រាជធានីភ្នំពេញ ៖ នៅរំលងតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនឹងដល់ថ្ងៃសែនចូលឆ្នាំចិនហើយ ចំពោះបងប្អូនដែលមានសែស្រលាយចិន ឬចិន ដូច្នេះមកដឹងពីវិធីសែនយកហេងចូលឆ្នាំចិន២០២៣នេះទាំងអស់គ្នា។
បងប្អូនប្រាកដជាបានដឹងហើយថា អ្នកគ្រូ ណាលី ដែលជាគ្រូ ហុងស៊ុយបែបវិទ្យាសាស្ត្រល្បីខាងទស្សយ៍ទាយឆុតៗមិនថា រឿងហុយស៊ុយ កាត់ឆុង សែនចូលឆ្នាំចិន ឬការទស្សទាយព្រឹត្តិការណ៍ធំៗប៉ុណ្ណោះទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ អ្នកគ្រូបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកអ្នកគ្រូថា ៖ ថ្ងៃសែន ៖ ទី២១ ខែមករា ឆ្នាំ២០២៣ សម្រាប់មុខផ្ទះបែរត្បូង៖
-ត្រូវសែនក្នុងចន្លោះម៉ោង 07:40am-11:00am
-អាចសែននៅខាងមុខផ្ទះក៏បាន ឬនៅខាងក្នុងផ្ទះ ដែលស្ថិតនៅហ្សូនខាងត្បូងនៃផ្ទះក៏បាន។
-ត្រូវបើកភ្លើងក្នុងផ្ទះឱ្យភ្លឺ រួចស៊ឹមសែន
-អាចប្រើទៀនក្រហមក៏បាន ឬលឿងក៏បាន ហើយព្យាយាមដុតទៀនឱ្យបានយូរ (ប៉ុន្តែសូមឧស្សាហ៍ពិនិត្យមើលទៀនផង)
-ឈរអុជធូបបែរមុខទៅត្បូង
-កម្រាលតុអាចប្រើពណ៌ក្រហមក៏បាន ឬពណ៌លឿងក៏បាន
-ផ្លែឈើអាចលាយចម្រុះពណ៌គ្នា
ករណីពិសេស ៖ បើរាសីត្រូវការធាតុដី អាចយកដុំថ្មគោះនឹងដុំថ្ម នៅខាងមុខផ្ទះបែរត្បូងរយៈពេល៤០នាទីបាន។
ចំពោះសម្រាប់មុខផ្ទះបែរខុសពីទិសត្បូង៖
-អាចសែនក្នុងម៉ោង 09:30am-11:00am
-បើទីជូអៀរ ស្ថិតនៅកណ្តាលផ្ទះ ហាមមានលោហៈ ឬកាក់ចិន ពីព្រោះតារាសាស្ត្រលេខ 4 ចរចូល ដូចនេះនៅទីជូអៀរអាចដាក់ដើមរាសីក្នុងថូមានទឹក (ថូពណ៌ទឹកប៉ិច ខ្មៅ ឬថ្លា) ដោយដាក់រាសី4ដើម ឬ9ដើម នៅសងខាងទីជូអៀរ
-ប្រើទៀនក្រហម
-យើងត្រូវសែននៅកណ្តាលផ្ទះ ហើយអាចដាក់ដើមរាសី 9 ដើម អមជាមួយផ្កាពណ៌ក្រហម ក្នុងថូតែមួយបាន
-កម្រាលតុពណ៌បៃតង
-អង្គុយសែនបែរមុខទៅទិស ដែលយើងត្រូវការរៀងៗខ្លួន បើអ្នកមិនមានថ្ងៃកំណើត អាចអង្គុយបែរមុខទៅត្បូងបាន
-ហាមដុតផាវ
សូមបញ្ជាក់ ៖ អ្នកគ្រូ ណាលីបានបញ្ជាក់ឲ្យដឹងថា ហ៊ុងស៊ុយ មិនមែនជាជំនឿ ហើយក៏មិនមែនជារឿងងប់ងល់ដែរ។ជំនឿសាសនា គឺជាការគោរពប្រត្តិបត្តិ ការសែនព្រែន ធ្វើពិធីកម្មផ្សេងៗ តាមបែបសាសនា មានការអុចធូប បន់ស្រន់ ផ្សេងៗដូចជា ការរៀបជំនៀងផ្ទះ កុងម៉ា គោរព ហុកឡុកស៊ីវ គោរពទេវតា ឆៃស៊ិងអ៊ា ….. តាមការគោរពរៀងៗខ្លួន ដោយមិនពាក់ព័ន្ទលើហុងស៊ុយទេ។ចំណែកហុងស៊ុយ គឺយើងអាចពិសោធន៍បាន ព្រោះវាជាវិទ្យាសាស្ត្រ និយាយពីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើង និងឥទ្ធិពលតារាសាស្ត្រ៕
ចែករំលែកព័តមាននេះ