ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចែក​ទៀត​ហើយ ​! ចែក​រង្វាន់​ម៉ូតូ ១៦ ​គ្រឿង​ ពី WURKZ និង ICY COOL ជូន​អ្នក​កំពូល​សំណាង (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ចែក​រង្វាន់​ម៉ូតូ​ច្រើនអស់ទាស់ ​! រង្វាន់​ម៉ូតូ​ជា​ច្រើន​ពីក្រោម​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ និង​ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល…


រាជធានីភ្នំពេញ ​៖ ចែក​រង្វាន់​ម៉ូតូ​ច្រើនអស់ទាស់ ​! រង្វាន់​ម៉ូតូ​ជា​ច្រើន​ពីក្រោម​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ និង​ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល បាន​ធ្លាក់​ដល់​ដៃ​អតិថិជន​ចំនួន ១៦​នាក់​មក​ពី​ច្រើន​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ​។

ការ​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ប្រដាល់ WURKZ សង្វៀន​គុន​ខ្មែរ​ក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន​កាលពី​ថ្ងៃ​សោ​រ៍ ​។ ក្នុង​នោះអតិថិជន​ចំនួន​ ១៥ ​នាក់​ ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream ស៊េរី​ថ្មី​ចំនួន ១៥ ​គ្រឿង​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ រួម​មាន​ ៖ ភ្នំពេញ ១ ​នាក់ កំពង់ចាម ២​ នាក់ កំពង់ឆ្នាំង ១​ នាក់ តាកែវ ១​ នាក់ ព្រះ​សីហ​នុ ៣​ នាក់ កោះកុង ១ ​នាក់ សៀមរាប ១​ នាក់ ព្រះ​វិហារ ២ ​នាក់ ពោធិ៍សាត់ ១ ​នាក់ កំពង់ស្ពឺ ១ ​នាក់ និង​កំពត់ ១​ នាក់​ ។ ចំណែកឯ ភេសជ្ជៈ ICY COOL មាន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Beat ស៊េរី​ថ្មី ១​ គ្រឿង​មក​ពី​ខេត្តក្រចេះ ​។

គិត​ត្រឹម​ខែកុម្ភៈ​នេះ មាន​អ្នក​ឈ្នះ​សរុប​ចំនួន​ ៨៧​ នាក់​សម្រាប់​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ និង​ ១២ ​នាក់​សម្រាប់ ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ចែក​រង្វាន់​ម៉ូតូ Honda Dream ស៊េរី​ថ្មី​ជូន​អតិថិជន ​៥០​ រង្វាន់​ក្នុង ​១ ​ខែ​ ។ ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល​ចែក​រង្វាន់​ម៉ូតូ Honda Beat ស៊េរី​ថ្មី​ជូន​អតិថិជន​ ២៥ ​រង្វាន់​ក្នុង​ ១ ​ខែ ​។

តើ​នរ​ណា​នឹង​ក្លាយជា​ម្ចាស់​រង្វាន់​ម៉ូតូ​បន្ទាប់​ពី WURKZ និង ICY COOL​? ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖