រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ជោគជ័យណាក៏ដោយមិនត្រូវមើលរំលងអំពីកត្តាសន្ដិភាព ហើយក៏មិនរស់នៅជាមួយសង្គ្រាមឡើយ។
នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ចំនួន១,០៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានជួយដល់ការបង្រៀន។
សម្ដេចតេជោ បញ្ជាក់ថា«កត្តាសន្ដិភាព គឺជារឿងមិនអាចមើលរំលង ជោគជ័យណាក៏ដោយមិនត្រូវមើលរំលងអំពីកត្តាសន្ដិភាពទេព្រោះការអប់រំក្ដី កីឡាក្ដី ឬក៏ផ្នែកសិល្បៈក្ដី ផ្នែកណាក៏ដោយ មិនរស់នៅជាមួយសង្គ្រាមទេ គឺវាអាចរស់នៅជាមួយសន្ដិភាពប៉ុណ្ណោះ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា យុវជនសម័យមុនបាត់បង់ឱកាសរៀនសូត្រស្ទើរទាំងស្រុង ខណៈសម័យប៉ុលពត យុវជន គឺបាត់បង់ឱកាសរៀនសូត្រទាំងស្រុង។ សម្ដេចរំលឹកថា ឆ្នាំ១៩៧០ ដល់១៩៧៥ គឺបាត់បង់ឱកាសរៀនសូត្រធំធេងណាស់ ក៏ប៉ុន្ដែនៅសល់ខ្លះនៅតាមទីប្រជុំជន ដែលសាធាររដ្ឋខ្មែរកាន់កា.ប់នៅបើកសាលារៀន ប៉ុន្ដែតំបន់ត្រូវរំដោះសង្គ្រាមត្រូវបិទសាលារៀន ដូច្នេះយុវជន និងកុមារ ត្រូវបាត់បង់ឱកាសរៀនសូត្រ។
សម្តេចតេជោ ក៏បានលើកឡើងថា បច្ចុប្បន្ននេះមានការផ្លាស់ប្តូរឥរិយាបថទាំងក្រុមគ្រួសារដែលកាលពីមុនមានមួយចំណែកមានការពឹងពាក់លើការអន្តរាគមន៍ ប៉ុន្តែពេលនេះលែងពឹងពាក់ការអន្តរាគមន៍ហើយ។ផ្ទុយទៅវិញបែរជាជំរុញកូនចៅខ្លួនខិតខំរៀនសូត្រ និងខិតខំជួយបង្រៀនបន្ថែមទៀត។
សម្តេចបន្ថែមថា ទាំងលោកគ្រូ អ្នកគ្រូ ប្រឹងប្រែង ដើម្បីឲ្យសិស្សក្នុងសាលាខ្លួនបានជាប់ដែលចំណុចនេះត្រូវបានលើកទឹកចិត្ត និងគ្មានការដើរថយក្រោយនោះទេ គឺត្រូវតែទៅមុខជានិច្ច។
ទាក់ទិននឹងការលទ្ធផលប្រឡងបាក់ឌុបសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំការប្រឡង គឺមានការកើនឡើងជាលំដាប់។ឆ្នាំ២០១៤ ពេលនោះ បេក្ខជនប្រឡងជាប់២៥.៨២% ដែលពេលនោះរដ្ឋមន្ត្រីក្រសួងអប់រំស្នើឲ្យមានការប្រឡងជាលើកទី២ ដល់លទ្ធផលប្រឡងលទ្ធផលជាប់តែ១៧.៩២% សរុបទាំងពីរលើកប្រឡងជាប់មិនដល់៥០%នោះទេ ហើយសិស្សនិន្ទេសA មានតែ១១នាក់ ប៉ុណ្ណោះ។
អ្នក១១នាក់ត្រូវ បានសម្តេចជាចេញថវិកាឲ្យរៀន។ ឆ្នាំ២០១៥បេក្ខជនប្រឡងជាប់មាន៥៥.៨៨% ដែលចំនួនចាប់ផ្តើមមានកំណើនបន្ទាប់ពីមានការខិតខំយកបទពិសោធនមកសិក្សាក្នុងនោះសិស្សនិ ន្ទេសA ក៏មានចំនួនកើនឡើងផងដែរ។
នៅឆ្នាំបន្តបន្ទាប់មកទៀត ទាំងសិស្សប្រឡងជាប់បាក់ឌុប និងសិស្សប្រឡងជាប់និន្ទេសAមានចំនួនច្រើនឡើងៗផងដែរ (ឆ្នាំ២០២០ មិនបានប្រឡងដោយកូវីដឲ្យជាប់ទាំងអស់គ្នា)៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ