកំពូលសំណាង គាស់ឈ្នះរង្វាន់ម៉ូតូ ហុងដាទ្រីម ពីភេសជ្ជៈប៉ូវកម្លាំង WURKZ និងរង្វាន់ម៉ូតូហុងដាប៊ីត សរុបជាង ១០០ គ្រឿង ដោយការប្រគល់រង្វាន់ត្រូវបានធ្វើឡើង ជារៀងរាល់សប្តាហ៍ ។ អតិថិជនឈ្នះរង្វាន់គឺអញ្ជើញមកពីបណ្តាខេត្តក្រុងជាច្រើន ទូទាំងប្រទេសកម្ពុជា ។
ការប្រគល់រង្វាន់ម៉ូតូជូនទៅដល់អតិថិជន WURKZ និង ICY COOL ប្រព្រឹត្តរៀងរាល់ថ្ងៃសៅរ៍នៅស្ថានីយទូរទស្សន៍ បាយ័ន ក្នុងកម្មវិធី WURKZ សង្វៀនគុនខ្មែរ និងចែករង្វាន់ដោយផ្ទាល់ និងសុក្រឹត ដោយអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។
អ្នកឧកញ៉ា លាង ម៉េង បានឱ្យដឹងថា៖ «រោងចក្រ ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត របស់ប្រទេសអាល្លឺម៉ង់ មានការទទួលស្គាល់ពីស្ថាប័ន ISO និងមានអ្នកជំនាញ ពីសហគមន៍ចុះមកត្រួតពិនិត្យយ៉ាងហ្មត់ចត់ ។ ហើយដើម្បីផ្តល់ជូនទៅដល់អតិថិជនវិញ ចំពោះការគាំទ្រ យើងមានការប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីយ៉ាងហោចណាស់ ៥០ គ្រឿងចំពោះភេសជ្ជៈប៉ូវកម្លាំង WURKZ ។ ចំពោះភេសជ្ជៈ ICY COOL វិញគឺមានរង្វាន់ម៉ូតូ Honda Beat ចំនួន ២៥ គ្រឿងជារៀងរាល់ខែ» ។
ក្រុមហ៊ុននឹងបន្តប្រគល់រង្វាន់ជូន ដល់អតិថិជនជាងរៀងរាល់សប្តាហ៍ ដូច្នេះសម្រាប់អតិថិជន ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះរង្វាន់នៅមានច្រើនសន្ធឹកសន្ធាប់ទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ